រដូវកាល Premier League ២០១២-២០១៣ នឹងចាប់ផ្ដើមនៅថ្ងៃ សៅរ៍ ទី ១៨ ខែ សីហា យប់នេះហើយ ។ ដើម្បីឲ្យការ ទស្សនា ការប្រកួតរបស់ប្រិយមិត្ត មានការរំភើប និង មានន័យលើសមុនទៅទៀត ខ្មែរឡូតបានបង្កើត ហ្គេម ថ្មីមួយ ដែលមានឈ្មោះថា ស្ដេចទាយបាល់ ដែលអនុញ្ញាតឲ្យប្រិយមិត្ត ទស្សន៍ទាយលទ្ធផលប្រកួតក្នុងសប្ដាហ៍នីមួយៗ ហើយថែមទាំងមាន ឱកាសឈ្នះរង្វាន់ ៨ ម៉ឺនរៀល រាល់សប្ដាហ៍ ២ សែនរៀល រាល់ខែ និង ២ លានរៀល ក្នុងមូយរដូវកាល។ ប្រិយមិត្តមិនបាច់ចំណាយអ្វីទាំងអស់ គ្រាន់តែចំណាយពេលខ្លីមួយ រាល់សប្តាហ៍ ជ្រើសរើសក្រុមដែលឈ្នះ ឬ ជ្រើសរើសស្មើ។  កម្មវិធី ស្តេចទាយបាល់នេះ បានទទួល ការឧបត្ថមកម្មវិធីធុំដោយ M88 ។ បើសិនជាក្រុមហ៊ុនអ្នក ចង់ឧបត្ថមកម្មវិធីនេះ សូមទាក់ទងលេខ ០១៦ ៩២៩២៩២។

 

ស្ដេចទាយបាល់

 

ស្ថិតិការទាយ មកដល់ពេលនេះ៖

ម្ចាស់ផ្ទះ ឈ្នះ ស្មើ ឈ្នះ ភ្ញៀវ
Arsenal 4938 261 261 Sunderland
Fulham 3147 729 861 Norwich City
Queens Park Rangers 2157 1146 1143 Swansea City
Reading 1275 957 2196 Stoke City
West Bromwich Albion 324 291 4251 Liverpool
West Ham United 1281 969 2214 Aston Villa
Newcastle United 1662 855 2076 Tottenham Hotspur
Wigan Athletic 246 129 4212 Chelsea
Manchester City 4203 114 171 Southampton
Everton 375 282 3840 Manchester United
Chelsea 4104 144 114 Reading

 

របៀបលេង

  • ចុចលើ ចុចត្រង់នេះដើម្បីលេង និង ប្រើគណនីយ Facebook ផ្ទាល់ខ្លួនរបស់អ្នក





  • ជ្រើសរើស ក្រុមដែលអ្នកគិតថានឹងឈ្នះ ដោយចុច(win) ឬ ជ្រើសយកស្មើ ដោយចុច(draw) ក្នុងការប្រកួតនីមួយៗជាការស្រេច ប្រព័ន្ធនឹងចាំការជ្រើសរើសភ្លាមៗ ។ អ្នកអាចប្ដូរការទាយរបស់អ្នកគ្រប់ពេលវេលា ប៉ុន្ដែ ២ ម៉ោងមុនការប្រកួតគូទីមួយ ប្រព័ន្ធនឹងបិទមិនឲ្យប្ដូរ។



  • បើការទាយ ត្រូវនឹងលទ្ធផលពិត អ្នកនឹងបាន ១ ពិន្ទុ (ក្នុងមួយប្រកូត)
  • បើការទាយ មិនត្រឹមត្រូវ អ្នកមិនបាត់ពិន្ទុអ្វីឡើយ
  • លេងរៀងរាល់សប្ដាហ៍សន្សំពិន្ទុដើម្បីរង្វាន់ប្រចាំសប្ដាហ៍ ខែ និង រដូវកាល
  • អ្នកអាចឈ្នះរង្វាន់ច្រើនដងក្នុងមួយរដូវកាល

រង្វាន់

  • ប្រចាំសប្ដាហ៍ ២០ ដុល្លារ សម្រាប់អ្នកបានពិន្ទុលើសគេក្នុងសប្ដាហ៍
  • ប្រចាំខែ ៥០ ដុល្លារ សម្រាប់អ្នកបានពិន្ទុលើសគេប្រចាំខែ
  • ប្រចាំរដូវកាល ៥០០ ដុល្លារ សម្រាប់អ្នកបានពិន្ទុលើសគេប្រចាំរដូវកាល

ក្នុងករណីមានអ្នកបានពិន្ទុខ្ពស់ជាងគេលើសពីម្នាក់ ក្នុងមួយសប្ដាហ៍ Khmerload និងយកពិន្ទុសរុបរដូវកាល និង ពិន្ទុដែលបានពីលេង Khmerload Slot Machine មកកំណត់អ្នកឈ្នះ។ Khmerload នឹងទាក់ទងអ្នកឈ្នះតាម Facebook របស់អ្នកឈ្នះ ។ បើ Khmerload មិនអាចទាក់ទងអ្នកឈ្នះតាម Facebook ដោយសារគណនីយបិទ មិនឲ្យគេផ្ញើសារទៅបាន Khmerload មានសិទ្ធិផ្ដល់រង្វាន់ដល់អ្នកឈ្នះបន្ទាប់។ 

ចំណាំ
អ្នកឈ្នះនឹងមានឈ្មោះនៅលើគេក្នុងតារាងអ្នកពិន្ទុខ្ពស់ជាងគេ បើប្រិយមិត្តមិនមានឈ្មោះក្នុងតារាងនេះទេ ប្រិយមិត្តមិនមែនជាអ្នកឈ្នះទេ។ ក្រុមហ៊ុន Khmerload មានសិទ្ធិគ្រប់បែបយ៉ាងក្នុងការបដិសេធការផ្ដល់រង្វាន់ នៅពេលក្រុមហ៊ុនគិតថាការអះអាងឈ្នះមិនមានភាពប្រក្រតី ។ អ្នកដែលទទួលរង្វាន់ត្រូវផ្ដល់សិទ្ធដល់ Khmerload ក្នុងការប្រើឈ្មោះ និង រូបរបស់អ្នកក្នុងសារព័ត៌មាន។ នេះមិនមែនជាល្បែងស៊ីសងទេ លោកអ្នកមិនចំណាយអ្វីទាំងអស់ ក្រៅតែពីវេលាខ្លីមួយ និង ជំនាញទស្សទាយប៉ុណ្ណោះ ។ សូមប្រិយមិត្តអ្នកលេង លេងដោយមានភាពស្មោះត្រង់ ក្នុងគោលបំណងដើម្បីកម្សាន្ដ និង ផ្ដល់ភាពរំភើបមួយកម្រិតទៀត ក្នុងការទស្សនាការប្រកួតបាល់ទាត់អង់គ្លេស។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]