បន្ទាប់ពីទទួលមតិជាច្រើនពីប្រិយមិត្តអ្នកគាំទ្រ ខ្មែរឡូតជាពិសេសហ្គេមស្ដេចទាយបាល់ ខ្មែរឡូតបានរកឃើញកន្លែងមួយចំនួនដែលត្រូវកែលំអ។ 

(១) ប្រិយមិត្តមួយចំនួន បានផ្ដល់មតិថាការទាយរបស់គាត់មានការផ្លាស់ប្ដូរបន្ទាប់ពី LOG IN ម្ដងទៀត ហើយប្រិយមិត្តខ្លះនៅតែបានពិន្ទុសូន្យទោះគាត់ ទាយត្រូវក៏ដោយ។ បញ្ហានេះបានដោះស្រាយរួចហើយ ព្រោះថាពីមុនហ្គេមគិតយកតែប្រិយមិត្តណាដែលធ្លាប់លេងហ្គេម Slot រាសីខ្មែរឡូត ហើយចំពោះប្រិយមិត្តដែលចូលថ្មី ប្រព័ន្ឌមិនស្គាល់ហើយបង្កើតជាបញ្ហានេះឡើង។ ឥឡូវនេះ ខ្មែរឡួតសូមបញ្ជាក់ថាខ្មែរឡូតបានកែលំអប្រព័ន្ធឲ្យដំណើរការ ល្អហើយ។ សូមអរគុណប្រិយមិត្តដែលជូយផ្តល់មិតិ ជាពិសេសលោក A Ja Lim ។ ប្រិយមិត្តថ្មីនឹងមិនមានបញ្ហាទៀតទេ។

(២) មានប្រិយមិត្តខ្លះចង់ឲ្យខ្មែរឡូតមាន Forum សម្រាប់ហ្គេមស្ដេចទាយបាល់នេះ ។ ខ្មែរឡូតកំពុងតែសរសេរកម្មវិធី បង្កើត Forum សម្រាប់ឲ្យប្រិយមិត្តចែករំលែកបទពិសោធន៍ ក្នុងការទាយបាល់ក្នុងហ្គេមនេះ។

(៣) ខ្មែរឡូតក៏នឹងបញ្ចូលព័ត៌មានកីឡាបាល់ទាត់ជាភាសា អង់គ្លេស សម្រាប់ប្រិយមិត្តដើម្បីអានទទួលព័ត៌មានទាក់ទងនឹងក្រុមនីមួយៗ។

សូមបញ្ជាក់ថា ហ្គេមនេះមិនមែនជាល្បែងចាក់បាល់ស៊ីសងទេ ព្រោះថាប្រិយមិត្តមិនអស់ថវិកាក្នុងខ្លួនទេ មានតែមានឱកាសឈ្នះ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]