ថៃ៖ កាលពីប៉ុន្មានថ្ងៃមុននេះ នៅលើបណ្តាញសង្គម មានវីដេអូមួយបានបង្កឲ្យមាន ការភ្ញាក់ផ្អើល និងការចែករំលែកតៗគ្នាយ៉ាងច្រើន ដោយក្នុងនោះគឺបានបង្ហាញអំពី ទង្វើមិនសមរម្យ របស់បុរសបរទេសម្នាក់ ធ្វើដាក់លើនារីជនជាតិថៃ ក្នុងកម្មវិធីកម្សាន្តមួយ នាឱកាសមហាសង្រ្កាន្ត ចូលឆ្នាំថ្មីនៅប្រទេសថៃ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសដែលបានបង្កឲ្យមាន ភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងនោះ មានឈ្មោះ Ben Bartanyi អាយុ៤៩ឆ្នាំ ជាជនជាតិអាមេរិក ហើយពេលនេះរូបគេ ក៏ត្រូវបានប៉ូលិសធ្វើការចាប់ខ្លួន រួចរាល់ហើយ ដោយក្នុងនោះប៉ូលិស ក៏ត្រៀមធ្វើការចោទប្រកាន់ទៅលើរូបគេ ពីបទធ្វើសកម្មភាព ព្រហើនកោងកាង នៅទីសាធារណៈ ផងដែរ។ 

Ben Bartanyi ក្រោយពេលត្រូវ ប៉ូលីសចាប់ខ្លួន

ដើមហេតុដំបូង គឺផ្តើមចេញពីវីដេអូមួយ ដែលត្រូវបានបង្ហោះចូល ក្នុងបណ្តាញសង្គម ដោយបានបង្ហាញអំពីទិដ្ឋភាព លេងកំសាន្តរបស់មនុស្សជាច្រើន មានទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ នៅតំបន់រមណីយដ្ឋាន ប៉ាតាយ៉ា របស់ប្រទេសថៃ ហើយក្នុងនោះគេឃើញមាន ការលេងបាញ់ទឹកដាក់គ្នាទៅវិញទៅមក យ៉ាងរីករាយ។ តែអ្វីដែលមិននឹកស្មាន គេស្រាប់តែថតបាននូវសកម្មភាពរបស់ Ben ដែលបានប្រព្រឹត្តអំពើអនាចារ ទៅលើនារីជនជាតិថៃម្នាក់ អាយុ២០ឆ្នាំ ដែលនាងជា នារីបម្រើការក្នុងបារមួយកន្លែង នាតំបន់នោះ។

បើតាមការបញ្ជាក់ ពីមន្ត្រីប៉ូលិស បានឲ្យដឹងទៀតថា នារីដែលជាប់ពាក់ព័ន្ធ ក្នុងរឿងនេះ បាននិយាយថា នាងមិនបានចងចាំអ្វីដែល បានកើតឡើងនាពេលនោះឡើយ តែយ៉ាងណាមិញ នាងបានដាក់ពាក្យបណ្តឹង ក្រោយពីបានឃើញវីដេអូ ដោយផ្ទាល់ភ្នែក។

ជុះវិញករណីនេះដែរ Ben Bartanyi ក៏បានសារភាពប្រាប់ថា រូបគេពិតជាអ្នកដែលបាន ធ្វើសកម្មភាពនោះប្រាកដមែន ហើយក៏បានធ្វើការសុំទោស ចំពោះទង្វើរបស់ខ្លួនផងដែរ។ ទោះយ៉ាងណាក៏ដោយ ការស៊ើបអង្កេតចំពោះរឿងរ៉ាវមួយនេះ នៅតែបន្ត រីឯ Ben ក៏អាចនឹងត្រូវ ទទួលទោសចំពោះទង្វើ របស់ខ្លួនផងដែរ។ 

Ben Bartanyi និងនារីជនជាតិថៃ ដែលជាប់ពាក់ព័ន្ធនឹង រឿងរ៉ាវមួយនោះ

គូសបញ្ជាក់ផងដែរថា រឿងរ៉ាវមួយនេះបានកើតឡើង កាលពីថ្ងៃសុក្រសប្តាហ៍មុន ជាអំឡុងពេលដែល មានពិធីបុណ្យមហាសង្រ្កាន្ត អបអរចូលឆ្នាំថ្មី នៅក្នុងប្រទេសថៃ ហើយរឿងនេះ បានធ្វើឲ្យមនុស្សជាច្រើន មិនថាតែប្រជាជនថៃ នោះទេ សុទ្ធតែមានភាព ភ្ញាក់ផ្អើលយ៉ាងខ្លាំង ម្យ៉ាងវិញទៀត អ្នកដែលបានមើលវីដេអូនោះហើយ ភាគច្រើនសុទ្ធតែ បង្ហាញពីភាពមិនពេញចិត្តជាខ្លាំង និងបានធ្វើការរិះគន់ យ៉ាងចាស់ដៃផងដែរ៕

សកម្មភាពដ៏សែនមិនគប្បី របស់ Ben ដែលបានធ្វើ ក្នុងអំឡុងពិធីកំសាន្ត

ប្រភព៖ ដេលីម៉េល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]