ភ្នំពេញៈ អស់រយៈពេល ជាច្រើន ឆ្នាំហើយ ដែលតារា សម្តែងជើងចាស់ អ្នកមេម៉ាយ ចាយសម្រស់ ចន ច័ន្ទលក្ខិណា បានសម្រេចចិត្ត លែងលះស្វាមី ដែលមហាជនស្គាល់ យ៉ាងច្បាស់ថា ជាតារាសម្តែងមាឌធំលោក យុត្ថារ៉ា ឆានី រួច ។ កាលពីពេលថ្មីៗនេះតារារូបនេះ បានប្រកាសអរគុណទៅដល់ អតីតស្វាមីបែបបញ្ឆិតបញ្ឆៀងថា នាងធ្លាប់បូជាធ្វើ គ្រប់យ៉ាងដើម្បីមនុស្សប្រុស ប៉ុន្តែពេលនេះនាងបាន ក្លាយខ្លួន ទៅជាមនុស្សរឹងមាំ មិនខ្លាចអ្វីតទៅទៀតឡើយ។

តារាសម្តែង និងជាពិធីការិនី អ្នកនាង ចន ច័ន្ទលក្ខិណា បានសរសេរបង្ហោះនៅលើ Facebook ផ្ទាល់ខ្លួនរៀបរាប់ពី អារម្មណ៍ផ្ទាល់ខ្លួនថា « កាលនៅម្នាក់ឯងរាល់ថ្ងៃ ក៏ក្លាយទៅជាទំលាប់ តាំងពីស្រីទន់ជ្រាយ ខ្លាចភាពងងឹត ខ្លាចខ្មោច ខ្លាចសព្វបែបយ៉ាង រហូតក្លាយជា មនុស្ស ម្ចាស់ការខ្លួនឯង ហើយភាពខ្លាចក៏មិនអាច មកតាមលងខ្ញុំបានទៀតឡើយ អរគុណដែលធ្វើ អោយខ្ញុំក្លាយជាស្ត្រី ហើយក៏មិនឲ្យអតីតកាល មកកាន់ក្អែលខ្ញុំទៀតឡើយ ខ្ញុំសុំធ្វើជាមនុស្សរឹងប៉ឹង រឹងរូស មានះ យកចិត្តខ្លួនឯងវិញម្តង ខ្ញុំចង់ស្គាល់ភាពទាំងនេះ ដើម្បីឲ្យដឹងថា ការយកចិត្ត ពីបុរសវាយ៉ាងម៉េច ខ្ញុំធ្លាប់បូជាដើម្បីមនុស្សប្រុស ឥឡូវខ្ញុំចង់ឲ្យមនុស្សប្រុសបូជា ដើម្បីខ្ញុំវិញម្តង តែបើអ្នកណាទទួល យកមិនបាន ខ្ញុំក៏មិនខ្វល់ដែរ បទពិសោធន៏គឺផ្លាស់ប្តូរ មនុស្សអញ្ចឹង » ។

តាមរយៈសាររបស់តារាស្រីនាង ចន ច័ន្ទលក្ខិណា បានសរបញ្ជាក់ឲ្យឃើញថា នាងបានក្លាយខ្លួនជាមនុស្សរឹងពឹង ខ្លួនទីពឹងខ្លួន មិនធ្វើជាមនុស្សទន់ខ្សោយ ដូចមុនទៀត ហើយនាង បានអះអាងថា ចាប់ពីពេលនេះតទៅ នាងមិនធ្វើអ្វីដើម្បី មនុស្សប្រុសទៀតទេ ផ្ទុយទៅវិញនាង ចង់ឲ្យមនុស្សប្រុស ធ្វើដើម្បីនាងខ្លះ ព្រោះរឿងរ៉ាវកន្លងមកវា គឺជាបទពិសោធន៍ ដែលធ្វើឲ្យ នាងមានការផ្លាស់ប្តូរ ដូចពេលបច្ចុប្បន្ននេះ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]