ភ្នំពេញ៖ ថ្ងៃនេះ ក្រុមហ៊ុន Acer Computer Co., Ltd ប្រចាំតំបន់ឥណ្ឌូចិន បានសហការជាមួយ ក្រុមហ៊ុន PTC Computer Co., Ltd ដែលជាក្រុមហ៊ុនទទួលសិទ្ធិចែកចាយ និងផ្តល់សេវាកម្មផ្តាច់មុខ បានប្រារព្វពិធីសម្ពោធផលិតផល ថ្មីមួយទៀត បន្ទាប់ពីបានទទួលការគាំទ្រ និងការទុកចិត្តពីសំណាក់ ប្រជាជនកម្ពុជាលើផលិតផលកុំព្យួទ័រ អស់រយៈ ពេលជាយូរកន្លងមកនេះ។ 

ប៉ុន្មានឆ្នាំកន្លងមកនេះមនុស្សភាគច្រើនតែងតែ និយាយអំពីផលិតផលកុំព្យូទ័រដែលមានរាងស្តើង និងស្រាល ទោះបីជាតម្លៃនៃSSDធ្លាក់ចុះ ប៉ុន្តែក៏នៅមានផ្នែកមួយដែលមានការរីកចម្រើនខ្លាំងគឺGaming ហើយពេលបច្ចុប្បន្ន អ្នកប្រើប្រាស់បានសង្កត់ធ្ងន់ទៅលើដំណើរការ របស់ម៉ាស៊ីនកុំព្យូទ័រ ជាជាងទំហំនិងទម្ងន់របស់វា។ តាំងពីឆ្នាំ២០១៥ ក្រុមហ៊ុនAcer ក្លាយជាក្រុមហ៊ុន ដែលឈានមុខគេលើកុំព្យូទ័រ Hybrid ហើយយើងក៏ផ្គត់ផ្គង់កុំព្យូទ័រ ដែលមានម៉ូដែលជាច្រើន។ សម្រាប់ឆ្នាំ២០១៦ យើងនឹងបន្តពង្រីកលើទីផ្សារកុំព្យូទ័រHybrid ដោយសង្កត់ធ្ងន់លើ បទពិសោធនៃបច្ចេកវិទ្យាជឿនលឿន។ 

នៅឆ្នាំ២០១៧ យើងនឹងក្លាយទៅជាក្រុមហ៊ុនដែលឈានមុខគេផ្នែកGame។ លោក អ៊ឹង សែ អគ្គនាយក្រុមហ៊ុន PTC Computer Co., Ltd បានមានប្រសាសន៍ថា៖ ក្រុមហ៊ុន ពិតជាមាន មោទនភាពយ៉ាងខ្លាំង ក្នុងនាមជាអ្នកទទួលសិទ្ធិចែក ចាយលើផលិតផល និងសេវាកម្ម ផ្តាច់មុខ របស់ផលិតផល ACER ដោយទទួលបាន ភាពជោគជ័យយ៉ាងខ្លាំងគូជាទីពេញចិត្ត ហើយក្រុមហ៊ុមនឹងខិតខំបន្ថែមទៀត ក្នុងគោលបំណងពង្រឹងភាពជាដៃគូ ពាណិជ្ជកម្ម អោយ កាន់តែមានភាពរឹងមាំ និងយូរអង្វែងទៅអនាគត។ មិនត្រឹមតែប៉ុណ្ណោះ លោក គីម ចាន់ នាយកគ្រប់គ្រង ផលិតផលក្នុងឥណ្ឌូចិន មានប្រសាសន៍ថា៖ “ក្រុមហ៊ុនAcerឥណ្ឌូចិន មានស្នាក់ការនៅប្រទេស មីយ៉ាន់ម៉ា ឡាវ និងកម្ពុជា។ សម្រាប់ឆ្នាំ២០១៦ យើងនឹងសង្កត់ធ្ងន់ទៅលើរបស់២យ៉ាង៖
1. ដៃគូ៖ Acerនឹងបង្កើតដៃ គូពាណិជ្ជកម្មដ៏រឹងមាំ ដើម្បីឲ្យគេក្លាយជាដៃគូ ខ្លាំងក្នុងមុខជំនួញនេះ។ សម្រាប់ការបង្កើតដៃគូរឹងមាំ Acer នឹងអាចផ្តល់គុណប្រយោជន៍ ជាច្រើនដល់អ្នកប្រើប្រាស់។
2. បទពិសោធ៖ Acer នឹងបន្តសង្កត់ធ្ងន់ លើការផ្សព្វផ្សាយបទពិសោធ នៃបច្ចេកវិជ្ជានិងភាពជឿនលឿន ទៅកាន់អ្នកប្រើប្រាស់។ ចាប់ពីឆមាសទី២ ឆ្នាំ២០១៦ យើងនឹងបន្តពង្រឹងលើគុណភាព និងសេវាកម្ម។ យើងនឹងប្រាកដឲ្យបានថា ផលិតផលពី Acer ទាំងអស់មានគុណភាពស្មើៗគ្នា។   

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]