កំពង់ចាមៈ   យ៉ាងហោចណាស់មានបុរសម្នាក់ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ និងបុរសម្នាក់ទៀត រងរបួសធ្ងន់ ដោយសារ រថយន្តបុកជាមួយរថយន្ត កាលពីវេលាម៉ោង ៧ នឹង២០នាទីយប់ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១២ តាមបណ្តោយផ្លូវជាតិលេខ៧ នៅចំណុច វាលស្រែ ខាងលិចស្ពានជីនីក ស្ថិតក្នុងភូមិទួលពោធិ ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តកំពង់ចាម។

តាមមន្ត្រីនគរបាលបានឲ្យដឹងថា ជនរងគ្រោះស្លាប់មានឈ្មោះ ឡៅ ដា ភេទប្រុស អាយុ៥៤ឆ្នាំស្លាប់ មានទីលំនៅភូមិតាត្រាវ ឃុំជីរោទី២ ស្រុកត្បូងឃ្មុំ ចំណែកអ្នករងរបួសធ្ងន់មានឈ្មោះ ចាន់ ណាឡែន ភេទប្រុស អាយុ៤៣ឆ្នាំ ទីលំនៅភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ។

មន្ត្រីដដែលបានឲ្យដឹងទៀតថា មុនពេលកើតហេតុ មានរថយន្តមួយគ្រឿង ម៉ាកតូយូតា ពណ៌ស ពាក់ ស្លាកលេខ ន.០៤១១ ភ.ព២ បើកបរដោយឈ្មោះ កែវ សារិន ភេទប្រុស អាយុ៤០ឆ្នាំ បើកពីកើតទៅលិច លុះដល់ចំណុចកើតហេតុ ស្រាប់តែរ៉េចង្កូតទៅបុកជាមួយរថយន្តមួយ គ្រឿងទៀត

ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 3A-0030 បើកដោយឈ្មោះតុលា ភេទប្រុស អាយុ ៣៩ឆ្នាំ ទីលំនៅភូមិពោធិឥនទី២ ឃុំកោងកាង ស្រុកពញាក្រែក បណ្តាលអោយអ្នកជិះលើរថយន្តតូយូតា ទាំងពីនាក់ ស្លាប់ម្នាក់ នឹងរបួសធ្ងន់ម្នាក់ ចំណែកឯអ្នកបើកបររថយន្តទាំងសងខាង មិនមានអ្នករង របួសធ្ងន់នោះទេ៕

ដោយៈនួន សត្យា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]