ខេត្តកណ្ដាល ៖ គ្រួសា​មួយ​ជា​កម្មករ​រោងចក្រ ជិះ​ម៉ូតូ​ទៅ​ស្រុក​កំណើត​ ពេល​ឈប់​សម្រាក​បុណ្យចូលឆ្នាំ​ខ្មែរ បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ ត្រូវ​រថយន្ត​បើក​កៀរ​ហើយ​កិន​បណ្ដាល​ឱ្យ​ម្ដាយ​ និង​កូនប្រុស​ អាយុ​១១​ខែ​ស្លាប់ ចំណែក​​ឪពុក​រង​របួសស្រាល ដែល​ហេតុការណ៍​នេះ​ កើតឡើង​កាលពី​វេលា​ម៉ោង​១ និង​២០​នាទី​រសៀល ថ្ងៃ​ទី​០៩ ខែមេសា ឆ្នាំ​២០១៦ នៅ​ចំណុច​លើ​ស្ពាន​ព្រែក​ក្ដាម​ (​ស្ពា​ន‌​មិ​ត្ត‌​ភា​ព‌​កម្ពុ​ជ‌ា​-​ចិ​ន‌​) ស្ថិត​ក្នុង​ភូ​ម‌ិ​ព្រែ​ក‌​ក្ដា​ម‌​១ ឃ‌ុំ​ក‌ោះ​ចិ​ន‌ ស្រុ​ក‌​ពញា​ឮ‌ ខេ​ត្ត‌​កណ្ដា​ល‌ ។

មន្ត្រី​នគរបាល​ស្រុក​ពញាឮ​ បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ ឈ្មោះ​ ឈូក នី អាយុ​២៥​ឆ្នាំ ជា​ម្ដាយ និង​កូនប្រុស​អាយុ​១១​ខែ​ម្នាក់ រីឯ​ឪពុក​រង​របួសស្រាល​ឈ្ម‌ោះ ញឹ​ក‌ គុណ អាយុ​២៩​ឆ្ន‌ាំ ។ ​ទាំង​៣​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AA-5973 និង​មាន​ទី​លំ​ន‌ៅ​ភូ​ម‌ិ​ត្រ​ពាំ​ង‌​រាំ​ង‌ ឃ‌ុំ​ត្រ​ពាំ​ង‌​រាំ​ង‌ ស្រុ​ក‌​‌​ព្រ‌ៃ​ឈ​រ‌ ខេ​ត្ត‌​កំ​ព​ង‌់​ចាម ។ ចំណែករ​ថយ​ន្ត‌បង្ករ​ហេតុ​ម៉ា​ក‌​ហ៊ីយ៉ាន់ដាយ​ ប្រភេទ​ដឹក​ទំនិញ​ធុន​ធំ ព​ណ៌‌​ស ពា​ក‌់​ផ្លា​ក​លេ​ខ‌ ភ្នំពេញ‌ 3B-3508 ។

មន្ត្រី​នគរបាល​ដដែល​ បានឱ្យ​ដឹង​បន្ថែម​ទៀត​ថា គ្រួសារ​ជន​រង​គ្រោះ ជា​កម្មករ​រោងចក្រ​នៅ​បែក​ចាន​បាន​ជិះ​ម៉ូតូឌុប​គ្នា​ ទៅ​ស្រុក​កំណើត​ ពេល​ឈប់​សម្រាក​បុណ្យចូលឆ្នាំ​ខ្មែរ ខណៈ​​ជិះ​មូ​តូ​ដល់​កន្លែង​កើតហេតុ​​ ស្រាប់​តែ​រថ​​យន្ដ​​ម៉ា​ក‌​ហ៊ី​យ៉ា​ន់​ដាយ​ បើ​ក‌​ឡើ​ង‌​ស្ពា​ន‌​ក្នុ​ង‌​ទិស​ដ‌ៅ​ ពី​លិ​ច‌​ទ‌ៅ​កើ​ត‌​(​ភ្នំ​ពេ​ញ‌​-​កំពង់​ចា​ម‌​) បា​ន‌​កៀរ​ដួល​ម៉ូ​ត‌ូ​ជន​រង​គ្រោះ​ដែ​ល‌​កំពុង​ ដែល​កំពុង​ជិះ​ស្រ​ប‌​ទិ​ស‌​គ្នា ហើយ​រថយន្ត​បាន​កិន​ ជន​រង​គ្រោះ​២​នាក់​ម្ដាយ​ និង​កូនប្រុស​អាយុ​១១​ខែ​ បណ្ដាល​ឱ្យ​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​ ចំណែក អ្ន​ក‌​បើ​ក‌​បរ​ម៉ូតូ​ជា​ប្ដី​ និង​ជា​ឪពុក​រង​របួសស្រាល ភ្លាម​ៗ​នោះ​រថយន្ត​បង្ក​បាន​បើក​គេច​ទៅ​ចត​ទុក​នៅ​លើ​ផ្លូវលំ​មួយ ចំណែក​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់ ។

ក្រោយ​ពេល​កើតហេតុ នគរបាល​ចរាចរណ៍​ស្រុក​ បាន​តាម​រក​ឃើញ​រថយន្ត​បង្ក និង​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ ដើម្បី​ចាត់ការ​បន្ត​តាម​ច្បាប់ ចំណែក​សព​បាន​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]