រាជធានីភ្នំពេញ ៖ រថយន្ដ​តាក់ស៊ី​ម៉ែត្រ​​បាន​បើក​បុក ​ម៉ូតូ​ស្មាស់​នៅ​ផ្លូវ​លេខ​១៦៣ មុខ​ភោជនីយដ្ឋាន​ណាំ​ទ្រា សង្កាត់​ផ្សារ​ ដើម​ថ្កូវ ខណ្ឌ​ចំការមន កាលពីវេលា​ម៉ោង​​១​និង​៣០​នាទី​រំលង​អធ្រាត្រ​​ ថ្ងៃទី​២៣ កុម្ភៈ ២០១២ ហើយ​​ព្យា​យាម​បើក​​រត់​គេច ​រហូត​ដល់​រង្វង់​មូល​ វិមាន​ឯក​រាជ្យ​ខាងកើត​ត្រូវ​ម៉ូតូ​តាម​ទៅ​គោះ​ទ្វារ​ហៅ​ឱ្យ​ឈប់​រថយន្ដ​មិន ​ព្រម​ឈប់​ទើប​ធ្វើ​ឱ្យ​មានការ​ប្រទូស្ត​​រាយ​គ្នា​ទៅ​វិញ​ទៅ​មក។

ប្រភពព័ត៌​មាន​ឱ្យ​​ដឹង​ថា ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ ស្មាស់​ស៊េរី​២០១២ ពណ៌​សលាយ​ខ្មៅ ជិះ​គ្នា​២​នាក់ បើកបរ​ដោយ​ឈ្មោះ​សឿង ចាន់​សុទ្ធ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ  និង​​អ្នក​ជិះ​ពី​ក្រោយ​​ជា​មិត្ដ​ភក្ដិ​ឈ្មោះ​សុខ រាជ អាយុ​១៨​ឆ្នាំ ជា​ សិស្ស​វិទ្យា​ល័យ​ប៊ុ​ន​រ៉ា​នី ហ៊ុន សែន ផ្សារ​ដើម​ថ្កូវ ស្នាក់​នៅ​ផ្ទះ​ លេខ​៦​A សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ ។ ប្រភព​ពី​ជន​រង​គ្រោះ​ឱ្យ​ដឹង​ថា រថយន្ដ​តាក់ស៊ី​ម៉ែត្រ​​ពាក់​លេខ​រៀង​៥០  មាន​ដឹក​ភ្ញៀវ​ស្រី​ម្នាក់​នៅ​ក្នុង​រថយន្ដ​បាន​បើក​បុក​កន្ទុយ​ម៉ូតូ​របស់​ គេ​ធ្វើ​ឱ្យ​បែក​ស្ដុ​ប​ ហើយ​មិន​ព្រម​ឈប់​មើល​ទេ ​បែរ​ជា​ព្យាយាម​បើក​ រត់គេច រហូត​​ដល់​​រង្វង់​មូល​​វិមាន​ឯករាជ្យ​ខាងកើត រួច​ហៅ​ក្រុម​តាក់ស៊ី​ ម៉ែត្រ​នោះ​មក​ព័ទ្ធ​ដេញ​បុក​ម៉ូតូ​របស់​គេ​ បណ្តាល​​ឱ្យ​ដួល ហើយ​មាន​ស្ដ្រី​ម្នាក់​បើករថយន្ដ​ឡិច​ស៊ី​ស​៤៧០ មក​ដល់​ឈប់​វាយ​ពួក​គេ​ទៀត។   ប៉ុន្តែ​​ត្រូវ​បាន​ប្រជា​ពលរដ្ឋ​ជួយអន្តរាគមន៍​​ទាន់​ពេល ។

ទោះបីជា​យ៉ាងណា អ្នក​ឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា  ក្រុម​តាក់ស៊ី​​ម៉ែត្រ​ធ្វើ​ទ​ង្វើ​មិន​សម​រម្យ​ទៅ​លើ​យុវជន​ទាំង​ពីរ​នេះ  មើលទៅ​ទើស​ភ្នែក​ទើប​ពួក​គាត់​ជួយ​អន្ដរាគមន៍។ ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​កន្លែង​កើត​ហេតុ ប៉ុន្ដែ​​សភាព​ច្របូកច្របល់​ពេក  ក៏នាំ​យក​​រថយន្ដ​តាក់ស៊ី​ម៉ែត្រ​ និង​ម៉ូតូ​ជន​រង​គ្រោះ​​យក​ទៅ​រក្សា​​ ទុក​នៅ​អធិការដ្ឋាន​ខណ្ឌចំការមន​ ដើម្បី​ធ្វើ​ការ​ដោះ​ស្រាយ​បន្ដ​ទៀត៕

ដោយ​ ៖ ប្រុសកោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

សូមបងប្អូនជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]