ខេត្តស្ទឹងត្រែង  ៖  កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១២ វេលាម៉ោង ២និង២០នាទី លោកឧត្តមសេនីយ៏ត្រី ឧិ បូរិន្ទ មេបញ្ជារការ កងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែង បានដឹកនាំកំលាំងចុះបង្រ្កាប ការជួញដូរថ្នាំញៀន ឃាត់ខ្លួន បានស្រ្តីពីរនាក់ ដែលក្នុងនោះមានម្នាក់ ជាប្រពន្ធថៅកែ សិប្បកម្មជន ជាតិវៀតណាម និងម្នាក់ទៀត ជាប្រពន្ធ របស់កូនម្ចាស់ទូកដរ ពីកំពុងផែរចំលងសាឡាង ទៅកន្ទុយគោ ស្ថិតក្នុងភូមិហាងខូសួន សង្កាត់សាមគ្គី ដកហូតបានវត្ថុតាង មានថ្នាំញៀន ប្រភេទម៉ាទឹកកក ចំនួនមួយកញ្ចប់ ។

សកម្មភាពក្នុងការ ចុះបង្រ្កាបនេះ គឺនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១២ វេលារសៀលម៉ោង២កន្លះ នៅចំនុច ខាង ត្បូងផ្សារក្នុងច្រកឌឿងហែម ភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ។

តាមប្រភពពីកំលាំង កងរាជអាវុធហត្ថ បានអោយដឹងថា  ការចុះបង្ក្រាប មុខសញ្ញាជួញដូរថ្នាំញៀននេះ ដក ហូត បានថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួនមួយកញ្ចប់ចំណុះ ១៨០,៨ក្រាម និងរថយន្តបំរើបទល្មើស បានមួយ គ្រឿង ម៉ាកហាយប៊្រីត ពណ៏ខ្មៅស៊េរីឆ្នាំ២០១២ មានបិទស្លាកលេខ បណ្តោះអាសន្ន៣២៦៧និង ស្រ្តីជាជន សង្ស័យពីរនាក់គឺ.ឈ្មោះសូ គន្ធធឿន អាយុ៣៥ឆ្នាំ រស់នៅភូមិថ្មី សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ។ និងម្នាក់ ទៀត ឈ្មោះគ្រង ពិសីអាយុ២៥ឆ្នាំ រស់នៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។ ក្រោយពីការឃាត់ ខ្លួនស្រ្តីសង្ស័យទាំងពីរនោះ ត្រូវបានបញ្ជូនទៅកាន់ទីបញ្ជារការដ្ឋាន អាវុធហត្ថដើម្បីធ្វើការសួរនាំ ។ ចំណែក បុរស ដែលពាក់ព័ន្ធម្នាក់ទៀតនោះ ឈ្មោះ ពៅ ត្រូវបានរត់គេច ខ្លួនបាត់ស្រម៉ោល តែម្តង ។

ក្រោយពីការសាកសួរ ទៅលើស្ត្រីជាប់សង្ស័យទាំងពីរ ខាងលើបានឆ្លើយសារភាពថា ថ្នាំញៀនប្រភេទ ម៉ាទឹក កក នេះ គេបានទិញចំនួន ១៨០,៨ក្រាម ពីជនជាតិឡាវ តម្លៃជាង៥០០០ដុល្លារអាមេរិក ហើយយកមកលក់ ក្នុងខេត្តស្ទឹងត្រែង បានតម្លៃជាង៨០០០ដុល្លារអាមេរិក ។

បច្ចុប្បន្នស្ត្រីជាប់សង្ស័យ ទាំងពីរនាក់ត្រូវបានកំលាំង ការិយាល័យស្រាវជ្រាវ ប្រឆាំងគ្រឿងញៀន និងមន្ទីរ យុត្តិធម៏នៃទីបញ្ជារការដ្ឋាន កងរាជ អាវុធហត្ថខេត្តស្ទឹងត្រែង កំពុងធ្វើការសាកសួរ ដើម្បីកសាង សំណុំរឿង បញ្ជូន ទៅតុលាការ ។ ចំណែកបុរសឈ្មោះ ពៅ មត្ថកិច្ចកំពុងធ្វើការ តាមដាននិងរក ចាប់ខ្លួនបន្ត ៕  

ដោយ ៖ គឹម ស្រេង

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]