ឥណ្ឌូនេស៊ី៖ តារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព បានដួល និងស្លាប់លើឆាក  បន្ទាប់ពីត្រូវពស់វែកចឹក ក្នុងពេលធ្វើការសម្ដែងមួយ ដែលមានរយៈពេល ៤៥ នាទី។

តាមប្រភពព័ត៌មានបានឲ្យដឹងថា តារាចម្រៀងស្រីឥណ្ឌូនេស៊ីរូបនេះ មានឈ្មោះ Irma Bule អាយុ ២៩ឆ្នាំ និងត្រូវបានមនុស្សជាច្រើនស្គាល់នាង តាមរយៈការប្រើប្រាស់សត្វល្មូន មកសម្ដែងជាមួយនឹងរូបនាង ខណៈដែលនាងយល់ថា ពស់វែកដែលមានរហ្សសនាមថា Rianti នេះ ប្រហែលជាគ្មានជាតិពិសអ្វីនោះទេ។ 

ទោះជាយ៉ាងណា ក្នុងអំឡុងពេលសម្ដែងលើកនេះ នាងត្រូវបានពស់វែកនេះ ចឹកចំភ្លៅ ដែលពស់នេះត្រូវបានយកចេញពីរូបនាង បន្ទាប់ពីអ្នកជំនាញកាន់ពស់ បានចាប់ទាញយកវាចេញ។ ក្រោយពីត្រូវពស់ចឹកនៅលើឆាក នាងក៏ចាប់ផ្ដើមក្អួត ហើយប្រកាច់ ដែលក្រោយមកក៏ប្រកាសថា ស្លាប់នៅឯមន្ទីរពេទ្យ។

រូបភាពចុងក្រោយរបស់នាង

នេះបើតាមទស្សនិកជនដែលមើលកម្មវិធីនេះផ្ទាល់ ឈ្មោះ Ferlando Octavion Auzura បានប្រាប់កាសែត ក្នុងស្រុកឲ្យដឹងថា នៅពេលដែល នាងកំពុងតែច្រៀងបានពាក់កណ្ដាលបទ នាងក៏ជាន់លើកន្ទុយពស់ ហើយភ្លាមៗវាក៏ចឹកចំភ្លៅរបស់នាង។

គួរបញ្ជាក់ថា តារាស្រីរូបនេះ ដែលធ្លាប់ប្រើប្រាស់ពស់ថ្លាន់ធំ កាលពីសម្ដែងលើកមុន ធ្លាប់បានបដិសេធ មិនទទួលការចាក់ថ្នាំ ការពារជាតិពិសអ្វីនោះទេ។ 

យ៉ាងណាមិញនាពេលនេះ ប៉ូលីសកំពុង តែធ្វើការសើុបអង្កេតទៅលើហេតុការណ៍នេះ តាមរយៈការសាកសួរពីទស្សនិកជន ដែលឃើញហេតុការណ៍ផ្ទាល់ភ្នែកនេះ ដើម្បីស្វែងរកព័ត៌មានបន្ថែម។

នេះបើតាមប្រភពព័ត៌មាន បានបញ្ជាក់ឲ្យដឹងថា ពស់វែក គឺអាចលូតលាស់ រហូតដល់ ៥ម៉ែត្រ និងភាគច្រើនមាននៅក្នុង ប្រទេសឥណ្ឌា, តំបន់អាស៊ីអាគ្នេយ៍ និងភាពខាងត្បូងប្រទេសចិន។ មួយវិញទៀត វាជាពស់មួយប្រភេទ ក្នុងចំណោមពស់ដ៏កាចសាហាវបំផុត លើពិភពលោកនេះ ដែលនៅពេលវាចឹកម្ដង វានឹងបញ្ចេញជាតិពិស ដែលអាចគ្រប់គ្រាន់ សម្លាប់ដំរីមួយក្បាល ឬមនុស្ស ២០នាក់៕

រូបភាព ពេលនាងរងគ្រោះដោយសារពស់ចឹកនៅលើឆាក
រូបភាព ពេលនាងរងគ្រោះដោយសារពស់ចឹកនៅលើឆាក
រូបភាព ពេលនាងរងគ្រោះដោយសារពស់ចឹកនៅលើឆាក
រូបភាព ពេលនាងរងគ្រោះដោយសារពស់ចឹកនៅលើឆាក

វីដេអូថតដោយអ្នកទស្សនានៅកន្លែងកើតហេតុផ្ទាល់ ពេលត្រូវពស់ចឹក និងមុនពេលនាងប្រកាច់ស្លាប់ដោយសារពិស៖

ប្រភពពី ឌេលីម៉ែល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]