ព្រៃវែង៖ នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បុរសម្នាក់ បានបើកម៉ូតូទៅបុក រថយន្តចតចោល ពីក្រោយ នៅក្នុងភូមិត្នោតច្រុះ ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង បានបណ្ដាលឲ្យ ស្លាប់ភ្លាមៗនៅ កន្លែងកើតហេតុតែម្ដង។

ប្រភពព័ត៌មាន បានឲ្យដឹងថា នៅវេលាម៉ោងប្រហែល ៣រសៀល ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ២០១៦ មានបុរសម្នាក់ដែល មិនទាន់ត្រូវបានគេស្គាល់ អត្តសញ្ញាណបានជិះម៉ូតូ ទៅបុករថយន្តដែល ចតចោលអស់រយៈ ២ថ្ងៃមកហើយ នៅក្នុងភូមិត្នោតច្រុះ ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង តាមបណ្តោយផ្លូវជាតិលេខ១ ពីកើតមកលិច បណ្តាលឲ្យស្លាប់ភ្លាមៗ កន្លែងកើតហេតុ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]