ខេត្តព្រៃវែង ៖ មានការភ្ញាក់ផ្អើលមួយ បានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទី ព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦នេះ បន្ទាប់ពីមានប្រជាពលរដ្ឋ បានប្រទះឃើញ សាកសពមនុស្សប្រុសម្នាក់ ដែលរលេះរលួយសាច់អស់នៅសល់តែគ្រោងឆ្អឹង កណ្តាលវាលស្រែ ចម្ងាយប្រមាណជា៤គីឡូម៉ែត្រពីភូមិអ្នកស្រុក ក្នុងភូមិមេលប់ ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថាសាកសពនេះ ត្រូវបានក្រុមក្មេងឃ្វាលគោ ប្រទះឃើញកាលពីព្រឹកមិញនេះហើយបានរាយការណ៍ មកសមត្ថកិច្ច ចុះទៅពិនិត្យមើលកន្លែងកើតហេតុទើបធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នកស្រុកតែម្តង។
សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា តាមការត្រួតពិនិត្យលើសាកសព ជនដែលស្លាប់នេះ មានឈ្មោះ ចន សុខចាន់ ភេទប្រុស អាយុ36ឆ្នាំ ជាមនុស្សសរសៃរប្រសាទ និងមានទីលំនៅក្នុងភូមិត្រកៀត ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង ហើយត្រូវបានក្រុមគ្រួសារអះអាងថា បុរសរូបនេះបានបាត់ខ្លួនជាងកន្លះខែ មកហើយ ប៉ុន្តែក្រុមគ្រួសារតាមរកមិនឃើញ។
ចំពោះមូលហេតុនៃការស្លាប់របស់បុរស សសៃប្រសាទម្នាក់នេះ គ្រាន់តែសន្និដ្ឋានថាអាចស្លាប់ដោយសារតែខ្យល់គរ ព្រោះទំនងជាដើរអត់អាហារច្រើនថ្ងៃ ហើយពេលដើរមកដល់ចំណុចវាលស្រែនេះ ក៏បាក់កម្លាំងហើយដួលស្លាប់តែម្តង ដោយគ្មានអ្នកណាដឹង។
ទោះជាយ៉ាងណាក៏ដោយ នេះគឺគ្រាន់តែជាការសន្និដ្ឋាន តែមិនមែនជាលទ្ធផលនៃការធ្វើកោសល្យវិច័យលើសាកសពនោះទេ ហើយលទ្ធផលពិតយ៉ាងណានោះ សមត្ថកិច្ចមិនបានបកស្រាយឲ្យបានច្បាស់លាស់នោះឡើយ ។ ប៉ុន្តែក្រោយពីសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានបានពិនិត្យសាកសពរួច ក៏បានប្រគល់សាកសពទៅឲ្យក្រុមគ្រួសារ ហើយត្រូវបានក្រុមគ្រួសារយកទៅបូជា កាលពីវេលាម៉ោង២រសៀលថ្ងៃដដែលនេះ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]