ភ្នំពេញៈ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) នឹងរៀបចំធ្វើសន្និសីទ សារព័ត៌មាន មួយស្ដីពីដំណើរវិលត្រឡប់ មកវិញរបស់ក្រុម អត្តពលិកកម្ពុជា ដែល បានទៅចូលរួម កីឡាអូឡាំពិកលើកទី៣០នៅទី ក្រុងឡុងដ៏ ចក្រភពអង់គ្លេស នាព្រឹកម៉ោង១០:០០ ថ្ងៃច័ន្ទ ទី២០ ខែសីហា ឆ្នាំ២០១២ នៅទី ស្នាក់ការ NOCC តែម្តង ។

បន្ទាប់ពីកម្ពុជាបានបញ្ជូនកីឡាករ-កីឡាការិនីចំនួន៦រូប ទៅចូលរួមព្រឹត្តិការណ៍ នៅក្រុងឡុងដ៏ កាលពីថ្ងៃ ទី២២ ខែកក្កដា កន្លងទៅនោះ ឥឡូវត្រូវបានបញ្ចប់ ការ ប្រកួតថ្មីៗនេះដែរ ហើយដើម្បី ជាការលើកទឹកចិត្ត ដល់អត្តពលិកកម្ពុជា យើង NOCC នឹងធ្វើការផ្សព្វផ្សាយ ជាសាធារណៈ ដល់មហាជន អំពីមោទនៈភាព របស់ពួក គេ(អត្តពលិក) ដែលខិតខំបញ្ចេញអស់ពី សមត្ថភាពរៀងៗខ្លួន មុននឹងវិលត្រឡប់មក មាតុភូមិវិញនោះ ទោះបីជាមិនបាន មេដាយក៏ពិតមែន ប៉ុន្ដែគឺជាកិត្តិយស មួយដែល បានយកឈ្នះ លើប្រទេសមួយ ចំនួនធំផងដែរ ។

សូមបញ្ជាក់ថា នៅក្នុងការធ្វើសន្និសីទនោះដែរ នឹងមានការចូលរួម ពីសមាជិក គណៈកម្មាធិការ ជាតិអូឡាំពិក កម្ពុជា រួមទាំងប្រធាន និងសមាជិករបស់សហព័ន្ធ ដែល បញ្ជូនទៅថែម ទៀតផង ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]