ភ្នំពេញៈ ជាទូទៅសម្រាប់មនុស្សម្នាក់ៗ តែងតែមានការស្រលាញ់ ពេញចិត្តទៅលើសត្វចិញ្ចឹម ផ្សេងៗពីគ្នា វាជារឿងធម្មតាទៅហើយ។

ប៉ុន្តែអ្វី ដែលចម្លែកនោះ គឺមានអ្នកខ្លះបានដាក់ចិត្ត ដាក់កាយចិញ្ចឹមបីបាច់ សត្វជាទីស្រលាញ់ របស់ខ្លួន ទុកដូចជាកូន តួយ៉ាងដូចជា តារាស្រី៣ដួងគឺ ឌួង ហ្សូរីដា ,ទឹម រដ្ឋា និង តេង លក្ខិណា គឺបានជ្រើសយកសត្វសុនក (សត្វឆ្កែ) មកធ្វើជាសត្វចិញ្ចឹម ស្រលាញ់ថ្នាក់ថ្នមគ្រប់យ៉ាង អោបថើបគេង ជាមួយដែលធ្វើឲ្យ បុរសៗជាច្រើន មានការច្រណែននិងឆ្កែ ស្ទើរក្អួតឈាមទៅហើយ ។

តារាស្រីទាំង៣ដួងខាងលើនេះ គេសង្កេតឃើញថា ពួកគេមានការស្រលាញ់ខ្លាំង ទៅលើសត្វឆ្កែមិនថានៅលើ Facebook ឫក៏ពេលដែលពួកនាង ទៅណាមកណាទេ គឺពួកគេតែងតែនាំសត្វចិញ្ចឹម ទៅជាមួយមិនដាច់ ហើយប្រសិន បើសត្វចិញ្ចឹមនោះស្លាប់វិញ គឺពួកនាងសម្រក់ទឹកភ្នែក សោកស្តាយ និងធ្វើបុណ្យ ឲ្យទៅតាមប្រពៃណី ប្រៀបដូចជាមនុស្ស ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]