លោក​យាយ​​​​មែរ៍​រី ខេន​​​តូរ៉ូ​វស្គី ​​អាយុ​​៩៨​ឆ្នាំ ​រស់នៅទីក្រុង​​​ហ្វែហ្វីល ​រដ្ឋ​ខុន​​​​ណេក​ទីកាត់ ​​​កំពុង​លេច​ឮ​​​ដំណឹង​នៅទូទាំង​​​សហរដ្ឋអាមេរិក​ ក្រោយ​​ពី​​​លោក​ពីទ័រ​​​ ជាកូនច្បង​​​​អាយុ​​៧១​ឆ្នាំ ​​របស់​​លោកយាយ​​​បានប្តឹង​​​​តាំង​ពី​​​ថ្ងៃទី​​១៣ ​ធ្នូ​ កន្លង​​មក​​​ ​ដើម្បី​ស្នើ​​សុំ​​​ដល់​តុលាការ​​​ណ្តេញម្តាយ​​​​ចំណាស់​​ចេញ​ពី​ផ្ទះ​​​ និងប្រគល់​ជា​​​កម្មសិទ្ធិ​​​ផ្ទះដល់​គេ ​ដោយ​ផ្តល់​​​ពីហេតុ​​ផល​ថា​ម្តាយ​មាន​សុខស​ភាព​​​​ទ្រុឌ​ទ្រោមណាស់​ហើយ ​។​

ទោះជាយ៉ាង​ណា​ ​​​មេធាវី​​របស់​​លោកយាយ​​​ម៉ែរ៍រី ​​បង្ហើប​​​​ឱ្យដឹង​ថា ​មូលហេតុ​​ដ៏​ពិត​ប្រាក​ដ​​​​ដែល​លោក​​ពីទ័រ ​ប្តឹង​ដេញម្តាយ​​​ចេញពី​ផ្ទះ​​​នោះ​ មិនមែន​ស្ថិតនៅ​លើ​បញ្ហាសុខភាព​​ទេ ព្រោះ​​​តែ​រូប​​គេ​ចង់បានផ្ទះ​ខាង​លើ​យក​​ទៅលក់ ​។​ តាម​ព័ត៌​មាន​ជាចុងក្រោយ​​​បញ្ជាក់​​​ថា តុលា​ការ​​ត្រៀម​​​បើកសវនាការ​​​លើសំណុំ​រឿងក្តី​​​ជា​ប្រវត្តិ​​​សាស្ត្រ​​នេះ​នៅថ្ងៃទី​​​២ មីនា ​​ខាងមុខ ៕

ដោយ ៖ ធីតាកោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]