ខេត្តមណ្ឌលគិរី​ ៖ ​ផ្ទះ​ឈើ​មួយ​ខ្នង ​ត្រូវ​​​ភ្លើង​ឆេះ​​​អស់​​ សល់​តែ​ផេះ​ ​ដោយ​សារ​ស្នា​ដៃ​​ កូនប្រុស​អកតញ្ញូ​ ខឹងសុំ​លុយ​​​​ម្តាយមិន​បាន ​​​ដុត​​បំផ្លាញ​​ កាល​ពី​វេលា​​ម៉ោង ​​៣​រសៀល ​​ថ្ងៃ​១​ មីនា ​២០១៦ ​​នៅ​តាម​បណ្តោយ ​ផ្លូវជាតិលេខ​៧៦ ស្ថិត​ក្នុងភូមិ​អូរ​ណា ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា​ ។​

សាក្សី​​នៅ​កន្លែង​កើត​ហេតុ​ បាន​ឱ្យ​​ដឹង​ថា មុន​​​កើតហេតុ​​ កូនប្រុស​ម្ចាស់ផ្ទះ​​ ឈ្លោះប្រកែក​​ជាមួយ​ម្តាយ​​​ រឿង​សុំ​​ លុយ​ម្តាយ ​៥​ម៉ឺន​រៀល​មិន​បាន និង​​​គំរាម​ដេញ​ម្តាយ ឱ្យ​ចេញ​ពីផ្ទះ បើសិនជា​គ្មាន​លុយឱ្យ​​ ​។ ​​​​

ខណៈ​ពេល​ឈ្លោះ​ជាមួយ​ម្តាយ​នោះ​​ ​បាន​យក​​សាំង​​បំណង​​ដុត​ផ្ទះ ម្តង​ជា​ពី​រដង ​តែ​ត្រូវ​​អ្នក​ជិតខាង ​ជួយ​ឃាត់​ទាន់​ ។​ មិន​បាន​ប៉ុន្មាន​នាទី​ផង ស្រាប់​តែ​កូនប្រុស​​រូប​នេះ​​ រ​ត់ទៅ​យក​សាំង​ ស្រោច​លើ​ជញ្ជាំង​រួច​​ដុត​​ ហើយ​បាន​​រត់គេច​​ខ្លួន​ បាត់​ស្រមោល​ ​៕​

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]