កំពង់ឆ្នាំង៖ ជនសង្ស័យម្នាក់ត្រូវបាន នគរបាលជុំនាញឃាត់ខ្លួន បន្ទាប់ពីរំលោពក្មេងស្រី អាយុ៨ឆ្នាំ នៅថ្ងៃទី០៨ ខែ មេសា ឆ្នាំ ២០១៦ វេលាម៉ោង១៣៖៣០នាទី នៅភូមិត្រពាំងអន ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

នគរបាលមូលដ្ឋានបានឲ្យដឹងថា កករណីរំលោភសេពសន្ថវៈ ដែលបង្ករឡើងដោយជនសង្ស័យ ឈ្មោះអ៊ុ សោភ័ណ្ឌ ហៅ ឌ័ន ភេទប្រុស អាយុ៣១ ឆ្នាំ មានទីលំនៅភូមិបាញ់ឆ្គោល ឃុំ ជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង.ជនសង្ស័យស្រវីងស្រា ហើយជីះកង់ទៅផ្ទះ ឈ្មោះឃិ ចាន់វាសនា នៅភូមិត្រពាំងអន ឃុំជ្រៃបាក់ ពេលឃើញ ឈ្មោះប. រ ភេទស្រី អាយុ០៨ ឆ្នាំ (ត្រូវជាកូនម្ចាស់ផ្ទះ) នៅម្នាក់ឯងក៏បានឡើងទៅ លើផ្ទះចាប់ ឈ្មោះប.រ រំលោភ រហូតបានសំរេច ក្នុងខណះពេលឪពុកម្តាយ មិននៅផ្ទះ ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនជន សង្ស័យ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការតាម នីតិវិធីរសៀលថ្ងៃទី9ខែមេសានេះ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]