កំពង់ចាមៈ កម្លាំងនគរបាល ការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាន នគរបាល ខេត្តកំពង់ចាម បានចុះប្រតិបត្តិការ បង្ក្រាបផ្ទះដាក់ ល្បែង ពង្វក់ក្មេងៗ (ហ្គែមទូរ) មួយកន្លែង ដឹកនាំដោយ លោក ផាន់ សុភ័ក្រ ព្រះរាជអាជ្ញារង អមសាលា ដំបូងខេត្ត និងលោក ចាន់ ហោ ដោយមានការចូលរួមពី អនុប្រធានការិយាល័យ កណ្តាលនគរបាលយុត្តិធម៌ ចាប់បានទូរហ្គែម មួយចំនួន និងឃាត់ខ្លួនម្ចាស់ផ្ទះ មកការិយាល័យ កសាងសំណុំរឿងទៅតាមនិតិវិធី។

ហ្គែមមួយ កន្លែងនោះ សមត្ថកិច្ចបានចុះបង្ក្រាប កាលពីវេលាម៉ោង ១២និង៣០នាទី ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១២ នៅភូមិជ្រៃបិតមាស សង្កាត់សួង ក្រុងសួង ខេត្តកំពង់ចាម។ លោក ចាន់ ហោ អនុប្រធានការិយាល័យ កណ្តាលនគរបាល យុត្តិធម៌ បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលឲ្យដឹងថា ផ្តើមចេញពី លោកវរសេនីយ៍ឯក ជឹម សេងហុង ស្នងការរង តែងតែផ្សព្វផ្សាយ លេខទូ

រស័ព្ទ ផ្ទាល់ខ្លួនជូន ប្រជាពលរដ្ឋ នៅពេលដែល លោក ចុះផ្សព្វផ្សាយ ពីផលប៉ះពាល់គ្រឿងញៀន និងពង្រឹង ភូមិឃុំមាន សុវត្ថិភាព តាមបណ្តាស្រុក ក្រុង ទើប នៅព្រឹកថ្ងៃទី២០ ខែសីហានេះ មានប្រជាពលរដ្ឋបាន ប្តឹងមកលោក ស្នងការរង តាមទូរស័ព្ទថា មានការបើក ហ្គែមមួយកន្លែង នៅក្នុងភូមិឃុំ ដូចខាងលើ ដែលធ្វើឲ្យ មានផលប៉ះពាល់យ៉ាង ធ្ងន់ធ្ងរដល់ក្មេងៗ នៅក្នុងមូលដ្ឋាន ចំណែក សិស្ស មានការគេចវេស មិនចូលសាលារៀន ជាញឹកញាប់ផងដែរ ។

លោក ចាន់ ហោ បានបន្តទៀតថា បន្ទាប់ពីទទួល បានព័ត៌មាននោះ ដោយមានការឯកភាពពី លោក ឧត្តមសេនីយ៍ ឆាយ គឹមសុន ស្នងការនគរបាល ខេត្តផងនោះ ទើបលោក ស្នងការរង ជឹម សេងហុង បានចាត់ការ និងបញ្ជា កម្លាំងនគរបាល ក្រោមឱវាទ និងមានការដឹក នាំកម្លាំងដោយ ព្រះរាជអាជ្ញារង ផាន់ សុភ័ក្រ បានចុះបង្ក្រាប ភ្លាមៗតែម្តង ដែលក្នុងនោះ សមត្ថកិច្ចបាន ធ្វើការឃាត់ខ្លួន ម្ចាស់ផ្ទះ ម្នាក់ ឈ្មោះ អូន សុខា ភេទស្រី អាយុ៤៥ឆ្នាំ មានទីលំនៅក្នុងភូមិ ជ្រៃបិតមាស សង្កាត់សួង ក្រុងសួង និងរឹបអូសវត្ថុតាង មានដូចជា ទូរហ្គែមចំនួន១១ ទូរ ក្បាលចាក់ ទូរទស្សន៍ចំនួន៣គ្រឿង ប្រដាប់ចុចបញ្ជា ហ្គែមចំនួន៣គូរ កាក់ចំនួន៥៣២ លុយចំនួន២៥០០០រៀល និងខណៈនោះសមត្ថកិច្ច បានអប់រំក្មេងៗ ចំនួន៤នាក់នៅកន្លែង កើតហេតុផងដែរ។

លោក ចាន់ ហោ បានឲ្យដឹងទៀតថា បច្ចុប្បន្ន ម្ចាស់ផ្ទះ និងវត្ថុតាងទាំងអស់ សមត្ថកិច្ចបាន នាំមកស្នងការដ្ឋាននគរបាល ខេត្តកំពង់ចាម ដើម្បីកសាង សំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្ត ចាត់ការទៅតាមនិតិវិធី៕

www.dap-news.com

www.dap-news.com

ដោយៈ នួន សត្យា-

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]