បរទេស៖ ពិតជាគួរឲ្យរន្ធត់ចិត្ត ដោយហេតុថាទារកម្នាក់ កើតមកមានពោះវៀននៅខាងក្រៅរាងកាយ ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺថា ក្រុមគ្រូពេទ្យបានវះកាត់បញ្ចូលវិញ ដោយទទួលបានជោគជ័យផងដែរ។

ទារកដ៏មានសំណាងម្នាក់ អាចនៅរស់រានមានជីវិត បន្ទាប់ពីមានកំណើតមិនប្រក្រតី ដោយសារតែមានពោះវៀននៅខាងក្រៅរូបរាងកាយ។ បន្ទាប់ពីទារកបានកើតរួច ក្រុមគ្រូពេទ្យបានធ្វើការយ៉ាងយកចិត្តទុកដាក់បំផុត និងប្រាប់ទៅដល់ឪពុកម្តាយរបស់ទារកថា ទារកនេះត្រូវតែធ្វើការវះកាត់ជាបន្ទាន់ ព្រោះបើទុកយូរវាអាចប៉ះពាល់ដល់អាយុជីវិតរបស់ទារកបាន។ វិនាទីបន្ទាប់ក្រុមគ្រូពេទ្យ បានយកថង់ស រុំទៅលើពោះវៀនរបស់ទារកនោះសិន ដើម្បីរក្សានូវសរីរាង្គ​ និងទប់ស្កាត់ការឆ្លងមេរោគ ក្រោយមកទើបបញ្ជូនទៅបន្ទប់វះកាត់។

បើតាមសម្តីនាង Chloe Tobin អាយុ២៤ឆ្នាំ ដែលជាម្តាយទារកនោះបានឲ្យដឹងដែរថា “ខណៈពេលកំពុងសម្រាល ខ្ញុំបានលឺសំលេងរបស់កូនស្រីខ្ញុំ Maisie នាងយំ ដូច្នេះខ្ញុំគិតថានាង ប្រហែលជាកើតរួចហើយ ពេលនោះខ្ញុំក៍ចាប់ផ្តើមយំជាមួយនាងផងដែរ។ ក្រោយមកខ្ញុំ ក្រឡេកភ្នែកមើលនាងមួយភ្លែត តែអ្វីដែរធ្វើឲ្យខ្ញុំតក់ស្លត់ ទប់អារម្មណ៍មិនបាននោះគឺថា គ្រូពេទ្យបានយកថង់រុំទៅលើសរីរាង្គ និងមានឧបករណ៍ពេទ្យជាច្រើនទៀត បំពាក់នៅលើខ្លួននាង។ បន្តិចក្រោយមក ក៏យកនាងទៅធ្វើការវះកាត់ភ្លាមៗ ខ្ញុំពិតជាតក់ស្លត់ខ្លាំងមែនទែន។ ប៉ុន្តែលទ្ធផលចុងក្រោយនោះ គឺក្រុមគ្រូពេទ្យបានវះកាត់ ដាក់បញ្ចូលវិញ ដោយទទួលបានជោគជ័យ។ ខ្ញុំពិតជារំភើបសឹងតែថាមិនអាចរកអ្វីប្រៀបផ្ទឹមបានឡើយ"

គួរបញ្ជាក់ដែរថា មកទល់ពេលនេះ ទារកតូចនោះ មានអាយុប្រហែល៤ខែហើយ។ នាង Tobin ជាម្តាយ រួមជាមួយសា្វមី Joe និងកូនស្រីម្នាក់ទៀត ឈ្មោះ Elouise អាយុ៥ឆ្នាំ មានគម្រោងដើរកម្សាន្តជាលក្ខណៈគ្រួសារ ដើម្បីជាការអបអរដល់កូនស្រី គួរឲ្យស្រលាញ់របស់ពួកគេផងដែរ៕





ប្រភព៖ Asiantown

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]