នាពេលថ្មីៗនេះ មានគណនីហ្វេសប៊ុកមួយ បានបង្ហោះវីដេអូគួរឲ្យចាប់អារម្មណ៍មួយ ដែលមានជនជាតិបរទេសរូបសង្ហាម្នាក់ និយាយភាសាខ្មែរច្បាស់ល្អ ធ្វើឲ្យអ្នកនិយមលេងហ្វេសប៊ុក នៅកម្ពុជាជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

គួរឲ្យដឹងថា វីដេអូដែលមានរយៈពេលជាង៤នាទី បានឆក់យកបេះដូង អ្នកទស្សនារាប់មឺុននាក់។ គាត់បាននិយាយជាភាសាខ្មែរ ដែលមើលទៅ  ទាំងឬកពារទាំងការ បញ្ចេញសំលេង ពិតជាគួរឲ្យស្រលាញ់ខ្លាំងមែនទែន។ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់ខ្លាំងទៀតនោះ គឺគាត់បានអាន និងនិយាយរៀបរាប់អំពី ប្រវត្តិសាស្រ្តខ្មែរ និង ទំនៀមទំលាប់រស់នៅ របស់ប្រជាជនខែ្មរ កាលពីសម័យបុរាណ ដែលទាំងនេះ មើលទៅពិតជាចម្លែកភ្នែកខ្លាំងមែនទែន សំរាប់អ្នកទស្សនាកម្ពុជា ពីព្រោះថា វាជារឿងកម្រមួយ ដែលឃើញមាន ជនជាតិបរទេសមកស្រលាញ់ និងចូលចិត្តប្រវត្តិសាស្ត្រ ព្រមទាំង ចង់ដឹង និងស្វែងយល់ពីទំនៀមទម្លាប់ខ្មែរបែបនេះ។

លើសពីនេះទៅទៀត លោកថែមទាំងបានអានវាជាភាសាខ្មែរ និងថតជាវីដេអូបង្ហោះនៅលើបណ្តាញសង្គម ដើម្បីបង្ហាញពីការស្រលាញ់ និងការចូលចិត្តរបស់គាត់ចំពោះប្រទេសកម្ពុជាថែមទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ រាល់ការអាន និងការបញ្ចេញសំលេងរបស់គាត់ជាភាសាខ្មែរ គឺពិតជាលះច្បាស់ ដូចជាជនជាតិដើមអ៊ីចឹងដែរ។ ហើយដោយអ្វីទាំងអស់នេះ ទើបធ្វើឲ្យអ្នកទស្សនាទាំងអស់ បន្ទាប់ពីមើលវីដេអូមួយនេះរួចហើយ គឺថាមិនសរសើរបុរសសង្ហាម្នាក់នេះមិនបាន ។

ប៉ុន្តែមិនថាយ៉ាងណា ជាចុងក្រោយក៏សូមអគុណលោក ដែលស្រលាញ់ និងចូលចិត្តកម្ពុជា ព្រមទាំងផ្តល់តម្លៃនូវភាសា និងអក្សរខ្មែរ ហើយក៏សូមអគុណលោក ដែលព្យាយាមស្វែងយល់ និងចង់ដឹង អំពីប្រវត្តិសាស្រ្ត និងទំនៀមទំលាប់ខ្មែរ។ ហើយយើងក៏សង្ឃឹមថា លោកនឹងបន្ត ព្យាយាមសិក្សាស្វែងយល់អំពី វប្បធម៌ និងអរិយធម៌ខ្មែរបន្តទៅទៀត ដើម្បីស្វែងយល់ និងដឹងពីខ្មែរឲ្យច្រើនជាងនេះទៀត៕

វីដេអូខាងក្រោម៖

កំណត់ហេតុខ្មែរឡូត

គួររំលឹកថា កាលពីឆ្នាំទៅមិញ ក៏មានជនជាតិបរទេសម្នាក់ ដែលត្រូវបានគេបង្ហោះ នូវវីដេអូ ឃ្លីបមួយ ជាសាធារណៈ នៅលើបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក បង្ហាញឲ្យឃើញ នូវបុរសជនជាតិស្បែកខ្មៅម្នាក់ ដែលធ្វើទឹកមុខគួរឲ្យស្រលាញ់ និង និយាយលេងសើច ជាមួយនឹងបងប្អូនខ្មែរ នៅក្រៅស្រុក ជាភាសាខ្មែរ ផ្ទាល់តែម្តង។ រូបគាត់ មានភាពស្ទាត់ជំនាញ មិនចាញ់បងប្អូនខ្មែរ ប៉ុន្មាននោះដែរ ព្រោះគាត់ អាចប្រើប្រាស់ ឃ្លា និង អត្ថន័យ ក្នុងការនិយាយ បានយ៉ាងល្អតែម្តង។ទោះជាយ៉ាងណា សំរាប់ទីតាំង មិនត្រូវបានដឹងច្បាស់នោះទេ គ្រាន់តែដឹងថា មិនមែននៅក្នុង ប្រទេសកម្ពុជា ឬក៏អាចនៅ អាមេរិក ក៏ថាបាន បើតាមការសន្និដ្ឋាន៕ដើម្បីជ្រាបច្បាស់ អំពីការសន្ទនារបស់គាត់ យ៉ាងណាខ្លះនោះ សូមប្រិយមិត្ត ទស្សនាកំសាន្ត នូវវីដេអូឃ្លីបខាងក្រោម ទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]