រូម៉ានី៖ នេះជាទិដ្ឋភាពដ៏គួរឲ្យស្រឡាំងកាំង បន្ទាប់ពីពិធីការនីស្រស់ស្អាតមួយរូប បញ្ចេញកាយវិការហាត់ប្រាណបែបធម្មតា តែខណៈនោះ ស្រាប់តែ ខុសបច្ចេកទេសលេចសុដន់ទាំងគូ របស់នាងមកទាំងដុលតែម្តង។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ពិធីការនីម្នាក់ ឈ្មោះ Roxana Vancea អាយុ២៥ឆ្នាំ បានឡើងធ្វើអត្ថាធិប្បាយ ទាក់ទងនឹងការ ព្យាករណ៍អាកាសធាតុ នៅក្នុងកម្មវិធីផ្សាយបន្តផ្ទាល់ របស់ស្ថានីយ៍ទូរទស្សន៍មួយ របស់ប្រទេស រូម៉ានី ហើយបន្តិចក្រោយមក នាងក៏បានបញ្ចេញសកម្មភាពហាត់ប្រាណ ក្នុងកម្មវិធីនោះផងដែរ ជាហេតុនាំឲ្យសុដន់ទាំងគូ របស់នាងលេចចេញ។


Roxana ពេលកំពុងធ្វើអត្ថាធិប្បាយ ក្នុងកម្មវិធីផ្សាយផ្ទាល់ របស់ទូរទស្សន៍

ម្យ៉ាងវិញទៀត អំឡុងពេលដែលសុដន់របស់នាង ត្រូវបានលេចចេញមកខាងក្រៅ យ៉ាងច្បាស់ក្រឡែតនោះ Roxana ហាក់ដូចជា មិនចាប់អារម្មណ៍អ្វីនោះឡើយ នៅតែបន្តការហាត់ប្រាណរបស់នាងទៀត រហូតទាល់តែបានយូរបន្តិច ទើបនាងដឹង និងចាប់ផ្តើមសម្រួល ឥរិយាបថឡើងវិញ។

គូសបញ្ជាក់ផងដែរថា វីដេអូមួយនេះ បានកំពុងទទួលការ ចាប់អារម្មណ៍យ៉ាងខ្លាំង ហើយមកទល់ពេលនេះ Roxana មិនទាន់និយាយអ្វី ជុំវិញហេតុការណ៍នេះ នៅឡើយទេ។ យ៉ាងណាមិញ ពិធីការនីម្នាក់នេះ ក៏មិនមែនជាមនុស្សទី១ ក្នុងការលាតត្រដាង ល្វែងខាងលើតាមកញ្ចក់ទូរទស្សន៍ ផ្សាយផ្ទាល់ បែបនេះផងដែរ៕

តោះចង់ដឹងថា វីដេអូនោះយ៉ាងណា សូមទស្សនាទាំងអស់គ្នា៖


សុដន់ទាំងគូរ របស់នាង Roxana ត្រូវបានលាតត្រដាង យ៉ាងច្បាស់ក្រឡែត

ប្រភព៖ ដេលីម៉េល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]