ភ្នំពេញ ៖ ក្លឹបកំសាន្ដយីហោ អាវីណា ដែលមានទីតាំងស្ថិត នៅផ្ទះលេខ១០៣ ក្រុម ទី៤ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ត្រូវ បានប្រភពព័ត៌មាន ពីមន្ដ្រីអាជ្ញាធរ មូលដ្ឋាន លួចបង្ហើបឱ្យដឹងថា ក្លឹបកំសាន្ដមួយនេះបាន បើកអាជីវកម្មរបស់ខ្លួន ដោយគ្មានច្បាប់ អនុញ្ញាតនោះឡើយ ប៉ុន្ដែមិនទាន់ឃើញ អាជ្ញាធរពាក់ព័ន្ធ ចុះទៅបិទក្លឹបកំសាន្ដនេះ ឡើយ ។

ជាមួយគ្នានេះ ប្រជាពលរដ្ឋដែលរស់នៅ ក្បែរក្លឹបកំសាន្ដខាងលើ បានរាយការណ៍ថា ក្រុមក្មេងស្ទាវដែលចូលមករាំលេងកំសាន្ដ នៅក្នុងក្លឹបគ្មានច្បាប់មួយនេះ បានបង្កទំនាស់ វាយកាប់ចាក់គ្នាស្ទើររៀងរាល់យប់ រំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅក្បែរនោះ ។

ប្រភពព័ត៌មានខាងលើបានបន្ដថា កន្លង ទៅគេបានឃើញមន្ដ្រីមូលដ្ឋានចុះទៅណែនាំ ម្ចាស់ក្លឹបកំសាន្ដមួយនេះ ឱ្យគោរពម៉ោងនិង ពេលវេលានៃការបើកអាជីវកម្ម របស់ខ្លួនទាំងខុសច្បាប់ ត្រឹមម៉ោង១២យប់ ប៉ុន្ដែក្រោយមកក្លឹបកំសាន្ដដដែលនេះ បានបន្ដដំណើរការរហូតដល់ទាបភ្លឺក៏មានដែរ។

ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះសុំ អំពាវនាវដល់អាជ្ញាធរខណ្ឌចំការមនជួយ ពិនិត្យមើលដំណើរការអាជីវកម្មដោយគ្មាន ច្បាប់អនុញ្ញាតរបស់ក្លឹបកំសាន្ដមួយនេះផង៕

 
ដោយៈ ដើមអម្ពិល(DAP)
ផ្តល់សិទ្ធដោយ ដើមអម្ពិល 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]