អ៊ីស្លង់៖ នារីម្នាក់បានបង្ហោះវីដេអូ បង្ហាញពីវិធីដ៏ឆ្លាតវៃ​ ក្នុងការថែរក្សារស្រោមជើង មិនងាយនឹងបាត់បង់ និងកុំឲ្យច្រឡំគូរបស់វា។

វីដេអូរបស់នាង Klara Egilson បង្ហោះនៅលើយូធូប បង្ហាញពីវិធីសាស្ត្រមួយ ក្នុងការថែរក្សាស្រោមជើង ឲ្យបានគង់វង្សល្អ បាននិងកំពុងល្បីល្បាញ រហូតមានអ្នកចូលទស្សនា ដល់ទៅជាង២០មុឺនដងផងដែរ។

វីដេអូនេះចាប់ផ្តើមឡើង ដោយ Klara បានដាក់ស្រោមជើងមួយគូ ខ្វែងគ្នាលើកម្រាលមួយ រួចនាងក៏បានចាប់ផ្តើមបត់បែនវា ទៅតាមតិចនិចរបស់នាង រហូតដល់ស្រោមជើងមួយគូៗ រៀបរយល្អ។ ក្រោមមកនាងក៏បានយកស្រោមជើងទាំងអស់នោះ ទៅដាក់ទៅក្នុងប្រអប់មួយ ឃើញថាពិតជាមានរបៀបរៀបរយល្អ និងពិតជាងាយស្រួល សម្រាប់ នៅពេលដែលយើងត្រូវការវា យកមកប្រើប្រាស់ ជាក់ស្តែងដូចជាក្នុងកាលៈទេសៈ ប្រញ៉ាប់ប្រញ៉ាល់ជាដើម៕

តោះ! ចង់ដឹងតិចនិច នាង Klara ថែរក្សាស្រោមជើងយ៉ាងណានោះ? សូមទស្សនាវីដេអូខាងក្រោមនេះ៖

ប្រភព dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]