ថៃ៖ តារាប្រុសថៃដ៏ល្បី លោក Sean Jindachot បានមកលេងទឹកដីអង្គរស្ងាត់ៗ ដែលធ្វើឲ្យអ្នកគាំទ្រ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

កាលពីម្សិលមិញនេះ តារាប្រុសរូបនេះ បានបង្ហោះរូបថតជាច្រើនសន្លឹក ក្នុងបណ្តាញសង្គម ជាប់ជាមួយប្រាសាទអង្គរវត្ត និងទីកន្លែងស្អាតមួយចំនួនទៀត នៅខេត្តសៀមរាប។

ចំពោះវត្តមានរបស់ លោក Sean Jindachot បានធ្វើឲ្យអ្នកគាំទ្រជាច្រើននាក់ មានចិត្តរំភើប ពេលបានឃើញ តារាក្នុងក្រអៅបេះដូងរបស់ពួកគេ មកលេងទឹកដីអង្គរបែបនេះ។ ហើយក៏មានអ្នកគាំទ្រមួយចំនួន បានគិតថា ប្រហែលជារូបលោក ចង់មកលេងអង្គរសង្រ្កាន្តហើយមើលទៅ ព្រោះនៅខ្វះតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ នឹងដល់ហើយ។ ប៉ុន្តែទោះជាយ៉ាងណា មិនទាន់មានអ្នកណាដឹងឡើយថា រូបលោក នឹងបន្តដើរលេងនៅទឹកដីអង្គរ រហូតដល់ពេលណានោះ។

គួរបញ្ជាក់ផងដែរថា លោក Sean Jindachot ជាតារាប្រុសមួយរូប ដែលបានថតខ្សែភាពយន្ត និងរឿងភាគថៃ បានច្រើនបំផុត ហើយរឿងមួយដែលធ្វើឲ្យមហាជន ស្គាល់លោក កាន់ច្បាស់បំផុត គឺរឿង "Ugly Duckling: Boy’s Paradise" តែម្តង៕

តារាប្រុសថៃដ៏ល្បី លោក Sean Jindachot

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]