បុរសពីរនាក់ រស់នៅក្នុងតំបន់ Mudanjiang ខេត្ត Heilongjiang បានរៀននូវមេរៀនដ៏ឈឺចាប់មួយ អំពីរ ការដែលទៅរំខានសេចក្តីសុខរបស់សត្វឥន្ត្រី។ ចុងក្រោយគឺកុំទៅចង់លួចយក កូនឥន្ត្រីពីក្នុងសំបុករបស់វា នៅពេលដែលម្តាយរបស់វាកំពុងតែនៅក្បែរនោះ។

កាលពីព្រឹកថ្ងៃទី ១១ខែសីហា កសិករម្នាក់ឈ្មោះ Yang Hai បានទទួលរងរបួសដោយសារ ការវាយប្រហារពីសត្វ ឥន្ត្រីមួយក្បាលនៅពេលដែលគាត់ចេញទៅធ្វើចំការរបស់គាត់។ គាត់និងអ្នកភូមិម្នាក់ទៀត បានព្យាយាម ប្រយុទ្ធទប់ទល់ជាមួយនឹងសត្វឥន្ត្រីមួយក្បាល ប៉ុន្តែបានបរាជ័យ និងព្យាយាមរត់គេចឡើងលើយាន្តជំនិះ របស់គាត់មកកាន់ប៉ុស្តិប៉ូលីស។

យោងតាម Heilongjiang News លោក Yang Hai  យល់ថា សាច់ឥន្ត្រីអាចជួយព្យាបាលជំងឺបាន ដូច្នេះគាត់ និងមិត្តភក្តិគាត់ម្នាក់ទៀតឈ្មោះ Wu Bin បាននាំគ្នាទៅកាន់ភ្នំមួយកាលពីឆ្នាំ ២០១០ដើម្បីរកមើល សត្វប្រភេទនេះ។ ដោយសារតែមិនអាចរកបាន ឥន្រ្តីដែលមានវ័យជំទង់ បុរសពីរនាក់នេះក៏សំរេចចិត្ត ចាប់យកនូវកូនឥន្ត្រី ជំនួសវិញ។ បន្ទាប់មក កំឡុងពេលដែលគាត់កំពុងតែអាំងសាច់កូនឥន្រ្តីមួយក្បាលនេះ ស្រាប់តែម្តាយរបស់វា បានបន្លឺរសំឡេងនៅពីខាងលើពួកគេ ជាមួយនឹងអារម្មណ៍ស្អប់ពោរពេញដោយគំនុំក្នុង បេះដូងរបស់វា។ ចាប់ពីពេលនោះមក អោយតែមេឥន្ត្រីមួយក្បាលនេះ បានឃើញបុរសពីរនាក់នេះនៅទីណា វាតែងតែ ធ្វើការវាយប្រហារពួកគេ មិនដែលលើកលែង។

Yang បាននិយាយថា គាត់ធ្លាប់ត្រូវបានវាយប្រហារដោយ ឥន្ត្រីនេះចំនួន ៣ដង ដោយបន្សល់នូវស្នាមដាច់រលាត់ ២២កន្លែងនៅលើដៃ ខ្នង និង ក្បាលរបស់គាត់។

សត្វឥន្ត្រីត្រូវបានគេចាត់ទុកថា ជាសត្វពូកែខាងការពារសមាជិករបស់វាលេខ ១ ក្នុងចំនោមសត្វដទៃទៀត។ ហើយ មេឥន្ត្រីគឺស្រឡាញ់និង ហួងហែងកូនរបស់វាជាខ្លាំង ហើយបើសិនជាមាននរណាចង់បំពានកូនរបស់វា វានឹងយកជីវិតប្តូរ។

Yang បាននិយាយថា ខ្ញុំចង់ផ្តល់ដំបូន្មានពីបទពិសោធន៍ ផ្ទាល់ខ្លួនរបស់ខ្ញុំថា មនុស្សគួរតែស្រឡាញ់ និង ផ្តល់តំលៃ អោយសត្វ និង មិនត្រូវធ្វើបាបវានោះទេ។

គាត់ប្រហែលជាគ្មានគ្រោះថ្នាក់ ដូច្នេះទេ បើសិនជាគាត់យល់អំពីបញ្ហានេះកាលពី ២ឆ្នាំមុន។

ដោយ នីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]