ភ្នំពេញ៖ ប៉ុន្មានថ្ងៃចុងក្រោយនេះ គេសង្កេតឃើញថា តារាសម្តែងនិងជាពិធីករ លោក ប៉ែន ចំរ៉ុង បានទទួលរងព្រនង់ នៃការរិះគន់យ៉ាងចាស់ដៃ ពីសំណាក់អ្នកលេង Facebook ក្រោយពីលោកសម្រេចចិត្ត ដាក់ពាក្យប្តឹងលែងលះភរិយា ឥតខាន់ស្លា ដែលមានត្រឹមតែ អេតាស៊ីវិល អ្នកនាង ភិន សុដាលីស ដោយលោកមិនបាន បង្ហាញពីហេតុផល ច្បាស់លាស់ ហើយថែមទាំងគេចវេស មិនបកស្រាយទៀតផង ។

សំឡេងនៃការរិះគន់ យ៉ាងច្រើន បានវាយប្រហារទៅ លើតារាសម្តែងរូបនេះថា ជាបុរសដែល មិនទទួលខុសត្រូវ បោះបង់ចោលភរិយា ទាំងដែលនាងកំពុង តែមានផ្ទៃពោះ នឹងមិនបានធ្វើតាមការសន្យា ដែលលោកធ្លាប់ ប្រកាសកន្លងមក ។

នៅក្នុង Account Facebook មួយដែលមានឈ្មោះថា «Sun SomaLita Page» បានសរសេររិះគន់ ចំៗថា «ពេលទើបស្រលាញ់គឺផ្អែម ហើយតែងតែប្រាប់ ទៅនារីនោះថា ប្រពន្ធសំលាញ់ ហា បងចង់បានកូន អូនគិតម៉េចដែរ? កូនស្រីក៏បានប្រុស ក៏បានឲ្យតែជាកូនយើង… ចាប់ផ្តើមពីនាងលង់ជឿ ពាក្យសម្តីដ៏ផ្អែមល្ហែម របស់បុរសម្នាក់ដែល តែងតែអះអាងថា នឹងធ្វើឲ្យនាងសើច ច្រើនជាងយំនោះ នាងក៏សុខចិត្តរើបង្វិច ចាកចេញពីទីកន្លែងកក់ក្តៅ សុខស្រួលមករស់នៅ ជាមួយមនុស្សដែល ខ្លួនស្រលាញ់……»។

ដោយឡែក Account Facebook មួយផ្សេងទៀត ដែលមានឈ្មោះថា« Ratha Owner »ក៏បានបញ្ចេញសាររិះគន់ ទៅលើតារាប្រុសរូបនេះដែលថា «លេសពេកហើយ ហេតុផលមិនទំនង ឯណាពាក្យសន្យាប្រកាសក្តែងៗមនុស្សទូទៅ ប្រទេសដឹងថា អ្នកឯងនឹងធ្វើឲ្យ នាងមានសេចក្តីសុខ មានសំណាងជាងស្រីដទៃ អ្នកឯងកំពុងបង្ហាញ សន្តានរបស់ខ្លួនហើយ ស្រលាញ់ដំបូងស៊ូឲ្យ ឪពុកគេធាក់ក្បាល ក៏មិនព្រមបាត់បង់ សេ្នហា តែឥឡូវវាថី ????...»។

បើទោះបីជាមាន សារជាច្រើនពីអ្នកលេង Facebook និងទស្សនិកជន បានធ្វើការរិះគន់ យ៉ាងចាស់ដៃ ទៅលើតារាសម្តែង លោក ប៉ែន ចំរ៉ុង យ៉ាងណាក៏ដោយ ក៏គេនៅមិនទាន់ឃើញ ប្រតិកម្មតបតឫ ចេញមុខបកស្រាយពាក់ព័ន្ធនឹងការរិះគន់ ឫចេញមុខ បកស្រាយជុំវិញ មូលហេតុនៃការដាក់ ពាក្យប្តឹងសុំលែងលះ ភរិយាឡើយ៕ 

ប្រភព៖ ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖

គួរបញ្ជាក់ផងដែរថា កាលពីម្សិលមិញនេះ ដំណឹងដ៏រស៊ើបពាក់ព័ន្ធនឹងលោក ប៉ែន ចំរ៉ុង ជាមួយ ភិន សុដាលីស ត្រូវបានចុះផ្សាយដោយសារព័ត៌មានក្នុងស្រុកមួយ នៅថ្ងៃអាទិត្យ ទី១ ឧសភា ឆ្នាំ២០១៦នេះ ឲ្យដឹងថា ប្រភពពីសាលាដំបូងរាជធានីភ្នំពេញ បានអះអាងថាតារាសម្តែងលោក ប៉ែន ចំរ៉ុង ពិតជាបានដាក់ពាក្យសុំលែងភរិយារបស់ខ្លួន ឈ្មោះ ភិន សុដាលីស ប្រាកដមែន ដោយបញ្ជាក់ថា មិនអាចរស់នៅចុះសម្រុងគ្នាបន្តទៅទៀតបាន។

យ៉ាងណាមិញ លោកប៉ែន ចំរ៉ុង បានប្រាប់ពេលប្រភពព័ត៌មាន វីអូឌី សុំការបកស្រាយថា៖ «ខ្ញុំកំពុងរវល់! សម្រាប់រឿងហ្នឹងខ្ញុំអត់ចង់បកស្រាយ សុំទោស!»។ ចំណែកភាគីខាង ភិន សុដាលីស ដែលត្រូវគេដឹងថាកំពុងពរពោះកូនដំបូងប្រមាណជាង ៣ខែ មិនអាចសុំការបំភ្លឺបាន ព្រោះខលចូលមិនមានអ្នកលើក។

ក្នុងនោះប្រភពពីតារាមួយរូបដែលស្និទ្ធខាងប្រុស សុំមិនបញ្ចេញឈ្មោះ ប្រាប់ប្រភពព័ត៌មានដដែលថា ពួកគេទាំងពីរនាក់ (ចំរ៉ុង និងដាលីស) មិនដឹងនរណាខុសទេ តែដឹងថាឈ្លោះគ្នាខ្លាំងនៅអំឡុងដើមខែមីនា ចំណែករឿងដាក់ពាក្យប្តឹងលែង ខ្លួនទើបតែបានដឹងដែរទេ។

ប្រភពដែលទម្លាយបានអះអាងទៀតថា ទំនងជាមានអ្នកទីបីជ្រៀតជ្រែក ស្របពេល ភិន សុដាលីស បានប្រើពាក្យសម្តីធ្វើឲ្យ លោក ប៉ែន ចំរ៉ុង អត់ទ្រាំមិនបាន ព្រោះលឺថានាងមានសភាពកាចខ្លាំង។

បន្ថែមពីនេះផងដែរ បើក្រឡេកមើលលើហ្វេសប៊ុក នាងបានបង្ហោះសារក្រៀមក្រំមួយ កាលពីថ្ងៃសៅរ៍ម្សិលមិញ ដោយសរសេរថា៖ «អ្នកខ្លះប្រហែលជាមិនជឿនោះទេ តែនេះពិតជាអ្វីដែលកំពុងកើតឡើងមកលើខ្ញុំក្នុងពេលបច្ចុប្បន្ន។ វាគឺជាជម្ងឺបាក់ទឹកចិត្ត ដែលតែងតែតាមលងខ្ញុំគ្រប់ពេល បើខ្ញុំមានសភាពនឹងនរ និងគ្រាន់បើជាងនេះ ខ្ញុំនឹងចែករំលែកវាដល់អ្នកទាំងអស់គ្នា។ វាមិនមែនជារឿងមួយ ដែលគួរឲ្យអៀនខ្មាសនោះទេ តែវាជាការពិត ដែលត្រូវតែទទួលយក និងប្រឈមមុខជាមួយវា»។

នេះជាព័ត៌មានជំហានដំបូង បើមានព័ត៌មានលម្អិតបន្ថែម ខ្មែរឡូត នឹងចុះផ្សាយជូនប្រិយមិត្តបានជ្រាបនៅពេលបន្ទាប់៕

តើប្រិយមិត្តមានមតិយោបល់យ៉ាងណាដែរ ចំពោះដំណឹងដ៏ភ្ញាក់ផ្អើល នាដើមខែឧសភានេះ? 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៉ែន ចំរ៉ុង