ប្រិយមិត្តជាច្រើនពិតជាមិនជឿថា កីឡាករនិងការិនីដែលជាជើងឯកបានមេដៃរាប់មិនអស់ ពិតជាមិនអាចធ្លាក់ខ្លួនក្រីក្រហៅមិនលឺនោះទេ ក្រោយពីចូលនិវត្តន៍ ប៉ុន្ដែខាងក្រោមនេះជារឿងពិតនៅប្រទេសចិន។

Guo Ping ដែលចូលហាត់រត់ចម្ងាយទាំងពីអាយុ ៩ ឆ្នាំ ហើយទទួលបានមេដៃប្រាក់ក្នុងការរត់ចម្ងាយ Marathon នៅប្រទេសជប៉ុន បានធ្លាក់ខ្លួនរងរបួសយ៉ាងដំណំ ដោយសារការហ្វឹកហាត់ហួសកំណត់ ធ្វើឲ្យឆ្អឹងជើងនាងប្តូរទម្រង់ដូចក្នុងរូប។ ដោយសារតែមិនអាចប្រកួតបានទៀត នាងបានធ្លាក់ខ្លួនធ្វើជាអ្នក ជីករ៉ែដែលទទួលបានកម្រៃតែ ៧៥ ដុល្លារក្នុងមួយខែ។ Guo Ping ចង់លក់មេដៃប្រាក់របស់នាង ដើម្បីជីវភាព ប៉ុន្ដែនាងខ្លចមានបញ្ហាដល់គ្រួសាររបស់នាង។

Liu Fei ជាជើងឯកកីឡាកាយសម្ព័ន្ធពិភពលោកក្នុងឆ្នាំ ១៩៩៨ ។ ពេលនាងចូលនិវត្តន៍ក្នុងឆ្នាំ ២០០០ នាងមិនអាចរកការងារធ្វើ ហើយបង្ខំខ្លួនស្នាក់នៅផ្ទះជួលតូចចង្អៀត។ Liu Fei សោកស្តាយដែលជ្រើសរើស កីឡាក្នុងជីវិត ។ ពេលប្រកួតបានជាជើងឯង នាងមានអារម្មណ៍ថាដូចជាព្រះនាង ដែលមានគេហូរថតចិញ្ចាចពេញទីប្រកួត ហើយមិនដែលនឹកថានឹងធ្លាក់ខ្លួនទាល់តែសោះ។

Tang Ying ចូលនិវត្តន៍ក្នុងឆ្នាំ ២០០៦ ហើយបានទទួលប្រាក់ចូលនិវត្តន៍ប្រហែល ៤០០០ ដុល្លារសហរដ្ឋអាមេរិក ។ មន្រ្តីកីឡាម្នាក់ដែលសន្យាថានឹងរកការងារ ឲ្យនាងបានសម្លាប់ខ្លួនក្រោយពីមិនអាចរកការងារ ឲ្យដូចសន្យា។ ក្រោយមក មានអ្នកមានម្នាក់ផ្ដល់ប្រាក់ខែ ១៦០០០ ដុល្លារឲ្យតែនាងសុខចិត្ត ក្លាយជាស្រីរបស់គាត់ តែនាងបដិសេធ សុខចិត្តដើរលក់ខោអាវបានកម្រៃ តែ ១២០ ដុល្លារក្នុងមួយខែតែប៉ុណ្ណោះ។

នៅមានកីឡាករនិងការិនីរាប់សិបនាក់ទៀតដែលជួប បញ្ហាក្រីក្រលំបាកនៅប្រទេសចិន ក្រោយពីចូលនិវត្តន៍។

ដោយ វីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]