បុរសឈ្មោះ Sun Jifa បាត់បង់ដៃរបស់គាត់ដោយសារគ្រាប់បែក សំលាប់ត្រី។ ដោយគ្មានសមត្ថភាព បង់លុយសំរាប់ការដាក់ ដៃសប្បនិម្មិតដែលផ្តល់ដោយមន្ទីរពេទ្យ គាត់ ក៏បង្កើតវាដោយខ្លួនឯង។បន្ទាប់ពីគ្រោះថ្នាក់ Sun Jifa ដែលមានអាយុ៥១ឆ្នាំ នៅតំបន់ Guamanshan ខេត្ដJilin ភាគខាងជើងប្រទេសចិន ត្រួវការដៃជាចាំបាច់សំរាប់ការងារចំការគ្រូសាររបស់គាត់។ បុរសម្នាក់នេះបានបាត់បង់ដៃទាំងពីរ ដោយសារការផ្ទុះគ្រាប់ឆ្នៃខ្លួនឯង ហើយបានបង្កើតដៃដែកមួយគូរដោយជោគជ័យ បន្ទាប់ពីគំរោង៨ឆ្នាំ។ Sun ចំណាយពេល៨ឆ្នាំដើម្បីការរៀបគំរូដើមមុន គាត់សំរេចការធ្វើដៃដែកមួយគូ ដែលអាចកាន់និងក្ដោប ដោយបំពាក់ច្រវ៉ាក់និង រ៉ក់នៅខាងក្នុងប្រអប់។ គាត់និយាយថា គាត់អាចបញ្ជាវាបានដោយកំពួនដៃរបស់គាត់ ហើយគាត់ក៏អាចធ្វើការបានដែរ និងអាចបញ្ជុកអាហារដោយខ្លួនឯងដូចគេគ្រប់គ្នា។

ដោយ Khmerload 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]