កូរ៉េខាងត្បូង៖ នាង Yoona សមាជិកក្រុមចម្រៀងនារី Girls' Generation ដែលពីមុនមក ធ្លាប់ជាប់ឈ្មោះជាស្រីស្អាតម្នាក់ ឥឡូវនេះ បែរជាត្រូវគេហៅថា ម៉ាក់យាយទៅវិញ។ 

កាលពីពេលថ្មីៗ កន្លងទៅនេះ រូបថតប៉ុន្មានសន្លឹក របស់តារាស្រីស្រគត់ស្រគុំ នៅក្នុងក្រុម Girls' Generation នាង Yoona នៅក្នុងកម្មវិធី Seoul Fashion Week បានបង្ហាញឲ្យឃើញថា នាងកាន់តែស្គមជាងការបង្ហាញខ្លួន លើកមុនៗទៅទៀត រហូតដល់គេហៅនាងថាម៉ាក់យាយ។

បន្ទាប់ពីបានឃើញរូបថតរបស់នាងទាំងនោះ អ្នកនិយមលេងអុិនធឺណែតភាគច្រើន បានគិតថានាងមិនមានភាព ស្រស់ស្អាតទៀតឡើយ។ ពួកគេភាគច្រើន បានបញ្ចេញយោបល់ថា នាង Yoona គឺមើលទៅស្គមពេក ហើយហាក់ដូចជាមិនមាន សុខភាពល្អនោះទេ។ ភាគច្រើនពួកគេ បានសំណូមពរឲ្យនាង ខិតខំឲ្យឡើងគីឡូជាងនេះ ជាពិសេសខាងផលិតកម្មរបស់នាង គួរយកចិត្តទុកដាក់ចំពោះរឿងនេះផងដែរ៕

តោះ! ចង់ដឹងនាង Yoona ស្គមយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមនេះ៖

ប្រភព Koreaboo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]