ភ្នំពេញ៖ បើសិនជាមិនមាន អ្វីប្រែប្រួលទេ អតីតតារាចម្រៀង និងជាពិធីការិនី អ្នកនាង ឈិន សុជារី ដែលជាភរិយា ស្របច្បាប់របស់ តារាសម្តែង លោក សុវណ្ណ មករា នឹងសម្រាល កូនភ្លោះរបស់ពួកគេ អាចនៅកំឡុងចុង ខែកុម្ភៈ ឫដើម ខែមីនាខាងមុខនេះ ។

តែអ្វីដែលជាដំណឹង អកុសលនិងគួរឲ្យព្រួយ បារម្ភនោះគឺនៅពេល ថ្មីៗនេះលោក សុវណ្ណ មករាបានរំលេចសារ បង្ហាញពីអារម្មណ៍ព្រួយបារម្ភថា លោកមានអារម្មណ៍ឈឺចាប់ អាណិតកូនប្រុស របស់លោកម្នាក់ ក្នុងចំណោមកូនភ្លោះ ប្រុសស្រីទាំងពីរនាក់ របស់លោកណាស់ ព្រោះគ្រូពេទ្យ បានប្រាប់ឲ្យលោកដឹងថា កូនប្រុសលោកអាចប្រឈម នឹងបញ្ហាគ្រោះថ្នាក់ដល់ជីវិត ។

បុរសសង្ហារមាឌធំ ដែលកំពុងតែត្រៀមខ្លួន ធ្វើជាឪពុករបស់កូនភ្លោះប្រុសស្រី លោក សុវណ្ណ មករា បានសរសេរបង្ហោះនៅលើ Facebook របស់ខ្លួន ដោយសរសេរបង្ហាញ ពីអារម្មណ៍ព្រួយបារម្ភ ទៅលើកូនប្រុស ជាទីស្រលាញ់របស់លោកថា «មានអារម្មណ៍ឈឺចាប់ខ្លាំង នឹងអាណិតកូនប្រុស របស់ខ្ញុំខ្លាំងណាស់ ពេលដែលឮលោក គ្រូពេទ្រប្រាប់ខ្ញុំថា កូនប្រុសរបស់ខ្ញុំប្រឈម នឹងបញ្ហាគ្រោះថ្នាក់ ដល់ជីវិតនោះ ខ្ញុំពិតជានិយាយមិនចេញទេ មានតែខំប្រឹងជួយ សង្គ្រោះកូនរបស់ខ្ញុំ ឲ្យអស់ពីលទ្ធភាព នឹងអ្វីដែលខ្ញុំអាច ធ្វើទៅបានហើយ ក៏សូមអគុណដល់ លោកគ្រូពេទ្យដែលបាន ពិនិត្យមើលកូនរបស់ខ្ញុំ យ៉ាងយកចិត្តទុកដាក់ ចុងបញ្ចប់ខ្ញុំសូមជូនពរ ឲ្យកូនប្រុសរបស់ខ្ញុំ ឆ្លងផុតពីគ្រោះចង្រៃ នេះឲ្យកូនទាំងពីរ កើតមកមានសុខភាពល្អ ពីពុកដែលកំពុងរង់ចាំ កូនទាំងពីរយ៉ាងអន្ទះសារ កូនទាំងពីរ គឺជាកែវភ្នែករបស់ពុក ហើយក៏ជាអ្វីៗរបស់ពុកទាំងអស់ » ។

ពាក់ព័ន្ធនឹងអ្វីដែល តារាសម្តែងរាងខ្ពស់ស្រឡះ លោក សុវណ្ណ មករា រំលេចសារបែបបង្ហាញ ពីអារម្មណ៍ឈឺចាប់នេះ លោកមិនបានបញ្ជាក់ច្បាស់ ពីមូលហេតុថា ហេតុអីបានជានៅសុខៗកូនម្នាក់ ក្នុងចំណោមកូនភ្លោះ របស់លោកត្រូវជួបប្រទះ បញ្ហាបែបនេះទេ ហើយគេហទំព័រ Looking TODAY ក៏មិនទាន់អាចទាក់ទង ទៅស្វាមីភរិយាមួយគូនេះ ដើម្បីសាកសួរបានដែរ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]