ការប្រើប្រាស់រថយន្តមួយរយៈពេលយូរ វាជារឿងជៀសមិនផុតដែលសមា្ភរៈទាំងនោះ អាចនឹងបង្ហាញនូវភាពចាស់សឹករិចរឹល ដោយសារការអង្គុយ ការច្រត់ដៃទៅលើទ្វារ​​ ការកាន់ចង្កូតជាដើម។​ ដូច្នេះ តើក្រុមហ៊ុន Ford បានធ្វើអ្វីខ្លះ ដើម្បីជួយដោះស្រាយ បញ្ហាអស់ទាំងនេះ?


ដើម្បីធានាគុណភាពនៃប្រភេទក្រណាត់ ស្បែក និងប្លាស្ទិចបំពាក់នៅខាងក្នុងរថយន្ត ក្រុមការងារ Ford បានយករាល់សម្ភារៈ ប្រើនៅខាងក្នុងរថយន្ត មកធ្វើតេស្តយ៉ាងល្អិតល្អន់ ជាមួយនឹងការទាញ​ ការកោស ការធ្វើតេស្តទៅលើក្លិន និងការធ្វើតេស្តទៅលើភាពធន់ និងស្នាមប្រឡាក់​ ដោយសារសារធាតុផ្សេងៗដូចជា កាហ្វេ ជាតិប្រេង និងធូលីដីជាដើម។

ការធ្វើតេស្តសាកល្បងនេះគឺដើម្បីធានាគុណភាពសម្ភារៈរឹងមាំ  ប្រើប្រាស់បានយូរ ធន់នឹងស្នាម ប្រឡាក់និងស្នាមឆ្កូតផ្សេងៗ។ សម្ភារៈទាំងនោះត្រូវបានឆ្លងកាត់ ការធ្វើតេស្តយ៉ាងផ្ចិត ផ្ចង់ជាច្រើន ដំណាក់កាលដូចជា៖

  • ការធ្វើតេស្តដោយកោសដោយម្រាមដៃទៅលើគំរូប្លាស្ទិកផ្សេងគ្នាដើម្បីមើលទៅលើ ភាពរឹងមាំរបស់វា។
  • ការធ្វើតេស្តទៅលើភាពធន់នឹងការប្រឡាក់ក្រណាត់ទាំងនោះ ត្រូវឆ្លងកាត់ការប្រឡាក់ នឹងសារធាតុផ្សេងៗ បន្ទាប់មកយកទៅលាងសម្អាតម្ដងទៀត ដើម្បីត្រួតពិនិត្យភាពធន់នឹងការប្រឡាក់ របស់សាច់ក្រណាត់។
  • ការធ្វើតេស្តនឹងការប្រឡាក់ពណ៌ ដោយយកសម្ភារ ដែលមានព៌ណផ្សេងគ្នាមកត្រដុស នឹងស្បែកកៅអីរថយន្ត ដើម្បីពិនិត្យមើលថា តើមានដានប្រឡាក់ ទៅនឹងកៅអីឬទេ។
  • ការធ្វើតេស្តចុងក្រោយដោយយកក្រណាត់ទៅកកិតនឹងដំដែកដែលមានធ្មេញស្រួច ជាច្រើន ដងរហូត ៦០០ជុំ ដើម្បីសាកល្បង ពីភាពរឹងមាំរបស់វា។

លើសពីនេះទៀត ក្រុមការងាររបស់ Ford ក៏បាន​ធ្វើតេស្តទៅលើក្លិនរបស់សម្ភារៈផ្សេងៗ ដើម្បីធានា គ្មានក្លិនរំខានដល់អ្នកបើកបរ។ ការធ្វើតេស្តយ៉ាងល្អិតល្អន់នេះ គឺជាការបញ្ជាក់ពីការ ប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Ford ក្នុងការផ្តល់ជូននូវរថយន្ត ដែលមានគុណភាពដល់អតិថិជន និងនៅតែបន្តធានាឱ្យបាននូវស្តង់ដារ នៃការប្រើប្រាស់យូរអង្វែង និងមានផាសុកភាព ជៀសវាងការបំពុលបរិស្ថាន។




ដើម្បីឲ្យកាន់តែយល់ច្បាស់ប្រិយមិត្តអាចទស្សនា Video ដូចខាងក្រោម៖

សម្រាប់ព៌តមានបន្ថែម សូមទំនាក់ទំនងមកកាន់ទូស័ព្ទលេខ: 012 333 975 (ភ្នំពេញ) ឬ​ 063 766 661 (សៀមរាប) ឬ​ ចូលទៅកាន់បណ្ដាញទំនាក់ទំនងសង្គម www.facebook.com/RMAFordCambodia/

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]