កុមារីអាយុជាង៣ឆ្នាំម្នាក់ត្រូវបានឪពុកម្តាយ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យជាបន្ទាន់ បន្ទាប់ពីត្រូវឪពុកមាវង្វេងកាមចាប់រំលោភ រហូតបានសម្រេច កាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ថ្ងៃទី១៨ សីហា នៅក្នុងខ្ទមស្រែ ស្ថិតក្នុងស្រុកទឹកផុស ខណៈដែលកុមារីរងគ្រោះបាន ទៅមើលស្រែជាមួយឪពុកមារូបនោះ ។ ទោះបីជាយ៉ាងណាឪពុកមា តណ្ហាក្រាស់ត្រូវបានមន្ត្រីប៉ូលិសចាប់ខ្លួនភ្លាមៗផងដែរ ។

ប៉ូលិសស្រុកទឹកផុស បាននិយាយថា ឪពុកមារំលោភក្មួយស្រីឯងបង្កើតអាយុ១៦ឆ្នាំ ចំណែកកុមារីរងគ្រោះមានអាយុជាង៣ឆ្នាំ។ ប្រភពបន្តថា មុនពេលកើតហេតុឪពុកមា និង ក្មួយស្រីប្រុសពីរនាក់ដែល ជាបងប្អូនបង្កើតបាននាំគ្នាទៅមើលស្រែ ហើយអង្គុយក្នុងខ្ទមស្រែ ដោយឪពុកមាក្រងទ្រូ ឯក្មួយទាំងពីរ ជាអ្នកអង្គុយមើល ។ ប៉ុន្តែពេលនោះបងប្រុសកុមារីរងគ្រោះបានត្រឡប់ទៅផ្ទះមុន លុះឃើញឱកាសស្ងាត់ល្អឪពុកមា គម្រក់ក៏ចាប់កុមារីរងគ្រោះរំលោភរហូតបានសម្រេច ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]