ភ្នំពេញៈ ឆ្លងតាមការប្រកួត ក្នុងជើងទី១ និងជើងទី២ នឹងបញ្ចប់ជាស្ថាពរ នាថ្ងៃទី១៩ ខែ សីហា ឆ្នាំ២០១២នេះ គឺបានរកឃើញ៤ក្រុម សម្រាប់លេងក្នុងវគ្គ ពាក់កណ្តាល ផ្តាច់ព្រ័ត្រ (វគ្គ១/២) ហើយ មានដូចជាក្រុម ណាហ្គាខប ព្រះខ័នរាជ អគ្គស្នងការដ្ឋាន នគរបាលជាតិ និងក្រុមចម្ការកៅស៊ូ បឹងកេត នៃព្រឹត្តិការណ៍ ពានរង្វាន់ Metfone Cambodian League ។

លោក គល់ សុផាណា អគ្គលេខាសហព័ន្ធកីឡាបាល់ទាត់ កម្ពុជា (FFC) បានប្រាប់គេហទំព័រ ដើមអម្ពិល តាមទូរស័ព្ទថា វគ្គពាក់កណ្តាលនេះ នឹងត្រូវ បានធ្វើឡើងនៅ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១២ គឺក្រុមឈរ នៅលេខរៀងទី១ ប៉ះជាមួយក្រុមឈរនៅ លេខរៀងទី៤ ហើយក្រុមឈរ នៅលេខរៀងទី២ ប៉ះជាមួយក្រុម ឈរនៅលេខ រៀងទី៣ ។

អគ្គលេខារូបនេះបានបញ្ជាក់បន្ថែមថា ការប្រកួតយកចំណាត់ថ្នាក់លេខ៣ នឹងត្រូវធ្វើឡើង នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១២ និងវគ្គផ្តាច់ព្រ័ត្រវិញនោះ នឹងត្រូវធ្វើឡើង នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១២ នៅលើទីលាន តែមួយគត់ គឺស្តាតអូឡាំពិកកម្ពុជា ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]