ភ្នំពេញៈ បន្ទាប់ពីតារាសម្តែង និងចម្រៀងប្រុសស្រី ដែលជាស្វាមីភរិយា លោក សុវណ្ណ មករា និង អ្នកនាង ឈិន ច័ន្ទសុធារី បានទម្លាយជា សាធារណៈថា កូនប្រុសម្នាក់ក្នុង ចំណោមកូនភ្លោះទាំង២ របស់ពួកគេ បានជួបប្រទះនឹងបញ្ហា ហើយថាមិនត្រូវ កូនប្រុសម្នាក់នោះ អាចប្រឈម បញ្ហា ដល់ជីវិតថែមទៀតផង។ ក្រោយពីតារាទាំងពីរ ដួងនេះបានបង្ហាញអារម្មណ៍ សោកសៅ មកនៅថ្ងៃម្សិលមិញនេះ អនាគតម្តាយរូបស្អាតនាង សុធារី បានបង្ហោះសារជាសាធារណៈថា កូនរបស់នាងពេលនេះ បានធូរស្រាលហើយ ព្រោះថានាងបានទៅ សម្រាក់ព្យាបាល នៅមន្ទីរពេទ្យ ជិត១សប្តាហ៍ ។

អតីតតារាចម្រៀង និងជាតារាសម្តែង អ្នកនាង ឈិន ច័ន្ទសុធារី ថ្មីៗនេះបានរំលេចសារ វែងអន្លាយមួយ ដោយចង់អរគុណ និងរៀបរាប់ពីស្ថានភាព របស់កូនប្រុសនាងថា «សូមអរគុណដល់គ្រួសារ និងស្វាមីរបស់នាងខ្ញុំ និងបងៗប្អូនៗក្មួយស្រីនាងខ្ញុំ និងមិត្តល្អរបស់ខ្ញុំទាំងអស់គ្នា បានធ្វើនំខួប កំណើត ក៏ដូចជាជូនអំណោយកាដូ ក្នុងថ្ងៃកំណើតរបស់ខ្ញុំ រួមទាំងក្តីបារម្ភនិងផ្ញើរសារ សួរសុខទុក្ខបារម្ភពីនាងខ្ញុំហើយ នឹងកូនរបស់នាងខ្ញុំ សុំទោសរយៈពេលជិត មួយសប្តាហ៍កន្លងទៅនេះ ដែលមិនបានpost ជូនដំណឹងក៏ដូចជា អរគុណដល់បងប្អូន និងមិត្តទាំងអស់»។

តារារូបនេះបានរៀបរាប់ទៀតថា  « ដោយសារតែជាប់សំរាក នៅមន្ទីរពេទ្យ ដើម្បីតាមដានសុខភាព កូនក្នុងផ្ទៃរបស់ខ្ញុំ. ពេលនេះនាងខ្ញុំហើយ និង កូនបានទទួលភាពធូរ ស្រាលច្រើនបន្តិចហើយ ដោយមានការ យកចិត្តទុកដាក់ ពីសំណាក់គ្រូពេទ្យ ជំនាញទាំងអស់. សុខភាពរបស់គាត់ មិន ធ្ងន់ធ្ងរ ដូចការដែលមើលអេកូ ដូចពីមុនឡើយ. តែក៏កំពុងស្ថិតនៅស្ថានភាព តាមដានសុខភាពគាត់អោយ បានល្អិតល្អន់ជាងនេះ មុនពេល នាង ខ្ញុំសម្រាល»៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]