ខេត្តកណ្ដាល ៖ ក្មេង​ប្រុស​ស្រី​បី​នាក់ ជា​បងប្អូន និង​បងប្អូន​ជីដូនមួយ​គ្នា បាន​លង់ទឹក​ទន្លេ​ស្លាប់​ទាំង​បី​នាក់ កាលពី​ម៉ោង​១ និង​១៥​នាទី​រសៀល ថ្ងៃ​ទី​១៧ ខែមេសា​នៅ​ចំណុច​ច្រាំង​ស្រុត ស្ថិត​ក្នុងភូមិ​ព្រែក​តា​ទន់ ឃុំ​ព្រះ​ប្រសប់ ស្រុក​ខ្សាច់កណ្ដាល ពេល​ដែល​ទៅ​លេង​ផ្ទះ ជីតា ថ្ងៃ​បុណ្យចូលឆ្នាំ ហើយ​នាំ​គ្នា​ទៅ​លេង​ទឹកទន្លេ​។ មន្ត្រី​នគរបាល ស្រុក​ខ្សាច់កណ្ដាល​បាន ឱ្យ​ដឹង​ថា​ជន​រង​គ្រោះ មាន​បី​នាក់ ទី​១.​ឈ្មោះ ភាព ឈាវ​លី ភេទ​ប្រុស អាយុ​12​ឆ្នាំ រស់នៅ​ភូមិ​ស្វាយ​អាត់ ឃុំ​ព្រែក​តា​មា​ក់ ស្រុក​ច់​កណ្ដាល ទី​២. ឈ្មោះ ភាព ឈូ​ឡុ​ង ភេទ​ប្រុស អាយុ 8​ឆ្នាំ រស់នៅ​ភូមិ​ឃុំ ជាមួយ​គ្នា ទី​៣.​ឈ្មោះ យី ដា​រិ​ទ្ធ ភេទ​ប្រុស អាយុ​9​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ ខាងលើ​។

មន្ត្រី​នគរបាល​បាន​ឲ្យ​ដឹង​ទៀត​ថា​មុន​ពេល​កើតហេតុ ឱ​ពុក​ម្ដាយ ក្មេង​រង​គ្រោះ​បាន​នាំ​ទៅ​លេង​ផ្ទះ​ជីតា ក្នុង​ថ្ងៃ​បុណ្យចូលឆ្នាំ នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។ នៅ​វេលា​កើតហេតុ​ខាងលើ​នោះ ជន​រង​គ្រោះ​ទាំង​បី​នាក់​ជា​បងប្អូន និង​បងប្អូន​ជីដូនមួយ បាន​នាំ​គ្នា​ទៅ លេង​ទឹក​ទ​ន្ល​ខាងក្រោយ​ផ្ទះ ក៏​បាន រអិល​ជើង​ចូល​ទៅ​ក្នុង​ទឹក​ជ្រៅ តោង​គ្នា​លិច​បាត់​លង់​ស្លាប់​ទាំង​បី​នាក់​។ ពេល​នោះ​មាន​ក្មេង​ដែល​ ទៅ​ជាមួយ​បានឃើញ រត់​មក​ប្រាប់​ចាស់​ៗ​នៅផ្ទះ​ក៏​ផ្អើល​ឆោឡោ​នាំ​គ្នា​ ទៅ​មុជទឹក​រាវរក​តែ​រក​មិន ឃើញ​ភ្លាម​ៗ​ទេ ។ ក្រោយមក ទើប​គេង់​សំណាញ់​រក​ឃើញ ជាប់​ក្នុង​សំណាញ់ ស្លាប់​អោប​គ្នា​ទាំង​បី​នាក់ ។​ក្រោយ​ពី អាជ្ញាធរ និង​សមត្ថកិច្ច ពិនិត្យ​សព​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ពិតប្រាកដ​មែន ហើយ​បាន​ប្រគល់​សាកសព ឱ្យ​ក្រុម​គ្រួសារ​យក​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

រូបភាព៖ ក្មេង​ប្រុស​ស្រី​បី​នាក់ ជា​បងប្អូន និង​បងប្អូន​ជីដូនមួយ​គ្នា បាន​លង់ទឹក​ទន្លេ​ស្លាប់​ទាំង​បី​នាក់
រូបភាព៖ ពេលប្រជាជនចោមរោមមើល
រូបភាព៖ ពេលប្រជាជនចោមរោមមើល

ប្រភព៖ កោះសន្ដិភាព

ការចាប់អារម្មណ៍ខ្មែរឡូត៖

យ៉ាងណាមិញ ករណីស្រដៀងនេះក៏ធ្លាប់កើតមានឡើង ដែលកើតហេតុកាលពីថ្ងៃទី ១៧ ខែកុម្ភៈ ដែលក្មេងស្រីអាយុ១២ឆ្នាំ មកដើរលេង ជាមួយអ្នកភូមិ លង់ទឹកជ្រោះ ស្លាប់នៅរមណីយដ្ឋាន ថ្មររូងស្រុកកំពង់សីលា ខេត្ដព្រះសីហនុ

នេះបើតាមប្រភពព័ត៌មានបានឲ្យដឹងថាក្មេងស្រីអាយុ១២ឆ្នាំម្នាក់បាន លង់ទឹកជ្រោះនៅរមណីយដ្ឋាន ថ្មរូងខណ:ពេលដោយសារជាមួយ អ្នកភូមិដោយមិនមានឪពុកម្តាយមកតាម ។ លោកវរសេនីយ៍ត្រី ហួត ចាន់ធី អធិការនគរបាលស្រុក កំពង់សីលាបានថ្លែងថា ហេតុការណ៍នេះកើតឡើងនៅភូមិក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ កាលពីវេលាម៉ោង១៣ៈ០០នាទីរសៀលថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០១៦ ។ ប្រភពដដែលបានឲ្យដឹងថា ក្មេងស្រីរងគ្រោះមានឈ្មោះ ឡុច ដាវីន អាយុ១២ឆ្នាំ រស់នៅ ក្នុងភូមិទួលកាបៅ ឃុំគគរី ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

សាក្សីនៅកន្លែងកើតហេតុ បានអោយដឹងថា នៅវេលាម៉ោងខាងលើ មានឡានទេសចរណ៍ប្រភេទ សាំយ៉ុង ១គ្រឿង មានគ្នាជាច្រើននាក់ មកកំសាន្ត នៅទឹកជ្រោះ ថ្មររូងនេះ ក្រោយមកក្មេងៗក៏នាំគ្នាចុះមុជទឹកលែងប្រលែងគ្នា បន្តិចក្រោយមកក៏មានក្មេងម្នាក់ រត់មកប្រាប់ចាស់ៗថា ក្មេងស្រីខាងលើលង់ទឹក ភ្លាមនោះក៏នាំគ្នា ទៅជួយស្រង់ដើម្បីសង្គ្រោះ ប៉ុន្តែក្មេងស្រីរូបនេះ បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។ ដោយមិនអស់ចិត្តក៏នាំមកសង្គ្រោះ នៅមន្ទីរពេទ្យប៉ុន្តែនៅមិនអាចជួយសង្គ្រោះ បានដដែល ។ គ្រូពេទ្យនៅមណ្ឌលសុខភាពតក្កវិត ស្រុកកំពង់សីលា ខេត្តព្រះសីហនុបានបញ្ជាក់ថា ក្រុមគ្រូពេទ្យមិនអាចសង្គ្រោះ ជីវិតកុមារីរូបនោះបានទេ ដោយសារតែ នាងបានដាច់ខ្យល់ស្លាប់បាត់បង់ជីវិត មុនពេលបញ្ជូនមកដល់មណ្ឌលសុខភាពទៅហើយ ។

ជាមួយគ្នានេះ អាជ្ញាធរស្រុកកំពង់សីលា ខេត្តព្រះសីហនុ សូមធ្វើការអំពាវនាវដល់បងប្អូន ជាភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមានបំណង ចូលមកកំសាន្តនៅ រមណីយ៍ដ្ឋាន ថ្មរូង សូមមេត្តាកុំធ្វេសប្រហែស បណ្តោយកូនចៅតូចៗឲ្យលេងទឹកដោយម្នាក់ឯង ជៀសវាងមានគ្រោះថ្នាក់ដោយយថាហេតុ ណាមួយនិងកើតឡើង៕

រូបភាព៖ សពនៃក្មេងស្រី

មិនថាពេលថ្មីៗនេះ ឬ ពីមុនមកឡើយ ករណីលង់ទឹកស្លាប់ តែងតែកើតមានជារឿយៗ ហើយអ្វីដែលកាន់តែអាណោច អាធ័មនោះ គឺទោះបីជា អ្នកលង់ទឹក ត្រូវបានស្រង់ឡើងមកយ៉ាងណាក្តី ក៏មនុស្សភាគច្រើន មិនសូវជាមានការយល់ដឹង អំពី វិធីសាស្ត្រ នៃការជួយសង្គ្រោះបន្ទាន់ ឬ គេហៅថា CPR នោះដែរ។

ជាមួយគ្នានេះ ខ្មែរឡូត បានដកស្រង់វីដេអូឃ្លីប យកមកចែករំលែក នូវចំណេះដឹង ឲ្យប្រិយមិត្ត បានស្វែងយល់ អំពីដំណាក់កាល ក៏ដូចជា របៀបនៃការជួយសង្គ្រោះជីវិត អ្នកលង់ទឹក។ក្រៅពីនេះដែរ ក៏មានវីដេអូឃ្លីបទី២ ជាករណីជាក់ស្តែង ដែលបុរសម្នាក់ បានស្លាប់រយ:ពេល ៣នាទីទៅហើយ ប៉ុន្តែត្រូវបាន ជួយស្រោចស្រង់អាយុជីវិតមកវិញបាន ដោយសារតែ ការប្រើវិធីសាស្ត្រសង្គ្រោះដែលត្រឹមត្រូវ និងមានប្រសិទ្ធភាព។

សូមចុចនៅទីនេះដើម្បីទស្សនាវីដេអូទាំងពីរ៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]