ពិតជាមិននឹកស្មានសោះថា សូម្បីតែជនជាតិស្បែកខ្មៅ រស់នៅស្រុកគេ ក៏ចេះនិយាយ និង ស្តាប់យល់ ភាសាខ្មែរបានយ៉ាងល្អ យ៉ាងដូច្នេះសោះ។

កាលពីពេលថ្មីៗនេះ មានលេចចេញនូវ វីដេអូឃ្លីបមួយ ត្រូវបានបង្ហោះជាសាធារណៈ នៅលើបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក បង្ហាញឲ្យឃើញ នូវបុរសជនជាតិស្បែកខ្មៅម្នាក់ ដែលធ្វើទឹកមុខគួរឲ្យស្រលាញ់ និង និយាយលេងសើច ជាមួយនឹងបងប្អូនខ្មែរ នៅក្រៅស្រុក ជាភាសាខ្មែរ ផ្ទាល់តែម្តង។ រូបគាត់ មានភាពស្ទាត់ជំនាញ មិនចាញ់បងប្អូនខ្មែរ ប៉ុន្មាននោះដែរ ព្រោះគាត់ អាចប្រើប្រាស់ ឃ្លា និង អត្ថន័យ ក្នុងការនិយាយ បានយ៉ាងល្អតែម្តង។

ទោះជាយ៉ាងណា សំរាប់ទីតាំង មិនត្រូវបានដឹងច្បាស់នោះទេ គ្រាន់តែដឹងថា មិនមែននៅក្នុង ប្រទេសកម្ពុជា ឬក៏អាចនៅ អាមេរិក ក៏ថាបាន បើតាមការសន្និដ្ឋាន៕

ដើម្បីជ្រាបច្បាស់ អំពីការសន្ទនារបស់គាត់ យ៉ាងណាខ្លះនោះ សូមប្រិយមិត្ត ទស្សនាកំសាន្ត នូវវីដេអូឃ្លីបខាងក្រោម ទាំងអស់គ្នា៖


តើប្រិយមិត្ត មានចំណាប់អារម្មណ៍ យ៉ាងណាខ្លះ ចំពោះវីដេអូឃ្លីបមួយនេះ?

 

ប្រភពវីដេអូពី បណ្តាញសង្គមហ្វេសប៊ុក

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]