រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់ក្នុង​ចំណោម​២​នាក់ ត្រូវ​បាន​ម្ចាស់ផ្ទះ​ស្រាវជ្រាវ​តាម​រយៈ ប្រព័ន្ធ GPS ក្នុង​ទូរស័ព្ទ​ដៃ ក៏​ធ្វើការ​ឃាត់ខ្លួន​បាន​វាយ​យ៉ាង​ដំណំ និង​ចាប់​ប្រគល់​ឱ្យ​ប៉ូលិស ដែលហេតុការណ៍នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​០៦ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣០ មេ​សា ២០១៦ ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ បន្ទាប់​ពី​​ធ្វើ​សកម្មភាព​គាស់​ដំបូលផ្ទះ​ចូល​ទ្រព្យសម្បត្តិជាច្រើន ។

ប្រភព​ឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ​ឃុំ ថាវ ហៅ​ពៅ អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​មិន​ពិតប្រាកដ ។ ចំណែកឯ​ម្ចាស់ផ្ទះ​ត្រូវ​គេ​ស្គាល់​ឈ្មោះ​ឌី ឃ្លាំង មាន​ទី​លំនៅ​​ក្បែរ​កន្លែង​ខាងលើ ។

ប្រភព​បន្ត​ថា មុន​ពេល​កើតហេតុ នៅ​វេលា​ម៉ោង​០១ និង​៥០​នាទី​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​៣០ មេ​សា ២០១៦ ជនសង្ស័យ​២​នាក់​ចូល​ធ្វើ​សកម្មភាព​ ដោយ​ឡើង​តាម​របង​ផ្ទះ​គេ​ ចូល​ទៅ​លួច​នៅផ្ទះ​លេខ​៤៣ (​ផ្ទះ​កើតហេតុ​) ដោយ​យក​បាន​ទូរស័ព្ទ​ស៊េរី​ទំនើប​៣​គ្រឿង និង​បន្តោង​មាន​តម្លៃ​ដាំ​ត្បូង​រូប​​សត្វ រួច​​​នាំ​គ្នា​គេចខ្លួន​អស់ ។

បន្ទាប់​មកក៏​មាន​ភ្ញាក់ផ្អើល​ដល់​ម្ចាស់ផ្ទះ ធ្វើការ​ស្រាវជ្រាវរ​កតាម​រយៈ​ប្រព័ន្ធ GPS ដាក់​ក្នុង​ទូរស័ព្ទ​ដែល​បាត់​នោះ ទើប​ចាប់​ជនសង្ស័យ​បាន​នៅ​ចំណុច​ខាងលើ ហើយ​ត្រូវ​ប្រជាពលរដ្ឋ​ព្រួត​វាយ​ស្ទើរ​ស្លាប់​ស្ទើរ​រស់​តែ​ម្តង ។

រូបភាព៖ ជនសង្ស័យ

ប្រភព៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត

គួររំលឹកផងដែរថា កាលពីវេលាម៉ោង ១១៖០០នាទីព្រឹក ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅក្នុងផ្ទះ សំណាក់បឹងកំសាន្ត ផ្លូវបេតុង ក្រុមទី១៤ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ជនសង្ស័យ ០២នាក់ប្តីប្រពន្ធ ត្រូវបានកម្លាំង សមត្ថកិច្ចនគរបាល ប៉ុស្តិ៍ឫស្សីកែវ​ ធ្វើការឃាត់ខ្លួន បន្ទាប់ពីបាន​ ចូលទៅក្នុងផ្ទះសំណាក់ បែកគំនិតលួចយកទូរទស្សន៍​។

លោក តូច គឹមសុង នាយប៉ុស្តិ៍នគរបាលឫស្សីកែវ​ បានឲ្យដឹងថា​ ជនសង្ស័យទាំង ទី១ មានឈ្មោះ តាំង ប៊ុនតេង ភេទ ប្រុស អាយុ ៤១ឆ្នាំ មុខរបរ រត់ម៉ូតូឌុប និងទី២ ឈ្មោះ សរ លាភ ភេទ ស្រី អាយុ ៣៨ឆ្នាំ ត្រូវជាប្រពន្ធ​ មុខរបរ កម្មការនីរោងចក្រ ស្នាក់នៅផ្ទះជួល សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

ចំណែកឯ ជនរងគ្រោះមានឈ្មោះ ជុំ ម៉ារ៉ា ភេទ ស្រី អាយុ ២៥ឆ្នាំ មានទីលំនៅផ្ទះសំណាក់ បឹងកំសាន្ត ផ្លូវបេតុង ក្រុមទី១៤ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។

លោក​ តូច​ គឹមសុង​ បានបន្តទៀតថា​ ក្រោយពីការឃាត់ខ្លួន​ សមត្ថកិច្ចបានធ្វើការ ប្រគល់សំភារៈដែលជនសង្ស័យទាំង ២នាក់ប្តីប្រពន្ធ​បានលួច​ នៅក្នុងផ្ទះសំណាក់នោះ អោយទៅ ម្ចាស់ផ្ទះវិញ ហើយបច្ចុប្បន្នជនសង្ស័យទាំង ០២នាក់ ត្រូវបានកម្លាំង​សមត្ថកិច្ចប៉ុស្តិ៍ នគរបាល​ឫស្សីកែវ បញ្ជូនខ្លួនមកឃុំ ជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាល ខណ្ឌឫស្សីកែវ ដើម្បីបញ្ជូនទៅកាន់តុលាការ ចាត់ការបន្តតាមនិតិវិធី ៕

រូបភាព៖ ជនសង្ស័យ ត្រូវប៉ូលិសឃាត់ខ្លួន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]