រាជធានីភ្នំពេញ ៖ នារី​វ័យ​ក្មេង​ម្នាក់​ត្រូវ​​បាន​ជន​មិន​ស្គាល់​៣​នាក់​​ចាប់​រុញ​ចូល​ ក្នុង​រថយន្ត​ច្រក​បាវ​ដោយ​ពុំ​ដឹង​​មូល​ហេតុ ខណៈ​នាង​​ចេញពី​ធ្វើ​ការ​រោងចក្រ​ឈរ​ចាំ​រ៉ឺម៉កម៉ូតូ​​​ជិះ​ត្រឡប់​ទៅ​ផ្ទះ​ វិញ តែ​សំណាងល្អ​​នាង​បាន​​លោត​ចេញ​ទាន់​ដែល​​ហេតុការណ៍​នេះ​​បង្ក​ឱ្យ​មាន​ការ​ ផ្អើល​​ឆោឡោ​​កាលពីវេលា​ម៉ោង​១​រសៀល​ថ្ងៃទី​​១៤ សីហា ២០១២ ​តាម​បណ្តោយ​ផ្លូវ​លេខ​៥៩៨ ស្ថិត​​ក្នុង​ភូមិ​ទី៤ សង្កាត់​ច្រាំង​ចំរេះ​​ទី១ ខណ្ឌ​ឫស្សីកែវ ។

នារីរងគ្រោះ​​ឈ្មោះ​​វ៉ាន់ ​ស៊ីណា ​អាយុ​១៤​ឆ្នាំ ​ជា​កម្ម​​ការិនី​​រោងចក្រ​ចំណី​សត្វ​មាន​ទីលំនៅ​​ភូមិ​ស្ពាន​ខ្ពស់ សង្កាត់​​គីឡូ​ម៉ែត្រ​​លេខ​៦ ​ខណ្ឌ​ឫស្សី​កែវ ​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​​នាង​បាន​ចេញ​ពី​ធ្វើការ​​រោងច​ក្រ​​ហូប​បាយ​រួច​ក៏​ឈរ​នៅ​ ​ខាងមុខ​រោងចក្រ​ចាំ​រ៉ឺម៉ក​​ជិះ​ត្រឡប់​​ទៅ​ផ្ទះវិញ ស្រាប់តែ​​មាន​​រថយន្ត​១​គ្រឿង​ម៉ាក​ទួរីស​ ប្រភេទ​ទេស​ចរណ៍​​ជិះ​គ្នា​៣​នាក់​មក​ដល់​​ចាប់​នាង​រុញ​ចូល​ទៅក្នុង​រថយន្ត ​បម្រុង​ជិះ​ចូល​ទៅ​ក្រុង​ភ្នំពេញ ។ ​ភ្លាមៗ​នាង​បាន​រើ​បម្រះ​​លោត​ចេញ​ពី​លើ​រថយន្ត​ បណ្តាល​ឱ្យ​រង​របួស​បែក​មុខ​មាត់​រួចផុតពី​ការ​ចាប់​ខ្លួន ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]