ចិន៖ ប្រិយមិត្តមួយចំនួន ប្រហែលជាធ្លាប់ស្គាល់រួចមកហើយ នូវតារាស្រី Joey Wong ដែលធ្លាប់ដើរតួ នៅក្នុងខ្សែភាពយន្ត រឿង «អ្នកប្រមាញ់ទីក្រុង» ឬ «City Hunter» ក្នុងឆ្នាំ១៩៩៣ ជាមួយនឹង តារាប្រុស ឈិនឡុង ឬ Jackie Chan។

តារាស្រី Joey Wong និង តារាប្រុស ឈិនឡុង ក្នុងរឿង «អ្នកប្រមាញ់ទីក្រុង»

បច្ចុប្បន្ននេះ តារាសម្តែងស្រី កើតក្នុងទីក្រុងតៃប៉ិ នៃកោះតៃវ៉ាន់ វ័យ៤៩ឆ្នាំ រូបនេះ បានផ្លាស់ទៅរស់នៅ ប្រទេសកាណាដា ដោយឈប់ថតខ្សែភាពយន្ត អស់រយៈពេល ជាច្រើនឆ្នាំមកហើយ។

បើទោះបីជា នាងមានវ័យជ្រេរបន្តិច និងបញ្ចប់អាជីព ជាតារាសម្តែងក៏ដោយ ប៉ុន្តែនាងនៅតែបន្ត ថែទាំសម្រស់របស់នាង ឲ្យមើលទៅស្រស់ស្អាត គួរឲ្យស្រលាញ់ មិនចាញ់ស្រីក្រមុំឡើយ។

ជាមួយគ្នានេះដែរ កាលពីថ្ងៃទី២១ ខែមីនា កន្លងទៅនេះ តារាស្រីដ៏ស្រស់សោភា រូបនេះ បានបង្ហោះរូបថត Selfie ទៅលើបណ្តាញអ៊ីនធឺណែត ដែលធ្វើឲ្យ អ្នកនិយមប្រើប្រាស់អ៊ីនធឺណែត សរសើរមិនដាច់ពីមាត់ ចំពោះសម្រស់ដ៏ក្មេងជាងវ័យ និងស្រស់ស្អាត របស់នាង៕

តោះ! ទៅមើលសម្រស់នាង Joey Wong ថាពិតជាស្រស់ស្អាតមែន ឬយ៉ាងណា?

រូបថតដែលនាងបានបង្ហោះ នាពេលថ្មីៗនេះ
រូបថតពេលដែលនាង នៅជាតារាសម្តែង

ប្រភព ៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]