កូរ៉េខាងត្បូង៖ ពាក្យចចាមអារ៉ាម ដែលតែងតែលឺជារឿយៗ ថាពួកគេស្រលាញ់គ្នា នោះ ឥលូវបានក្លាយទៅជាការពិតហើយ ដោយមានផលិតកម្មSM ដែលពួកគេ ជ្រកកោននេះ បានអះអាងបញ្ជាក់យ៉ាងច្បាស់ថា ពួកគេពិតជាស្រលាញ់គ្នាយ៉ាង ពិតប្រាកដមែន។

គួរឲ្យដឹងថា កាលពីថ្ងៃទី ៣១ ខែមិនា កន្លងទៅនេះ ក្រុមភ្នាក់ងាររបស់ ’Dispatch’ បានបង្ហាញនូវរូបថតសម្ងាត់មួយចំនួន ដែលតារាចម្រៀងប្រចាំផលិតកម្ម SM ទាំង២នាក់នេះ បានលួចណាត់ជួបគ្នាស្ងាត់ៗ។ បើយោងតាមប្រភពបានឲ្យដឹងថា ទំនាក់ទំនងរវាង Kai និង Krystal គឺចាប់ផ្តើមឡើងពីមិត្តភក្តិនឹងគ្នា ក្នុងកំឡុងពេល ហ្វឹកហ្វាត់ កាលពីពួកគេមិនទាន់បានក្លាយជា តារាIdol នៅឡើយ។ ចាប់ពីពេលនោះ មក ពួកគេក៏ចាប់ផ្តើមស្និទ្ធស្នាលនឹងគ្នា រហូតដល់មិត្តិភាពរបស់ពួកគេ មានអារម្មណ៏ ជ្រាលជ្រៅទៅៗ ទីបំផុតពួកគេក៏បានក្លាយទៅជាគូស្នេហ៏នឹងគ្នាដែល សាកសមនិង គួរឲ្យស្រលាញ់បំផុត។ នាពេលបច្ចុប្បន្ន បើទោះបីជាពួកគេមានកាលវិភាគការងារ រវល់យ៉ាងណាក៏ដោយ ប៉ុន្តែពួកគេនៅតែឆ្លៀតពេលណាត់ជួប ជាមួយគ្នាដ៏រីករាយ ទាំងនៅក្នុង និងនៅក្រៅប្រទេសកូរ៉េផងដែរ។

ដូចគ្នាជាមួយនឹងរូបថតដែលនៅខាងក្រោមនេះ ត្រូវបានគេរាយការណ៏ថា Kai និង Krystal បានណាត់ជួបគ្នានៅថ្ងៃទី១៧ ខែកុម្ភៈ បន្ទាប់ពីបានបញ្ចប់ការប្រគំតន្រ្តីរបស់ Exo នៅឯទីក្រុងLA ។ លើសពីនេះ គេបានប្រទះឃើញថា អ្នកទាំង២បានញុំាអាហារ ពេលល្ងាចជាមួយគ្នា នៅឯភោជនីយដ្ឋានមួយ ដែលក្នុងនោះក៏មាន បងស្រីរបស់ Krystal គឺកញ្ញា Jessica ក៏បានចូលរួមជាមួយគ្នាផងដែរ។

សរុបមក គូស្នេហ៍វ័យក្មេង មួយគូនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់អ្នក គាំទ្រព្រមទាំង មានមនុស្ស ជាច្រើនបាននិយាយសរសើរ ពីពួកគេថា ពួកគេពិតជា សាកសមគ្នាណាស់! ប៉ុន្តែមិនថាយ៉ាងណា ក្រុមអ្នកគាំទ្រទាំងអស់គ្នា ក៏សុំជូនពរដល់​គូស្នេហ៏ថ្មីថ្មោង និងគួរឲ្យ ស្រលាញ់មួយគូនេះ ស្រលាញ់គ្នាឲ្យបានយូរអង្វែងផងណា !៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]