ខេត្តកំពង់ឆ្នាំង ៖ បុរស​ជា​ប្តីដោយសារ​តែ​ខឹង​នឹង​ប្រ​ព​ន្ឋ​មិន​ព្រម​មក​ផ្ទះ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​នេះ បាន​យក​ភ្លើង​ដុត​ផ្ទះ​ខ្លួនឯង ដែល​ជាប់​គ្នា ​និង​ផ្ទះ​ម្តាយក្មេក​ បណ្តាល​អោយ​ឆេះ​ខ្ទេច ទាំង​២ខ្នង ​មិន​អាចជួយ​បាន​ឡើយ ។

ហេតុការណ៍​នេះ​បាន​កើតឡើង ​នៅ​វេលា​ម៉ោង៥ ​និង​៣០​នាទី​រសៀល​ ថ្ងៃ​ទី​១៥ ខែ មេ​សា ឆ្នាំ​២០១៦ នៅ​ភូមិ​ក្បាលថ្នល់ ឃុំ​ផ្សារ ស្រុក​បរិបូរណ៍​ ។

សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បានអោយ​ដឹង​ថា ជនសង្ស័យដុត​ផ្ទះ​ខ្លួនឯង ​និង​ផ្ទះ​ម្តាយក្មេក មានឈ្មោះ អ៊ុ​ក ភ​ន អាយុ​៣៤ឆ្នាំ ម្តាយក្មេក​មានឈ្មោះ ប៉ិក តុំ អាយុ​៧១​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ ។​

ជន​ដៃដល់​បានដុត​ផ្ទះ​ខ្លួនឯង ជា​ផ្ទះ​តូច​មាន​ទំហំ៣​គុណ​និង​៤​ម៉ែត្រ ធ្វើ​ពី​ឈើ​ប្រក់ ​និង​បាំងជញ្ជាំង​ស្លឹក ដែល​សង់​ជាប់គ្នា​ជាមួយ​ផ្ទះ​ម្តាយក្មេក មាន​ទំហំ​៥​គុណ​និង​៦​ម៉ែត្រ ធ្វើ​ពី​ឈើ ប្រក់និង​បាំងជញ្ជាំង​ស្លឹក បណ្តាល​អោយ ឆេះខ្ទេច​ទាំងស្រុង​ទាំង​ពី​ខ្នង​តែ​ម្តង ។

បើ​តាម​សំដី​របស់ស្ត្រី​ជា​ម្តាយក្មេកបានអោយ​ដឹង​ថា កូនស្រី​គាត់ឈ្មោះ ថ្លាង សុ​គង់ អាយុ​៣១ឆ្នាំ បាន​ទៅ​ធ្វើការ​នៅ​រោងចក្រ នៅ​ខេត្តសៀមរាប ។

មុន​ពេល​កើតហេតុ​ប៉ុន្មាន​ថ្ងៃនេះ គាត់​ឃើញ​កូនប្រសារ​គាត់ បាន​ឈ្លោះ​គ្នា​ជាមួយ​កូនស្រី​គាត់ដែលត្រូវជាប្រពន្ធ តាម​ទូរ​សព្ទ័​ស្ទើរ​រាល់​យប់ ហើយ​ឮ​កូនប្រសា​រថា ចូល​ឆ្នាំនេះ​ត្រូវ​មក​ផ្ទះ បើ​មិន​មក​ទេ នឹង​មានរឿង​ហើយ ។

លុះដល់​ពេល​ចូល​ឆ្នាំ មិន​ឃើញកូនស្រី​គាត់​មកផ្ទះ ​កូនប្រសារ​គាត់​បាន​ដុត​ផ្ទះវា ឆេះរាល​ដល់​ផ្ទះ​គាត់​ឆេះ​ខ្ទេច រូ​ម​ទាំង​ទ្រ​ព្យ​សម្បត្តិ​គាត់​មួយ​ចំនូ​ន​ផង គ្មាន​យក​អ្វីបាន​ឡើយ ។

ស្ត្រី​ជា​ម្តាយ​បាន​បាន​បញ្ជា​ក់ថា ក្រៅពី​ខឹង​នឹង​ប្រ​ព​ន្ឋ​មិន​មក​ផ្ទះ កូនប្រសារ​គាត់​ក៏​បានប្រចណ្ឌប្រ​ព​ន្ឋ​វា​ផង​ដែរ តែ​អ្វី​ដែល​ធ្ងន់​ជាង​នេះ​ទៀត គឺ​ផ្ទះ​មួយ​ខ្នង ដែល​កូនប្រសារ​ដុត​នោះ គាត់​បានលក់​អោយ​គេ ក្នុង​តម្លៃ៤​លាន​រៀល និង​បាន​យក​ប្រាក់​ពី​គេ​រួច​ហើយ រង់​ចាំតែ​គេ​មក​រុះ​យក​តែ​ប៉ុណ្ណោះ ។

បើ​តាម​សំដី​អ្នក​ជិតខាង​បានអោយ​ដឹង​ថា ប្តី​ប្រ​ព​ន្ឋ​ពីរ​នាក់​នេះ ​មិនសូវ​ត្រូវ​គ្នា​ប៉ុន្មាន​ទេ ឈ្លោះ​គ្នាញឹកញាប់​ណាស់ ពេល​ដែល​ប្រ​ព​ន្ឋ​មិន​ទាន់​ចេញ​ទៅ​ធ្វើការ​នៅ​រោងចក្រ ហើយ​បើ​ទោះជា​ខឹង​គ្នា​យ៉ាងណា​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​នេះ​គួ​រតែ​មក​មើល​ម្តាយ និងប្តី​ដែរ ។

ទោះ​យ៉ាងណា​ក្រោយ​កើតហេតុ ស​ត្ថ​កិច្ចបាន​ចាប់​ឃាត់ខ្លួន​បុរស​ជា​ប្តី ដើម្បី​កសាង​សំណុំរឿង​តាមផ្លូវ​ចាប់ ។

រូបភាព៖ ខឹង​ប្រ​ព​ន្ឋ​ អត់មកចូល​ឆ្នាំ ដុតឆេះហ្មត់ រាលដល់​ផ្ទះ​ម្តាយក្មេក​
រូបភាព៖ ខឹង​ប្រ​ព​ន្ឋ​ អត់មកចូល​ឆ្នាំ ដុតឆេះហ្មត់ រាលដល់​ផ្ទះ​ម្តាយក្មេក​
រូបភាព៖ ខឹង​ប្រ​ព​ន្ឋ​ អត់មកចូល​ឆ្នាំ ដុតឆេះហ្មត់ រាលដល់​ផ្ទះ​ម្តាយក្មេក​
រូបភាព៖ ខឹង​ប្រ​ព​ន្ឋ​ អត់មកចូល​ឆ្នាំ ដុតឆេះហ្មត់ រាលដល់​ផ្ទះ​ម្តាយក្មេក​
រូបភាព៖ ខឹង​ប្រ​ព​ន្ឋ​ អត់មកចូល​ឆ្នាំ ដុតឆេះហ្មត់ រាលដល់​ផ្ទះ​ម្តាយក្មេក​
រូបភាព៖ ខឹង​ប្រ​ព​ន្ឋ​ អត់មកចូល​ឆ្នាំ ដុតឆេះហ្មត់ រាលដល់​ផ្ទះ​ម្តាយក្មេក​
រូបភាព៖ ខឹង​ប្រ​ព​ន្ឋ​ អត់មកចូល​ឆ្នាំ ដុតឆេះហ្មត់ រាលដល់​ផ្ទះ​ម្តាយក្មេក​
រូបភាព៖ ខឹង​ប្រ​ព​ន្ឋ​ អត់មកចូល​ឆ្នាំ ដុតឆេះហ្មត់ រាលដល់​ផ្ទះ​ម្តាយក្មេក​

ផ្តល់សិទ្ធិដោយ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត

យ៉ាងណាមិញ កាលពីពេលថ្មីៗកន្លងទៅនេះ ក៏មានហេតុការណ៍ ស្រដៀងគ្នានេះដែរ ដោយសារតែ សុំលុយប្រពន្ធ​ យកទៅទិញស្រាផឹកមិនបាន​ ក៏ដុតបំផ្លាញ​ ទ្រព្យសម្បត្តិ​ និងវាយប្រពន្ធ ឲ្យរបួសតែម្តង។

បុរសម្នាក់ ដោយសារតែខឹង សុំលុយទិញស្រាផឹក បន្តមិនបាន បានដុតបំផ្លាញ ទ្រព្យសម្បត្តិក្នុងផ្ទះ និងឈានទៅ ប្រើអំពើហឹង្សាលើប្រពន្ធ បណ្តាលឲ្យរងរបួស ទើបទ្រាំលែងបាន ប្តឹងនគរបាលឲ្យចាប់ខ្លួន បុរសជាប្តី កសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការទៅតាមនិតិវិធី។

មន្ត្រីនគរបាលស្រុកត្បូងឃ្មុំ បានឲ្យដឹងថា នៅថ្ងៃទី២៩​ ខែមីនា​ ក្នុងភូមិវាលកណ្តៀង​ ឃុំជប់​ ស្រុកត្បូងឃ្មុំ​ ជនល្មើសឈ្មោះ ទូច ធឿន ភេទប្រុស អាយុ៣៨ ឆ្នាំ បានផឹកស្រាស្រវឹងហើយធ្វើសកម្មភាព ដុតបំផ្លាញទ្រព្យសម្បត្តិ និង វាយតប់ទាត់ធាក់ ទៅលើស្ត្រីរងគ្រោះ ជាប្រពន្ធ ឈ្មោះ ស៊ឹម ស៊ីណា អាយុ៣៧ ឆ្នាំ ពីព្រោះតែខឹងនិង ប្រពន្ធមិនឲ្យលុយយក ទៅទិញស្រាផឹក បន្តទៀត។

មិនត្រឹមតែ វាយប្រពន្ធបណ្តាលឲ្យ រងរបួសគ្រាំគ្រា ឈឺចាប់ក្នុងខ្លួនប៉ុណ្ណោះទេ ថែមទាំង ដុតបំផ្លាញទ្រព្យសម្បត្តិ ឆេះខូចខាតម៉ូតូ ម៉ាកសេ១០០ កូរ៉េ ចំនួន១គ្រឿងទៀតផង។

មន្ត្រីនគរបាលឲ្យដឹងទៀតថា កន្លងមកជនល្មើសរូបនោះ បានធ្វើសកម្មភាព ប្រើអំពើហិង្សា និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ក្នុងគ្រួសារជាញឹកញាប់ ជាមួយគ្នានោះ សមត្ថកិច្ចប៉ុស្តិ៍ជប់ ក៍ធ្លាប់បានធ្វើកិច្ច សន្យាអប់រំ ច្រើនលើកមកហើយ តែជនល្មើសនេះ មិនព្រមកែប្រែ ទើបហេតុការណ៍លើកនេះ ធ្វើឲ្យស្ត្រីរងគ្រោះជាប្រពន្ធ សម្រេចចិត្តប្តឹង សមត្ថកិច្ចឲ្យ ឃាត់ខ្លួន បញ្ជូនទៅតុលាការ ផ្តន្ទាទោសតាមច្បាប់។

រូបភាព៖ សុំលុយទិញ​ ស្រាផឹកមិនឲ្យ​ ដុតបំផ្លាញ​ ទ្រព្យសម្បត្តិ​ និងវាយប្រពន្ធ ឲ្យរបួស

គួររំលឹកផងដែរថា ហេតុការណ៏ដុតបំផ្លាញទ្រព្យសម្បត្តិ ស្រដៀងគ្នានេះ ក៏បានកើតឡើង កាល​ពី​វេលា​​ម៉ោង ​​៣​រសៀល ​​ថ្ងៃ​១​ មីនា ​២០១៦ កន្លងទៅនេះ នៅ​តាម​បណ្តោយ ​ផ្លូវជាតិលេខ​៧៦ ស្ថិត​ក្នុងភូមិ​អូរ​ណា ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា​ ដោយ​ផ្ទះ​ឈើ​មួយ​ខ្នង ​ត្រូវ​​​ភ្លើង​ឆេះ​​​អស់​​ សល់​តែ​ផេះ​ ​ដោយ​សារ​ស្នា​ដៃ​​ កូនប្រុស​អកតញ្ញូ​ ខឹងសុំ​លុយ​​​​ម្តាយមិន​បាន ។​

សាក្សី​​នៅ​កន្លែង​កើត​ហេតុ​ បាន​ឱ្យ​​ដឹង​ថា មុន​​​កើតហេតុ​​ កូនប្រុស​ម្ចាស់ផ្ទះ​​ ឈ្លោះប្រកែក​​ជាមួយ​ម្តាយ​​​ រឿង​សុំ​​ លុយ​ម្តាយ ​៥​ម៉ឺន​រៀល​មិន​បាន និង​​​គំរាម​ដេញ​ម្តាយ ឱ្យ​ចេញ​ពីផ្ទះ បើសិនជា​គ្មាន​លុយឱ្យ​​ ​។ ​​​​

ខណៈ​ពេល​ឈ្លោះ​ជាមួយ​ម្តាយ​នោះ​​ ​បាន​យក​​សាំង​​បំណង​​ដុត​ផ្ទះ ម្តង​ជា​ពី​រដង ​តែ​ត្រូវ​​អ្នក​ជិតខាង ​ជួយ​ឃាត់​ទាន់​ ។​ មិន​បាន​ប៉ុន្មាន​នាទី​ផង ស្រាប់​តែ​កូនប្រុស​​រូប​នេះ​​ រ​ត់ទៅ​យក​សាំង​ ស្រោច​លើ​ជញ្ជាំង​រួច​​ដុត​​ ហើយ​បាន​​រត់គេច​​ខ្លួន​ បាត់​ស្រមោល​ ​៕​

រូបភាព៖ ​​កូន​អកតញ្ញូ សុំ​លុយ​ម្តាយ​មិន​បាន ​​​ដុត​​ផ្ទះ​​ឆេះ​ហ្មត់​

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]