ក្រចេះ៖ បុរសម្នាក់ត្រូវ បានកម្លាំងនគរបាល ស្រុកព្រែកប្រសព្វ ធ្វើការឃាត់ខ្លួន បន្ទាប់ពីជនរូបនេះ ប៉ុនប៉ងធ្វើសកម្មភាពរំលោភ ក្មេងស្រីវ័យ១៤ឆ្នាំ ដែលត្រូវជាកូនបង្កើតរបស់ខ្លួន នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦នេះ។

លោកវរសេនីយ៍ទោ ចាន់ សុផល្លា អធិការនគរបាលស្រុក ព្រែកប្រសព្វ បានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួន ឈ្មោះ ម៉ុន ម៉ៃ អាយុ៤៧ឆ្នាំ រស់នៅស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ជនសង្ស័យត្រូវបានឃាត់ខ្លួន​ ដោយយោងតាមពាក្យ បណ្តឹងរបស់ជនរងគ្រោះ ដែលត្រូវជាប្រពន្ធ និងកូនស្រី ដោយចោទថា ប៉ុនប៉ងធ្វើសកម្មភាពរំលោភ។

បើតាមការសួរនាំរបស់កម្លាំង នគរបាលស្រុកព្រែកប្រសព្វ បានឲ្យដឹងថា ជនសង្ស័យ ម៉ុន ម៉ៃ នេះ ធ្លាប់បានធ្វើសកម្មភាពរំលោភ កូនស្រីបង្កើតរបស់ខ្លួន ដែលទើបតែមានអាយុ១៤ឆ្នាំ បានសម្រេចចំនួន ៥ដងរួចមកហើយ ក្នុងរយៈពេលជាង ១ឆ្នាំមកនេះ ហើយលើកចុងក្រោយនេះ ជនសង្ស័យបានព្យាយាម រំលោភម្តងទៀត ប៉ុន្តែត្រូវបានប្រពន្ធ និងកូនស្រីប្តឹងនគរបាល ទើបឈានដល់ការឃាត់ខ្លួនតែម្តង៕

ប្រភព៖ ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖

ករណីស្រដៀងគ្នានេះដែរ បុរសជាកសិករម្នាក់ រស់នៅស្រុកពញាឮ ត្រូវបានប្រពន្ធកាប់ចំនួន ៣កាំបិតចំខ្នង ខណៈកំពុងចាប់រំលោភ កូនស្រីបង្កើតរបស់ខ្លួន ដែលទើបតែមានអាយុ៨ឆ្នាំ នៅយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦ នៅក្នុងផ្ទះ។

មន្រ្តីនគរបាល បានបន្តទៀតថា នៅថ្ងៃខែកើតហេតុ ខាងស្រ្តីជាប្រពន្ធបានចុះទៅ រើសពងទាជាមួយកូនប្រុសម្នាក់ ស្រាប់តែបន្តិចក្រោយមក ស្ត្រីជាម្តាយបានរើស ពងទាររួចឡើងមកលើផ្ទះវិញ ស្រាប់តែឃើញប្តី កំពុងតែធ្វើសកម្មភាព រំលោភកូនស្រីបង្កើត ភ្លាមៗស្រ្តីជាប្រពន្ធ បានស្រែកថា ហ្នែងធ្វើអីកូនរួច ស្ទុះទៅទាញកាំបិត កាប់ប្តីចំនួន ៣កាំបិតចំខាងខ្នង ក្រោយមកក៏បានមកប្តឹង ប្រធានភូមិ សុំលែងលះប្តី។

មន្រ្តីនគរបាល បានបញ្ជាក់ទៀតថា លុះដល់ព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦នេះ ស្ត្រីឈ្មោះ ពៅ សុខន អាយុ៤០ឆ្នាំ ដែលជាត្រូវជាអុំបង្កើត ក្មេងស្រីរងគ្រោះ បានដាក់ពាក្យបណ្ដឹងឲ្យ នគរបាលជួយរកយុត្តិធម៌ និងចាត់ការទៅតាមផ្លូវច្បាប់ ភ្លាមៗនោះនគរបាល បានចុះទៅដល់ឃាត់ខ្លួន ជនសង្ស័យនាំយកមកសាកសួរ ក្រោយពីកម្លាំងនគរបាលឃាត់ខ្លួន ធ្វើការសាកសួរជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព ចាប់រំលោភកូនស្រី ខ្លួនឯងពិតប្រាកដមែន បច្ចុប្បន្ននគរបាលបានកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការទៅតាមផ្លូវច្បាប់៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]