យោងទៅតាមគេហទំព័ររបស់ប្រទេសចិន បានឲ្យដឹងថាករណីរំលោភ នៅក្នុងតំបន់ Shenzhen Luohu កំពុងចោទជាបញ្ហាជាខ្លាំង។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ មានក្មេងប្រុសម្នាក់ដែលមានអាយុ ត្រឹមតែ ១៦ឆ្នាំ បានលង់ស្រលាញ់ជាមួយនឹងក្មេងស្រី ដែលមានអាយុ ១២ឆ្នាំ ហើយអ្នកទាំងពីរបានរស់នៅជាមួយគ្នា។ តាមការស្រាវជ្រាវបានឲ្យដឹងថា ក្មេងប្រុសនេះមានឈ្មោះថា Xu កើតនៅឆ្នាំ១៩៩៥ ចំណែកខាងក្មេងស្រីមានឈ្មោះថា Cheung កើតឆ្នាំ ១៩៩៨ ដែលអ្នកទាំងពីរទើបតែស្គាល់គ្នា កាលពីឆ្នាំ២០១១ និងបានក្លាយជាសង្សាតែម្ដង។ បន្ទាប់ពី Xu បានស្គាល់នាងទើបដឹងថានាងមានអាយុក្រោម១៤ឆ្នាំ តែក្មេងប្រុសនេះនៅតែ បន្ដការរួមភេទ ដែលករណីនេះគេហៅថា ជាករណីរំលោភ។ សម្រាប់ឪពុកម្ដាយតែសងខាង បែរជាមិនខ្វាយខ្វល់ ឬរកវិធានការណ៍ណាដើម្បីដោះស្រាយនោះទេ បែរជាប៉ូលីសជាអ្នកដោះស្រាយទៅវិញ។ ក្មេងប្រុសនេះត្រូវបាន តុលាការកាត់ទោស ឲ្យជាប់គុករយៈពេល ១ឆ្នាំ និង ៣ខែ  ដែលនេះជាទោសស្រាលជាងគេ។ មូលហេតុដែលធ្វើឲ្យ តុលាការកាត់ទោសបែបនេះ ដោយសារតែក្មេងប្រុសនេះស្ថិតនៅក្រោម អាយុ១៨ឆ្នាំ និងមិនបានវាយធ្វើបាបក្មេងស្រីនោះទេ គ្រាន់តែមានសកម្មភាពរួមភេទ។ ម្យ៉ាងវិញទៀត ក្មេងប្រុសនេះមានអត្ដចរិតល្អ បន្ទាប់ពីប៉ូលីសបានចាប់ខ្លួន និងបានធ្វើការសារភាពពីទោសកំហុសខ្លួន។  អ្វីដែលសំខាន់នោះ គឺ Xu ជាក្មេងប្រុសម្នាក់ដែលមិនមាន ការអប់រំខ្ពស់ ដែលធ្វើឲ្យក្មេងនេះ មិនចេះគិតពិចារណាបានច្រើន ដូចមនុស្សវ័យជំទង់នោះទេ។  

ការអប់រំពិតជា សារៈសំខាន់ណាស់សម្រាប់ មនុស្សគ្រប់គ្នា ព្រោះវាអាចផ្ដល់នូវចំណេះដឹង និងការចេះគិតពិចារណាបានវែងឆ្ងាយ។ តើនេះជាកំហុសរបស់ Xu មែនទេ? ដោយសារតែស្រលាញ់ ទើបធ្វើបែបនេះ?

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]