Huawei គឺជាក្រុមហ៊ុនបច្ចេកវិជ្ជាឈានមុខ និងលំដាប់ថ្នាក់លេខ 3 ផ្នែកស្មាតហ្វូន ក្នុងពិភពលោក បានចេញលក់ទូរស័ព្ទ ស្មាតហ្វូនស៊េរីថ្មីបំផុត តម្លៃត្រឹមតែ 259 ដុល្លារ ដែលបំពាក់មុខងារស្កេនក្រយ៉ៅដៃ កាន់តែឆ្លាតវៃ ស្រួលប្រើ មានមុខងារច្រើន និងមានលក្ខណៈ ពិសេសដ៍អស្ចារ្យជាច្រើនទៀត គឺ Huawei GR5 ។ Huawei GR5 គឺជាស្មាតហ្វូន សំរាប់យុវវ័យ មនុស្សជំនាន់ថ្មី ប្រើហើយស្រលាញ់និងកាន់តែទាក់ទាញ ។

Huawei GR5 បំពាក់នូវមុខងារស្កេនក្រយ៉ៅដៃជំនាន់ថ្មីទី 2 ដែលអាចអោយអ្នកប្រើកាន់តែងាយ ស្រួល លឿន កាន់តែឆ្លាតវៃ មានមុខងារច្រើន ជាងស្មាតហ្វូនដទៃ ។ មិនថាក្រយ៉ៅយើង សើម រឺស្ងួត លោកអ្នកអាចប្រើក្រយ៉ៅដៃដើម្បីដោះសោរលឿន តែមួយប៉ប៊្រិចភ្នែក ថតរូបសែលហ្វី  អូសក្រយ៉ៅ ដៃមកក្រោមដើម្បីមើល notification ប៉ះក្រយ៉ៅដៃដើម្បីបិទសំលេងនាឡិការរោទិ៍ រឺបើក App ដែល ទើបនឹងប្រើថ្មី កាន់តែងាយស្រួលនិងរហ័ស ។

កាមេរ៉ា Huawei GR5 បំពាក់នូវបច្ចេកវិទ្យាថ្មី មានមុខងារ F2.0 Aperture អាចកែរូបមនុស្ស រឺរូបថត រឺផ្ទៃខាងក្រោយអោយច្បាស់ រឺមិនច្បាស់ ជាមួយនឹងសិនសឺរប្រភេទ CMOS ថតវីដេអូ ថតយឺតិៗ (Slow-motion) ថតវីដេអូលឿន (All Focus) ថតរូបលឿន (Time-lapse) ដែលជួយសំរួល អ្នកថតវីដេអូអាជីព ថតរឿងខ្លីៗ រឺវីដេអូ  ជាមួយនឹងមុខងារមុខស្អាតរលោង ថតម្ហូបអាហារដោយ មានពណ៌គួរអោយចង់ញ៉ាំ និងមើលទៅ កាន់តែឆ្ងាញ់ ដែលមានកាមេរ៉ាក្រោយទំហំ 13 PM និងកាមេរ៉ា មុខទំហំ 5MP ។ បើនិយាយពីតួទូរសព្ទ័វិញ គឺមាំ ហាប់ ធន់ ដែលផលិតពីលោហៈធាតុ ដោយមានថ្មជាប់និង ម៉ាស៊ីន ដែលធ្វើអោយតួរកាន់តែស្រាល ស្តើង រលោងស្រីល ស្រស់ស្អាតមើលទៅកាន់តែ ទាក់ទាញ និង ពេញចិត្តកាន់តែខ្លាំង ។


បើលោកអ្នកមើលវីដេអូ រឺរូបភាព នោះឃើញច្បាស់ដូចធម្មជាតិ ត្រជាក់ភ្នែក ជាមួយនឹងអេក្រង់ ទំហំ 5.5 អ៊ីញ (1080x1920) កំរិត Full High Definition ធ្វើអោយលោកអ្នក ពេញចិត្តរាល់គ្រប់ រូបភាព វីដេអូ ក្នុងការប្រើប្រាស់ប្រចាំថ្ងៃ ។

បើនិយាយលក្ខណៈពិសេសដទៃទៀត គឺកាន់តែអោយទុកចិត្ត ដែលមានអង្គប្រតិបត្តិការប្រភេទ Qualcomm Snapdragon 615 (4x1.5Ghz+4x1.2Ghz) ប្រព័ន្ធប្រតិបត្តិការ Android 5.1 + EMUI 3.1 Lite ល្បឿនដំណើរការ RAM 2GB និងទំហំក្នុងម៉ាស៊ីន ROM 16GB ។ ជាងនេះទៅទៀត Hauwei GR5 អាចប្រើបានស៊ីមពីរ និងល្បឿនអ៊ិនធើណិត 4G LTE ។ ចំណែកឯថាមពលថ្មខ្លាំង ទំហំ 3000 MAh និងប្រើបានយូរពេញ ១ថ្ងៃ  បំពាក់ដោយបច្ចេកវិទ្យាផ្តាច់មុខសន្សំសំចៃថ្មប្រើ បានយូរជាងស្មាតហ្វូន ។ 

គួរបញ្ជាក់ផងដែរ Huawei GR5 ដែលទើបនឹងចេញលក់ថ្មីៗនេះ មានលក់នៅគ្រប់ហាងធំៗ នៅទូទាំង ប្រទេស ពោលគឺ 25 ខេត្តក្រុង ដែលមានតម្លៃត្រឹមតែ 259 ដុល្លារ ដោយមានថែម កាដូ ដូចជា ស្រោមទូរស័ព្ទខាងក្រោយ និងដងថតរូបសែលហ្វី មួយផងដែរ ។


ទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]