អង់គ្លេស៖ មនុស្សជាច្រើនកំពុង មានការរំជួលចិត្តយ៉ាងខ្លាំង បន្ទាប់ពីបានឃើញនូវ រូបថតមួយសន្លឹក ដែលបង្ហាញពីការ ឱបគ្នាលើកចុងក្រោយ រវាងអតីតកីឡាករខ្សែបម្រើ របស់ក្លិបបាល់ទាត់ Sunderland គឺលោក Adam Johnson ជាមួយនឹងកូនស្រី របស់គេ មុននឹងបែកគ្នា ក្នុងរយៈពេលវែង។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា Adam Johnson អតីតកីឡាករ របស់ក្លិបបាល់ទាត់ Sunderland ក្នុងក្របខ័ណ្ឌ English Premiere League បានបង្ហោះរូបភាពមួយសន្លឹក ជាលក្ខណៈពណ៌ស-ខ្មៅ នៅលើបណ្តាញសង្គម WhatsApp ដោយបង្ហាញពីទិដ្ឋភាព ដែលរូបគេកំពុង ឱបកូនស្រីរបស់ខ្លួន មានឈ្មោះថា Ayla អាយុ១៣ខែ ដើម្បីជាការលាគ្នា មុននឹងរូបគេ ត្រូវដើរចូលក្នុង ពន្ធនាគារ ក្រោយពីរូបគេ ត្រូវបានតុលាការ រកឃើញទោសកំហុស ពីបទប៉ះពាល់ផ្លូវភេទ ទៅលើក្មេងស្រីអាយុ១៥ឆ្នាំ កាលពីពេលកន្លងទៅ។


រូបថតដែល Johnson ឱបកូនស្រីរបស់គេ ដើម្បីលាគ្នា

ជាមួយគ្នានេះដែរ លោកចៅក្រម Jonathan Rose ក៏បានផ្តល់សិទ្ធិឲ្យ នៅក្រៅឃុំទៅដល់ Johnson ដើម្បីអាចធ្វើការ លាគ្នាជាមួយគ្រួសារ សាច់ញាតិ និងមនុស្សជាទីស្រលាញ់ របស់គេ មុននឹងការប្រកាសសាលក្រម ត្រូវធ្វើឡើងនៅចុងខែនេះ។

Adam Johnson វ័យ២៨ឆ្នាំ អាចនឹងត្រូវប្រឈមមុខ នឹងការជាប់ពន្ធនាគារ រយៈពេល១០ឆ្នាំ សម្រាប់ទោសកំហុស ហើយអំឡុងពេលនោះ រូបគេនឹងអាចត្រូវ ទទួលបានការបណ្តុះបណ្តាល សម្រាប់ជនល្មើស ពាក់ព័ន្ធនឹងករណី បៀតបៀនផ្លូវភេទ ផងដែរ។

គូសបញ្ជាក់ផងដែរថា ក្នុងអំឡុងពេលនៃ ការកាត់ក្តីនៅឯ តុលាការ Bradford Crown Court នាង Stacey Flounders ដែលត្រូវជាគូស្នេហ៍ របស់ Adam Johnson និងម្តាយរបស់ Ayla បានអះអាងថា នាងបានសម្រេច ចែកផ្លូវជាមួយនឹង អតីតកីឡាករបាល់ទាត់ រូបនេះហើយ៕


Johnson និងអតីតគូស្នេហ៍របស់ខ្លួន គឺនាង Stacey Flounders

ប្រភព៖ Mirror

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]