សហរដ្ឋអាមេរិក៖ កាលពីពេលថ្មីៗនេះ តារាសម្តែងស្រី និងជាផលិតករសញ្ជាតិអាមេរិក Jennifer Aniston វ័យ៤៧ឆ្នាំ បានក្លាយជា «ស្រ្តីស្រស់ស្អាតបំផុត លើពិភពលោក» ប្រចាំឆ្នាំ២០១៦ នេះ ដោយទស្សនាវដ្តី People Magazine។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា តារាស្រី Jennifer Aniston ធ្លាប់បានជាប់ឈ្មោះជា «ស្រ្តីស្រស់ស្អាតបំផុត លើពិភពលោក» ម្តងរួចមកហើយ កាលពីឆ្នាំ២០០៤ កន្លងទៅនេះ។ រយៈពេល ១២ឆ្នាំក្រោយមក ពោលគឺនៅក្នុង ឆ្នាំ២០១៦ នេះ នាងក៏ទទួលបានវាម្តងទៀត ស្របពេលដែលខ្សែភាពយន្តហូលីវូដថ្មី ដែលនាងដើរតួសម្តែង មានចំណងជើងថា «Mother’s Day» នឹងត្រូវចាក់បញ្ចាំង នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ ខាងមុខនេះ នៅសហរដ្ឋអាមេរិក។

រូបភាព៖ តារាសម្តែងស្រី Jennifer Aniston

គួររំលឹកឲ្យដឹងផងដែរថា កាលពីឆ្នាំ២០១៥ តារាស្រីដែលបានជាប់ឈ្មោះ ជា «ស្រ្តីស្រស់ស្អាតបំផុត លើពិភពលោក» គឺតារាសម្តែងស្រី សញ្ជាតិអាមេរិក វ័យ៥១ឆ្នាំ Sandra Bullock។

រូបភាព៖ តារាសម្តែងស្រី សញ្ជាតិអាមេរិក វ័យ៥១ឆ្នាំ Sandra Bullock

បើតាមសម្តី របស់តារាស្រី Aniston បានប្រាប់ទៅកាន់ទស្សនាវដ្តី People Magazine ឲ្យដឹងថា «វាពិតជា គួរឲ្យរំភើបខ្លាំងណាស់។ សម្រស់ខ្ញុំ បានផ្លាស់ប្តូរក្នុងរយៈពេល ប៉ុន្មានឆ្នាំមកនេះ ហើយនេះក៏ជារឿងពិតមួយ ដែលអ្នកគួរតែរៀនស្រលាញ់ នូវអ្វីគ្រប់យ៉ាងទាំងអស់ ដែលខ្លួនអ្នកមាន។»។

ជាមួយគ្នានេះដែរ តារាស្រីដែលមានដើមកំណើត ក្នុងទីក្រុង Los Angeles រដ្ឋ California នៃទឹកដីសហរដ្ឋអាមេរិករូបនេះ បានបន្ថែមឲ្យដឹងថា «នៅពេលដែលអាយុកាន់តែកើនឡើង យើងត្រូវតែខិតខំប្រឹងប្រែងយកចិត្ដទុកដាក់ខ្ពស់ សម្រាប់រាងកាយរបស់យើង ដើម្បីឲ្យសម្រស់ខាងក្រៅមើលទៅស្រស់ស្អាត ដូចជាទៅលើចំណីអាហារដែលយើងទទួលទាន របៀបគេង ដែលភាគច្រើនសកម្មភាពទាំងនេះ យើងមិនបានខ្វាយខ្វល់កាលពីអាយុខ្ទង់ ២០ឆ្នាំឡើយ»។

គួរបញ្ជាក់ផងដែរថា ទស្សនាវដ្តី People Magazine នេះ តែងតែផ្ដល់ចំណាត់ថ្នាក់ ដល់តារាប្រុសស្រី ដែលមានរូបសម្រស់ស្រស់ស្អាត ជារៀងរាល់ឆ្នាំ។

ចង់ដឹងថា តើតារាស្រី Jennifer Aniston មានរូបសម្រស់ ស្រស់ស្អាតយ៉ាងណា ទៅមើលរូបថតរបស់នាង ទាំងអស់គ្នា៖

រូបភាព៖ តារាសម្តែងស្រី Jennifer Aniston
រូបភាព៖ តារាសម្តែងស្រី Jennifer Aniston
រូបភាព៖ តារាសម្តែងស្រី Jennifer Aniston
រូបភាព៖ តារាសម្តែងស្រី Jennifer Aniston
រូបភាព៖ តារាសម្តែងស្រី Jennifer Aniston
រូបភាព៖ តារាសម្តែងស្រី Jennifer Aniston
រូបភាព៖ តារាសម្តែងស្រី Jennifer Aniston
រូបភាព៖ តារាសម្តែងស្រី Jennifer Aniston
រូបភាព៖ តារាសម្តែងស្រី Jennifer Aniston

កំណត់ហេតុខ្មែរឡូត

ងាកទៅមើល តារាស្រីចិន នាង Li Bingbing វិញម្តង។ តារាសម្តែងស្រីរូបនេះ ត្រូវបានគេដឹងថា​ជាតារាស្រីមួយរូប ដែលសាច់ចាំមិនព្រមចាស់ ទាល់តែសោះ ទោះបីពេលនេះ នាងមានវ័យជ្រេក៏ដោយ។

កាលពីថ្មីៗនេះ នាង Li Bingbing បានចែករំលែក រូបថតប៉ុន្មានសន្លឹក ដែលបង្ហាញពី សម្រស់ដ៏ស្រស់សោភា របស់នាង ជាមួយនឹងរ៉ូបខ្លីពណ៌ផ្កាឈូក​ យ៉ាងស្រស់ស្អាតទាក់ភ្នែក។

ក្នុងនោះដែរ អ្នកលេងបណ្តាញសង្គម មានការភ្ញាក់ផ្អើល ពេលបានឃើញ រូបថតថ្មីរបស់តារាស្រីរូបនេះ ដែលនាងពិតជា ក្មេងជាងវ័យខ្លាំង ដែលមិនសាកសម នឹងវ័យ៤៣ឆ្នាំ បន្តិចសោះតែម្តង។

រូបភាព៖ តារាស្រីចិន វ័យ៤៣ឆ្នាំ Li Bingbing

ជាងនេះទៅទៀត តារាស្រីហុងកុង Joey Wong មានវ័យ ៤៩ឆ្នាំទៅហើយ តែសម្រស់ស្រស់ស្អាត មិនចាញ់ស្រីក្រមុំឡើយ។

ប្រិយមិត្តមួយចំនួន ប្រហែលជាធ្លាប់ស្គាល់ រួចមកហើយ នូវតារាស្រី Joey Wong ដែលធ្លាប់ដើរតួ នៅក្នុងខ្សែភាពយន្ត រឿង «អ្នកប្រមាញ់ទីក្រុង» ឬ «City Hunter» ក្នុងឆ្នាំ១៩៩៣ ជាមួយនឹង តារាប្រុស ឈិនឡុង ឬ Jackie Chan។

បច្ចុប្បន្ននេះ តារាសម្តែងស្រី កើតក្នុងទីក្រុងតៃប៉ិ នៃកោះតៃវ៉ាន់ វ័យ៤៩ឆ្នាំ រូបនេះ បានផ្លាស់ទៅរស់នៅ ប្រទេសកាណាដា ដោយឈប់ថតខ្សែភាពយន្ត អស់រយៈពេល ជាច្រើនឆ្នាំមកហើយ។

បើទោះបីជា នាងមានវ័យជ្រេរបន្តិច និងបញ្ចប់អាជីព ជាតារាសម្តែងក៏ដោយ ប៉ុន្តែនាងនៅតែបន្ត ថែទាំសម្រស់របស់នាង ឲ្យមើលទៅស្រស់ស្អាត គួរឲ្យស្រលាញ់ មិនចាញ់ស្រីក្រមុំឡើយ។

ជាមួយគ្នានេះដែរ កាលពីថ្ងៃទី២១ ខែមីនា កន្លងទៅនេះ តារាស្រីដ៏ស្រស់សោភា រូបនេះ បានបង្ហោះរូបថត Selfie ទៅលើបណ្តាញអ៊ីនធឺណែត ដែលធ្វើឲ្យ អ្នកនិយមប្រើប្រាស់អ៊ីនធឺណែត សរសើរមិនដាច់ពីមាត់ ចំពោះសម្រស់ដ៏ក្មេងជាងវ័យ និងស្រស់ស្អាត របស់នាង៕

តារាស្រីហុងកុង វ័យ៤៩ឆ្នាំ Joey Wong

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]