កូរ៉េខាងត្បូង៖ ឆ្លើយតបនឹងការប្រកាសគម្រោងចេញបទចម្រៀងឲ្យនាង CL នៅសហរដ្ឋអាមេរិក កាលពីឆ្នាំ២០១៥កន្លងទៅ ឥឡួវនេះផលិតកម្មរបស់នាង YG Entertainment បានប្រាប់ពីដំណើរការថ្មីៗ នៃគម្រោងមួយនេះហើយ។

កាលពីថ្ងៃទី១៦ ខែមីនាកន្លងទៅថ្មីៗនេះ ផលិតកម្ម YG Entertainment ជាដំបូលជ្រកកោនរបស់នាង CL សមាជិកក្រុមចម្រៀងនារី កូរ៉េដ៏ល្បីល្បាញ 2NE1 បានបង្ហើបឲ្យដឹងថា បច្ចុប្បន្ននេះនាងកំពុងស្ថិតនៅអាមេរិកនៅឡើយ។ គេបានបន្ថែមទៀតថា នាងកំពុងធ្វើការជាមួយ  Scooter Braun និងក្រុមការងាររបស់ពួកគេទាំងមូល ក្នុងការៀបចំចេញអាល់ប៊ុមថ្មី។ មិនតែប៉ុណ្ណោះ ចំណងជើងបទចម្រៀង ក៏ដូចជាការថត MV ក៏ត្រូវបានឲ្យដឹងថា បានរួចរាល់អស់ហើយផងដែរ។

នាង CL ត្រូវបានគេកំណត់ថា នឹងចេញអាល់ប៊ុមនៅអាមេរិក កាលពីឆ្នាំមុន ប៉ុន្តែអ្វីៗត្រូវបានពន្យារពេល។ ក្រោយមក កាលពីចុងឆ្នាំកន្លងទៅនេះ នាងបានចេញបទចម្រៀងទោល Hello Bitches ជំនួសឲ្យការចេញអាល់ប៊ុមទាំងមូលទៅវិញ៕


ប្រភព Koreaboo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]