ភ្នំពេញ៖ ម្សិលមិញ ខ្មែរឡូតបានទៅទស្សនារឿង The Huntsman: Winter’s War ឬ «អ្នកប្រមាញ់ សង្គ្រាមទឹកកក»ដែលជាការចាប់ផ្តើមចាក់បញ្ចាំងលើកដំបូង នៅរោងភាពយន្ត Major Cineplex by Cellcard ទទួលបានបទពិសោធន៍មួយចំនួន ដែលនឹងលើកយកមកចែករំលែកជូនដល់ប្រិយមិត្តបានជ្រាប។

រឿងនេះ មានភាពជក់ចិត្ត នៅត្រង់ការប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញ ដោយការប្រើប្រាស់ក្បាច់គុណយ៉ាងស្ទាត់ជំនាញ របស់តួសម្តែងក្នុងសាច់រឿង ដែលត្រូវបានគេចាប់យកទៅបង្វឹកធ្វើជាទាហាន តាំងពីនៅតូចៗមកម្ល៉េះ ដើម្បីបម្រើមហិច្ចតារបស់ម្ចាស់ក្សត្រីទឹកកក ដែលចង់គ្រប់គ្រងដែនដីទាំងមូល។ មូលហេតុដែលម្ចាស់ក្សត្រីទឹកកកធ្វើដូចនេះ ដោយសារតែបេះដូងរបស់នាងត្រូវបានខ្ទេចប្រេះស្រាំ ដោយសារតែស្នេហា និងទើបហេតុនេះហើយ មនុស្សទាំងអស់ដែលនៅក្រោមបង្គាប់របស់នាង ហាមដាច់ខាតមិនឲ្យមានសេចក្តីស្រលាញ់។ បន្ថែមពីនេះផងដែរ តួអង្គនៅក្នុងសាច់រឿង មានការលេបខាយសម្តីយ៉ាងកំប្លែង ធ្វើឲ្យអ្នកទស្សនាផ្ទុះសំណើចពេញរោងភាពយន្តផងដែរ។ នៅមានឈុតឆាក គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត តែទុកឲ្យប្រិយមិត្ត តាមដានដោយខ្លួនឯងតែម្តង។

យ៉ាងណាមិញ ថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរ ខិតចូលមកដល់ឆាប់ៗនេះហើយ ខណៈដែលប្រិយមិត្តមួយចំនួន ដែលមិនមានគម្រោងធ្វើដំណើរកម្សាន្តទីឆ្ងាយ អាចមកទស្សនាភាពយន្តលក្ខណៈ 4DX រឿង The Huntsman: Winter’s War ដែលចាប់ផ្តើមចាក់បញ្ចាំងពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៦ នេះតទៅហើយ​ នៅរោងភាពយន្ត Major Cineplex by Cellcard ក្នុងផ្សារទំនើបអ៊ីអន ជាន់ទី២៕

វីដេអូ Trailer ខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]