ភ្នំពេញ៖ កាលពីយប់ ថ្ងៃអង្គារ៍ ទី១ ខែមីនា ឆ្នាំ២០១៦ ម្សិលមិញនេះ តារាចម្រៀងសម្លេងផ្អែម NolyTime បានបញ្ចេញ បទចម្រៀងថ្មី មួយបទ មានចំណងជើងថា «គូជីវិត» ដោយបានបង្ហោះ ទៅលើគណនី បណ្តាញសង្គម ហ្វេសប៊ុក ក៏ដូចជា YouTube Channel របស់លោកផ្ទាល់ តែម្តង។


បើទោះបីជា បទចម្រៀង «គូជីវិត» នេះ ទើបតែចេញ មិនដល់២៤ម៉ោងមែន ប៉ុន្តែបានទទួលការចាប់អារម្មណ៍ និងពេញចិត្ត ពីសំណាក់យុវវ័យ ជាច្រើន ដោយសារតែ អត្ថន័យនៃបទចម្រៀង បានចាក់ដោត ដល់ដួងចិត្ត របស់ពួកគេ តែម្តង។

ជាមួយគ្នានេះដែរ មតិគ្រាំទ្រជាច្រើន បានសរសេរឡើង ដោយសរសើរ ចំពោះបទចម្រៀងថ្មី ក៏ដូចជាស្នាដៃ តាក់តែងនិពន្ធ របស់លោក NolyTime ដែលតែងតែ បង្កើតនូវបទចម្រៀង បែបមនោសញ្ចេតនា ពិរោះៗ និងអន្លង់អន្លោច ស្តាប់មិនចេះជិនណាយ៕

តោះ! ទៅស្តាប់បទចម្រៀង «គូជីវិត» ពីតារាចម្រៀង NolyTime ទាំងអស់គ្នា៖

ប្រភព ៖ YouTube

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]