រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី ៣១ ខែមីនា ម្សិលមិញនេះ ក្រុមហ៊ុន អាយគ្លីក (i-Qlick) បានដាក់សម្ពោធម៉ាស៊ីនព្រីន ប្រើទឹកថ្នាំ១០ម៉ូឌែលថ្មី ជូនដល់សាធារណៈជនជាង៤០០នាក់ ដែលបានអញ្ជើញមកចូលរួម ជាកិត្តិយសក្នុងឱកាស ពិពណ៌សម្ពោធផលិតផលម៉ាស៊ីនព្រីន ថ្មីស្រឡាងរបស់ Canon រួមមានម៉ូឌែល បំពាក់ប្រព័ន្ធដបទឹកថ្នាំពីខាងក្រៅថ្មីម៉ាក PIXMA Ink Efficient G Series នៅក្នុងបរិវេណផ្សារទំនើប អ៊ីអនម៉ល និងអមដោយវត្តមានតារាល្បីៗ ជាច្រើនរូបដូចជា អ្នកនាង ខាត់ សុឃីម អ្នកនាង ខៀវ សានសាណា និងលោក ប៉ែន ចំរ៉ុង រួមគ្នាផ្តល់នូវ ទស្សនីយភាពដ៏រីករាយ ជូនភ្ញៀវចូលរួមទស្សនា និងបានណែនាំអំពីគុណសម្បត្តិ ព្រមទាំងលក្ខណៈបច្ចេកទេស បច្ចេកវិទ្យាទំនើបៗចុងក្រោយរបស់ម៉ាស៊ីនព្រីន Canon PIXMA នីមួយៗ។

ម៉ាស៊ីនព្រីនម៉ូឌែលថ្មីៗ៤ប្រភេទ ដែលត្រូវបានដាក់សម្ពោធ ក្នុងថ្ងៃនេះរួមមាន៖ - PIXMA Ink Efficient G Series – មាន ៣ ម៉ាក: G1000, G2000 and G3000 - PIXMA Ink Efficient E Series - មាន ២ ម៉ាក: E560 និង E610 - PIXMA S Series – មាន ២ ម៉ាក: iP2870S និងMG2570S - MAXIFY Series – មាន ៣ ម៉ាក: MB5370, MB5070 និង iB4070 ម៉ាស៊ីព្រីនស៊េរីថ្មី ដែលបានដាក់តាំងបង្ហាញ ជូននាពេលនេះមិនត្រឹមតែបាន ភ្ជាប់ជាមួយនូវបច្ចេកវិទ្យា បោះពុម្ពទំនើបចុងក្រោយពី Canon ប៉ុណ្ណោះទេ តែថែមទាំងត្រូវបានរចនាស្រប តាមតម្រូវការព្រីនឯកសារផ្សេងៗគ្នា គ្រប់បែបរបស់អតិថិជន។

សក្តានុពលទីផ្សារថ្មីពី Canon នៃវត្តមាន PIXMA Ink Efficient G Series

ម៉ាស៊ីនព្រីនប្រភេទសន្សំសំចៃទឹកថ្នាំ PIXMA G Series ទាំង៣ម៉ូឌែល (ម៉ូឌែលPIXMA G1000 មុខងារព្រីនធម្មតា, ម៉ូឌែលPIXMA G2000 មុខងារច្រើន និង ម៉ូឌែលPIMXA G3000 មុខងារច្រើនឥតប្រើខ្សែ) សុទ្ធតែមានគុណសម្បតិ្ត បោះពុម្ពឯកសារ និងអាចផ្តិតរូបភាពច្បាស់ពិតៗ បានចំនួនច្រើនហួសពីការស្មាន។

លោក សាតូរុ តាខេដា នាយកគ្រប់គ្រប់ទូទៅជាន់ខ្ពស់ របស់ក្រុមហ៊ុន Canon សិង្ហបូរី បានកត់សម្គាល់ថា៖ ម៉ាស៊ីនព្រីនប្រភេទសន្សំសំចៃទឹកថ្នាំ PIXMA G Series ថ្មីនេះត្រូវបានឌីសាញរចនាជាពិសេស ដើម្បីបំពេញទៅតាមតម្រូវការ ការងារព្រីនឯកសារញឹកញាប់របស់ការិយាល័យខ្នាតតូច ហើយអាចធានាបាន នូវគុណភាពដិតជាប់ បានល្អជាមួយថ្លៃ ចំណាយប្រើប្រាស់ទាបបំផុត។ លក្ខណៈបច្ចេកទេសទាំងអស់ បូករួមទាំងវិធីបន្ថែមទឹកថ្នាំ ត្រូវបានសម្រួលយ៉ាងយកចិត្តទុកដាក់បំផុត ដោយអ្នកជំនាញ ដើម្បីផ្តល់ជូននូវ ដំណោះស្រាយការងារគ្រប់គ្រង បោះពុម្ពឯកសារ ងាយស្រួលសម្រាប់អ្នកប្រើប្រាស់។ 

ម៉ាស៊ីនព្រីនប្រភេទសន្សំសំចៃទឹកថ្នាំ PIXMA G Series មានសមត្ថភាពបោះពុម្ព ឯកសារពណ៌ធម្មជាតិ ដល់ទៅ៧០០០ទំព័រ ឬបែបសខ្មៅ ដល់ទៅ៦០០០ទំព័រ ដែលជាចំណុចពិសេសបំផុត ក្នុងការសន្សំសំចៃ និងមិនពិបាកផ្លាស់ប្តូរទឹកថ្នាំច្រើនដងឡើយ។ 

ដោយឡែក គុណសម្បត្តិដ៏ល្អប្រណិត របស់ម៉ាស៊ីនព្រីនប្រភេទសន្សំសំចៃ ទឹកថ្នាំម៉ាក PIXMA G Series បានមកពីបង្គុំនៃបច្ចេកវិទ្យា ចុងក្រោយរបស់ Canon’s FINE ដែលជា បច្ចេកវិទ្យាបញ្ចេញទឹកថ្នាំក្រាហ្វិច រូបភាពគ្រប់ជ្រុងជ្រោយ ផ្តល់នូវគុណភាពបោះពុម្ពច្បាស់ជាប់បានយូរ និងមានភាពជឿជាក់។ ម៉្យាងទៀត ចំណុះទឹកថ្នាំច្រើនក្នុងដបនិមួយៗ ត្រូវបានបិទដោយគំរបមួលចុះក្រោម យ៉ាងជិតដើម្បីបញ្ចៀសនូវការហៀរលិច និងជួយឱ្យទឹកថ្នាំអាចហូរបាន ងាយស្រួលរាល់ពេល ចាក់បន្ថែមម្តងៗ ពិសេសមិនបង្កឱ្យកំពប់ ឬប្រលាក់ដប ដែលតែងប្រទះឃើញកើតឡើង ក្នុងប្រព័ន្ធដបទឹកថ្នាំម៉ាស៊ីនស៊េរីចាស់ៗ។

Canon ជម្រើសបែបសន្សំសំចៃ ផលិតភាពខ្ពស់ជាមួយ ម៉ាស៊ីនព្រីនម៉ូឌែល MAXIFY ម៉ាស៊ីនព្រីនមុខងារច្រើន ម៉ូឌែលMAXIFY MB5370 និង MB5070 រួមជាមួយនិង MB iB4070 មុខងារព្រីនធម្មតា ត្រូវបានផលិតឡើងស្របតាម តម្រូវការបោះពុម្ពឯកសារពណ៌ធម្មជាតិញឹកញាប់ របស់ការិយាល័យខ្នាតតូច ហើយមានបច្ចេកវិទ្យាការពារសុវត្ថិភាពឯកសារ អាចតភ្ជាប់តាមបណ្តាញណិតវើក(Network) និងបណ្តាញរក្សាទិន្នន័យ នៅលើអ៊ីនធឺណិត។ 

ជាការពិតជាក់ស្តែង តម្រូវការបោះពុម្ពជាប់បានល្អ ពិតជាចំណុចគោលរបស់អាជីវកម្មគ្រប់ប្រភេទ ដូចនេះ Canon បានបំពាក់នូវទឹកថ្នាំបច្ចេកវិទ្យាថ្មី Dual Resistant high Density Ink ដែលជាប្រភេទទឹកថ្នាំមាន គុណភាពប្រឆាំងនឹងសារធាតុទឹក និងស្នាមហ្វឺត ហេតុដូចច្នេះ លោកអ្នកនឹងមានទំនុកចិត្តខ្ពស់ ក្នុងការព្រីនឯកសារផ្លូវការគ្រប់ប្រភេទព្រមទាំង អាចរក្សាសភាពដើមទោះជាមាន ការប៉ះពាល់ដោយទឹកជាយថាហេតុ ឬក៏ការគូសដោយហ្វឺតហាយឡាយ។

បន្ថែមពីលើនេះ ម៉ាស៊ីនព្រីន MAXIFY ត្រូវបានភ្ជាប់មក ជាមួយដបទឹកថ្នាំស្តង់ដារបែបសខ្មៅព្រីនបាន១០០០ទំព័រ និងដបពណ៌ធម្មជាតិបានរហូតដល់៧០០ទំព័រ។ លោកអ្នកក៏អាចជ្រើស ប្រើដបទឹកថ្នាំចំណុះធំ XL ដែលអាចព្រីនពណ៌បានដល់១៥០០ទំព័រ និងសខ្មៅប្រហែល២៥០០ទំព័រ ជួយកាត់បន្ថយចំណាយបោះពុម្ពបានមួយកម្រិតធំ។ ម៉ាស៊ីនព្រីនម៉ូឌែល PIXMA S Series តម្លៃថោកសមរម្យ ប្រើទឹកថ្នាំបត់បែនតាមតម្រូវការ សព្វថ្ងៃអាជីវកម្មខ្នាតតូចភាគច្រើន កំពុងតែសម្លឹងរកនូវដំណោះស្រាយសម្រាប់ ការងារបោះពុម្ពដែលមានតម្លៃសមរម្យ តែអាចផ្តល់ផលិតភាពខ្ពស់។ វត្តមាននៃម៉ាស៊ីនព្រីន PIXMA iP2870S និង PIXMA MG2570S នឹងផ្តល់ជូនអតិថិជន ទាំងសមត្ថភាពនិងតម្លៃ ពិសេសបានភ្ជាប់ជាមួយប្រភេទទឹកថ្នាំតម្លៃថោកលេខ PG-745 S សម្រាប់ព្រីនឯកសារ និង PG-746 S សម្រាប់ព្រីនបែបពណ៌ធម្មជាតិច្បាស់ពិតប្រាកដ។

PIXMA MG2570S មានមុខងារព្រីន ស្កេន និងថតចម្លងរួមគ្នា ព្រមទាំងផ្តល់នូវជម្រើសប្រើប្រាស់ទឹកថ្នាំប្រភេទ S សម្រាប់ការងារបោះពុម្ពម្តងម្កាល រីឯ PIXMA iP2870S មានមុខងារព្រីនធម្មតា តែមានរូបរាងតូចស្រាលងាយស្រួលសម្រាប់ការិយាល័យឬគេហដ្ឋាន។ ម៉ាស៊ីនព្រីន Canon PIXMA E Series ដំណោះស្រាយបោះពុម្ពសម្រាប់យុវសិស្ស ម៉ាស៊ីនព្រីន PIXMA E560 ប្រភេទសន្សំសំចៃទឹកថ្នាំមុខងារច្រើនយ៉ាងផ្តល់នូវការងារព្រីន ស្កេន និងថតចម្លងក្នុងពេលតែមួយ កាត់បន្ថយនូវថ្លៃប្រើប្រាស់បានច្រើនបើធៀបនឹងម៉ាស៊ីនព្រីនបែបឡាស៊ែម៉ូឌែលចាស់ៗ និងអាចប្រើជាមួយជម្រើសដបទឹកថ្នាំខ្នាតធំ។

PIXMA E560 មានសមត្ថភាពព្រីនឯកសារ សខ្មៅ៨០០ទំព័រ ពីទឹកថ្នាំខ្មៅមួយដប ឬស្មើនឹងតម្លៃប្រហែល ៧៥រៀលក្នុងមួយទំព័រប៉ុណ្ណោះ ហើយអាចព្រីនបែបពណ៌ធម្មជាតិដល់ទៅ៣០០ទំព័រ។ លោកអ្នកក៏នឹងរីករាយជាមួយ មុខងារពិសេសៗដទៃទៀតដូចជា ជម្រើសសម្រាប់ការបោះពុម្ព ត្រលប់សងខាងស្វ័យប្រវតិ្ត បណ្តាញភ្ជាប់ឥតខ្សែងាយស្រួលសម្រាប់ យុវសិស្សដែលតែងផ្សារភ្ជាប់ខ្លួន ជាមួយការសិក្សា និងមានលទ្ធភាពអាចអនុលោម ទាន់ពេលទៅតាមកាលបរិច្ឆេទ ក្នុងការផ្តល់កិច្ចការសាលា។

លោកអ្នកក៏អាចភ្ជាប់ដើម្បីព្រីនពីគ្រប់ទីកន្លែងតាម Google Cloud Print ពីទូរស័ព្ទដោយប្រើ Gmail ឬ Google Docs ឬក៏តាមរយៈកុំព្យូទ័រដែលមាន ដំឡើង Google Chrome សម្រាប់ Windows, Macintosh, Linux និង Chrome។ ចំពោះប្រភេទម៉ាស៊ីនព្រីនម៉ូឌែល PIXMA E610 វិញ ថ្វីត្បិតមិនមានបណ្តាញឥតខ្សែ (WiFi) តែក៏ជាប្រភេទម៉ាស៊ីនព្រីនមុខងារច្រើនយ៉ាង ដែលមានឧបករណ៍អូសទាញក្រដាស ស្វ័យប្រវត្តិដល់ទៅ៣០សន្លឹក (ADF), កម្មវិធីសម្រួលរូបភាព My Image Garden និងអាចផ្ញើទូរសា (Fax) បានដោយសុវត្ថិភាព។ ម៉ាស៊ីនព្រីនប្រភេទសន្សំសំចៃទឹកថ្នាំនេះ ពិតជា សាកសមបំផុតសម្រាប់ ការងារបោះពុម្ពឯកសារ ច្រើនបែបច្រើនយ៉ាងនៅការិយាល័យ ក៏ដូចជាគេហដ្ឋាន របស់លោកអ្នក។ ក្រុមហ៊ុន Canon សិង្ហបូរី ភីធីអ៊ី អិលធីឌី (តំបន់អាស៊ីអាគ្នេយ៍) Canon ជាផលិតផលនាំមុខខាងដំណោះស្រាយបច្ចេកវិទ្យារូបភាពបែបឌីជីថល។

ក្រុមហ៊ុន Canon សិង្ហបូរី ដើរតួជាការិយាល័យកណ្តាល សម្រាប់តំបន់អាស៊ីប៉ែកខាងត្បូង និងអាស៊ីភាគអាគ្នេយ៍ ព្រមទាំងផ្តល់ជូននូវ សេវាកម្មផ្នែកលក់ និងទីផ្សារ។ ក្រៅពីទីផ្សារក្នុងប្រទេស ក្រុមហ៊ុនមានបណ្តាញសាខា ទូទាំង១៨ប្រទេស ដូចជាព្រះរាជាណាចក្រថៃឡង់ដ៍ សាធារណរដ្ឋឥណ្ឌា ម៉ាឡេស៊ី និងការិល័យបង្អែកប្រចាំសាធារណរដ្ឋវៀតណាម។ ក្រុមហ៊ុនគោល Canon Inc, មានវិសាលភាពពាក់ព័ន្ធជាមួយក្រុមហ៊ុនជិត២០០ និងបានផ្តល់ការងារ ជូនបុគ្គលិកប្រមាណ 130,000នាក់នៅជុំវិញសកលលោក។

Canon តែងយកចិត្តទុកដាក់ ទៅលើនវានុវត្តន៍ទាន់សម័យ នៃបច្ចេកវិទ្យា និងការបង្កើតថ្មី ដោយបានបោះទុនវិនិយោគ ពីផលចំណេញ ១០% ដើម្បីបម្រើដល់ការស្រាវជ្រាវ និងអភិវឌ្ឍទៅលើផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យាជារៀងរាល់ឆ្នាំ។ Canon បានទទួលអជ្ញាបណ្ណកម្មសិទ្ធបញ្ញា ច្រើនជាងគេក្នុងរយៈពេល១៩ឆ្នាំ ហើយមានទស្សនៈស្របតាម Fortune Global 500 ដែលផ្តោតលើសាមគ្គីភាព និងភាតរភាព។ ក្រុមហ៊ុន i-Qlick Marketing Co., Ltd. ក្រុមហ៊ុន i-Qlick Marketing Co., Ltd. ជាភ្នាក់ងារចែកចាយស្របច្បាប់នូវផលិតផល ប្រើប្រាស់ដែលមាន ស្លាកសញ្ញាពាណិជ្ជកម្ម Canon ប្រចាំព្រះរាជាណាចក្រកម្ពុជា រួមមានដូចជា ម៉ាស៊ីនថតរូបឌីជីថល ម៉ាស៊ីនថតរូបអាជីពប្រភេទ DSLR ម៉ាស៊ីនថតវីដេអូ និងសម្ភារៈបន្ថែម ម៉ាស៊ីនព្រីនប្រភេទឡាស៊ែ សខ្មៅ ឬពណ៌ ម៉ាស៊ីនព្រីនប្រភេទប្រើទឹកថ្នាំ ម៉ាស៊ីនស្កេន ម៉ាស៊ីនបញ្ចាំងរូបភាព ព្រមទាំងផ្គត់ផ្គង់ទឹកថ្នាំ និងក្រដាសផ្តិតរូបភាព គុណភាពលេខ១ សុទ្ធពី Canon។ គ្រប់ផលិតផលរបស់ ក្រុមហ៊ុន i-Qlick លើកលែងសម្ភារៈទូទៅមួយចំនួន សុទ្ធតែមានការធានាជូនជាផ្លូវការរយៈពេល 12ខែ និងទទួលបាន3ខែបន្ថែមទៀតរាល់ពេលចុះឈ្មោះផលិតផលទៅក្នុង គេហទំព័រក្រុមហ៊ុន។ ពិសេសក្រុមហ៊ុន i-Qlick Marketing Co., Ltd. បានទទួលអជ្ញាបណ្ណអនុញ្ញតពី Canon ដើម្បីបើកបម្រើជូនមជ្ឈមណ្ឌលសេវាកម្មជួសជុល និងតំហែទាំផលិតផលCanon ជូនលោកអ្នកប្រកបដោយទំនុកចិត្តខ្ពស់។ នៅក្រុមហ៊ុន i-Qlick Marketing Co., Ltd. ក៏មានបើកវគ្គសិក្សាថតរូបអាជីព Canon Imaging Academy និងស្ទូឌីយោថតរូបអាជីព Q-Studio សម្រាប់ជួលផងដែរ។ ក្រុមហ៊ុន i-Qlick Marketing Co., Ltd. មានអាស័យដ្ឋានស្ថិតនៅអគារលេខ 146 តាមបណ្តាយមហាវិថីព្រះសីហនុ រាជធានីភ្នំពេញ និងមានបុគ្គលិកផ្នែកលក់ជំនាញរង់ចាំទទួលស្វាគមន៍អតិថិជន ដោយរស់រាយរាក់ទាក់៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខៀវ សានសាណា